20/11/2014 11:20 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មវៀតណាមចូលរួមសន្និសីទពាណិជ្ជកម្មអង្ករពិភពលោក២០១៤


សន្និសីទពាណិជ្ជកម្មអង្ករពិភពលោកលើកទី៦បានបើកនៅភ្នំពេញ

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ សន្និសីទពាណិជ្ជកម្មអង្ករពិភពលោកលើកទី៦បានបើក​នៅ​រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ដោយមានការចូលរួមរបស់ដំណាងចំនួន៥០០នាក់​មក​ពី​ប្រទេស​ និងតំបន់ដែនដី ៤០ ក្នុងនោះគណៈប្រតិភូវៀតណាមមានដំណាង៨០នាក់។លោក Huynh Minh Hue អគ្គលេខាធិកាសមាគមស្បៀងអាហារវៀតណាម  បាន​ឲ្យដឹងថានេះជា​ឱកាស​​​ល្អសំរាប់អង្គភាពអាជីវកម្មវៀតណាមផ្សព្វផ្សាយពាណិជ្ជកម្ម ជួបប្រាស្រ័យជាមួយ​អាជីវករ​នានាក្នុងវិស័យនាំចេញនាំចូលអង្ករនិងឈានទៅការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំង២។ សន្និសីទនេះ ក៏ជាទីកន្លែងផ្ដល់ព័ត៏មានអំពីផ្នែកអង្ករលើទូទាំងពិភពលោក ដូច្នេះនឹងជួយឲ្យ
អង្គភាពអាជីវកម្មអង្ករវៀតណាម យល់ដឹងថែមទៀតអំពីទីផ្សារ ក៏ដូចជានិន្នាការនិងវិធានការ​នានា​ដើម្បីដោះស្រាយ ការលំបាកពាណិជ្ជកម្មក្នុងសកម្មភាពនាំចេញនាំចូលអង្ករ៕

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ