20/02/2016 10:47 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មបារាំងវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម


អគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son ជួបសំណេះសំណាលជាមួយតំណាងអង្គភាពអាជីវកម្មបារាំង

នាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង​លោក Nguyen Ngoc Son បាន​មាន​ជំនួប​សំណេះសំណាល​ ជាមួយសមាជិក​នៃសមាគមន៍​បារាំង​-អាស៊ី (Association France-Asie) សំដៅ​ឧទ្ទេសនាម​នូវ​សមិទ្ធិផល​លេច​ធ្លោបំផុត របស់វៀតណាមក្រោយរយៈពេល៣០ឆ្នាំ ផ្លាស់ប្តូរថ្មី ជោគ​ជ័យ​នៃមហា​សន្និ​បាត​បក្សលើកទី​១២ និងរំលឹកឡើងវិញនូវទំនាក់ទំនង រវាង​វៀត​ណាមជា​មួយ​បារាំង​នាពេល​កន្ល​ង​ទៅ។​ នៅទីនេះ លោក Nguyen Ngoc Son បានជូន​ដំណឹង​នូវព័ត៌​មាន​ថ្មីបំផុត​ស្តីពី​ស្ថាន​ភាព​សេដ្ឋកិច្ច​សង្គម​របស់​វៀតណាម ក៏ដូចជាស្ថិរភាពនយោបាយ។ ទាក់ទិនដល់ទំនាក់ទំនងវៀត​ណាម​-បារាំង ឯកអគ្គ​រដ្ឋទូត​លោក Nguyen Ngoc Son បានរំលឹក​ឡើង​វិញ នូវទំនាក់​ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិ​ការ​រវាង​ប្រទេសទាំង​ពីរកាន់តែ បានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកអគ្គរដ្ឋទូតក៏បានឧទ្ទេសនាម អំពីមហា​សន្និបាត​បក្សលើក​ទី១២ របស់វៀតណាមបានប្រារព្ធឡើង​ក្នុងកាលៈ ទេសៈ​ដែល​ខឿន​សេដ្ឋកិច្ច​វៀត​ណាម​នៅ​រក្សាកំណើន៦,៧%នាឆ្នាំ២០១៥ ជាកម្រិតខ្ពស់បំផុតនារយៈពេល៥ឆ្នាំកន្លងទៅ។

​នៅខាងក្រៅជំនួបសំណេះសំណាលនេះ តំណាងនានានៃក្រុមហ៊ុន​បារាំង បាន​វាយតម្លៃ​ខ្ពស់​នូវ​បរិយាកាស​វិនិយោគ​របស់​វៀត​ណាម និងចាត់ទុក ថាបរិយា កាស​វិនិយោគ​នៅវៀត​ណាម​គួរឲ្យ​ទាក់​ទាញ​សម្រាប់​បណ្តា​អង្គ​ភាព អាជីវកម្មបា​រាំង។ លោក Jean-Marie Cambaceres ប្រធានសមាគមបារាំង​-អាស៊ីបានអះអាង នូវ​សារសំខាន់​នៃការ​បង្កើន​ព័ត៌មាន អំពីសម្រាប់សហគ្រាស បារាំង ៖

​“យើងខ្ញុំបានសម្រេចចិត្តរួមជាមួយស្ថានទូតរៀបចំជំនួបសំណេះសំណាល នេះដោយ​សារវៀត​ណាមកំពុង​ស្ថិតក្នុង​រយៈពេល​អន្តរកាលសំខាន់។ ហើយប្រ ធានាធិបតី​បារាំង​ក៏បាន​អះអាង​ថានឹង​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម​ ក្នុងឆ្នាំ​២០១​៦នេះផង​ដែរ។ ប្រទេសទាំងពីរបានចុះហត្ថ​លេខាលើកិច្ចព្រម​ព្រៀង​ ស្តីពី ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រមុន​នេះ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្ម នៅកម្រិតតិច​តួចនៅ​ឡើយ។ ដូច្នេះ នេះជា​ពេលវេលា​សមស្រប​សម្រាប់​ប្រទេសទាំងពីរ ជម្រុញ​ឲ្យមាន​គំរោង​ការជា​ច្រើន និង​បាន​អនុវ​ត្ត​ប្រកប​ដោយ​ជោគ​ជ័យ”​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ