12/10/2016 10:10 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មវៀតណាមឈានទៅដល់បទដ្ឋានសកល


អង្គភាពអាជីវកម្មវៀតណាមឈានទៅដល់បទដ្ឋានសកល

ដើម្បីឈានទៅដល់បទដ្ឋានសកលសំណូមពរដែលបានដាក់ចេញចំពោះអង្គភាពអាជីវកម្មនោះគឺអះអាងបានវិស័យ​អាជីវកម្មស្នូល អនុវត្តបច្ចេក​វិទ្យាខ្ពស់ ​បច្ចេកវិទ្យាស្អាត ដើម្បីអភិវឌ្ឍន៍។ នេះគឺជាការអះអាងរបស់ដំណាង​ជាច្រើន ក្នុង​វេទិកាអាជីវករវៀតណាម ២០១៦ ដោយប្រធានបទ៖ អង្គភាពអាជី​វកម្មវៀតណាម​ឈានទៅដល់បទដ្ឋានសកល ដែលបានបើកនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ប្រធានសភាពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម លោក Vu Tien Loc បានអោយដឹង​ថា​៖​ ​រដ្ឋាភិបាលកំពុងខំប្រឹងប្រែងលើកកំពស់កំរិត​ប្រកួត​ប្រជែង​ជាមួយខឿនសេដ្ឋកិច្ច​អាស៊ាន​និងសកល។ ដូច្នេះ សហគមន៍អង្គភាព​អាជីវកម្មត្រូវលើកកំពស់សមត្ថភាព​មានជំហាន​អភិវឌ្ឍន៍លោតផ្លោះ ដើម្បីអាចសម្របខ្លួនជា​មួយបរិយាកាសអាជីវកម្មថ្មី៖

“ យើងកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើននោះគឺរលកសកលភាវូបនីយកម្ម។ មហាសន្និបាតបក្សវៀតណាម លើកទី១២ បាននាំចេញគោលការណ៍ គោលនយោបាយ និងបែបផែនទីផ្សារ តាមបទដ្ឋានជួរមុខ​លើពិភពលោក។នេះគឺជាឱកាសសំរាប់សហគមន៍អង្គភាពអាជីវកម្មវៀតណាម ជាពិសេសគឺមជ្ឈដ្ឋាន​វ័យក្មេង​វៀតណាមឈានទៅមុខ៕“

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ