20/11/2014 11:20 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ប្រភពទំនិញអន្តរជាតិអូស្រ្តាលី២០១៤


ស្តង់ទំនិញតាំងបង្ហាញផលិតផលកាត់ដេរបស់វៀតណាមនៅផ្សារណាត់ (រូបថត៖Vietnam+)

ផ្សារណាត់ប្រភពទំនិញអន្តរជាតិអូស្រ្តាលី (AISF) ឆ្នាំ២០១៤ បានបើកនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ​២០១៤ នៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី។នេះជាផ្សារណាត់តែ​មួយគត់ដោយមាន​គោល​ដៅ​ស្វែងរកអ្នកផ្គត់ផ្គង់របស់អូស្រ្តាលីសំដៅបង្កើនបន្ថែម​ប្រភពទំនិញ​នៅ​ទូទាំង​ពិភព​លោក​។ បណ្ដាអ្នកផលិត អ្នកបែងចែក អ្នកនាំចូលនឹងតាំងបង្ហាញមុខទំនិញ ផលិផលរបស់​ខ្លួន​ក្នុងរយៈពេល៣ថ្ងៃនៃផ្សារណាត់នេះ។ ស្ថា​ប័នដំណាងពាណិជ្ជកម្ម​វៀត​ណាម​ប្រចាំ​នៅ​អូ​ស្រ្តា​លី​បានសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងហាណូយ រៀបចំស្តង់ទំនិញចំនួន២ ស្តង់ ដើម្បីតាំងបង្ហាញនិងឧទ្ទេសនាមផលិតផលកាត់ដេនៅផ្សារណាត់លើកនេះ ដោយ​មាន​ការ​ចូលរួមរបស់ក្រុមហ៊ុនកាត់ដេធំៗមួយចំនួននៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ