26/11/2014 15:10 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មធំៗរបស់អ៊ីតាលីស្វែងយល់ឱកាសសហប្រតិបតិ្តការនៅវៀតណាម

នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសនិង​សហ​ប្រតិបតិ្តការ​អន្តរ​​ជាតិអ៊ីតាលីលោក BeneDetto Dela Vedova និងគណៈប្រតិភូអង្គភាពអាជីវកម្មអ៊ីតាលី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោក Vu Van Ninh បានអះអាងថា វៀត​ណាម​និងអ៊ីតាលីត្រូវជំរុញកិច្ចសហប្រតិ​បតិ្តការលើវិស័យអភិវឌ្ឍន៍​បណ្ដា​ប្រភព​ថាមពល​ក៏​កើត​មាន​ឡើង និងថាមពលជំនួស ជាវិស័យដែលអ៊ីតាលីមានបទពិសោធន៍។ លោក Vu Van Ninh ក៏​បានស្នើរឲ្យ​រដ្ឋាភិបាលអ៊ីតាលីបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាព​អាជីវកម្ម​មាន​សក្ដានុភាព​នៃប្រទេសនេះ សហប្រតិបតិ្តការវិនិយោគក្នុងគម្រោងការណ៍ប្រេងឧស្ម័ននានា ព្រម​ទាំងមានគោលបំណងថា អ៊ីតាលីបន្តរៀបចំនិងលើកទឹកចិត្តជូនក្រុមអង្គភាពអាជី​វកម្ម​ទៅ​ស្រាវ​ជ្រាវទីផ្សារ និងស្វែងរកដៃគូនៅវៀតណាមផងដែរ។


ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ទទួលជួបសន្ទនាជាមួយ
អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិអ៊ីតាលីលោក BeneDetto Dela Vedova

នាថ្ងៃដដែល សភាពាណិជ្ជកម្មអ៊ីតាលីប្រចាំនៅវៀតណាមបានរៀបចំវេទិការសេដ្ឋកិច្ចអ៊ីតាលី-វៀត​ណាម។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហ​ប្រតិបតិ្តការអន្តរជាតិ​អ៊ីតាលី​ លោក BeneDetto Dela Vedova បានទទួលស្គាល់ការខំ​ប្រឹងប្រែងរបស់រដ្ឋាភិបាល​វៀត​ណាម​ក្នុងការបង្កលក្ខណៈងាយស្រួលសំរាប់អង្គ​ភាពអាជីវកម្មអ៊ីតាលីវិនិយោគទុន​ចូល​វៀត​ណាម​។ “វៀតណាមកំពុងនៅក្នុងដំណើរការផ្ទេប្ដូរធំៗ ដោយទទួលបានកំណើនគួឲ្យចាប់​អារម្មណ៍និងស្ថិរភាព ប្រភពទុនវិនិយោគពីបរទេសកាន់តែកើនពី១ថ្ងៃទៅ១ថ្ងៃ។ ​គោល​នយោបាយ​ទាក់ទាញវិនិយោគរបស់រដ្ឋាភិបាលវៀតណាមកំពុងបង្កើតបរិ​យាកាសអាជីវកម្ម​ដ៏​ងាយ​​ស្រួល​ណាស់។ទីផ្សារវៀតណាមមានបរិមាណអតិថិជន​ជាច្រើនកុះករ ហេយនេះ​ហើយ​យើង​ខ្ញុំសង្ឃឹមថា នឹងនាំបច្ចេកវិទ្យាខ្ពស់និងមុខ​ទំនិញមានគុណភាពអឺរ៉ុបចូលក្នុងទីផ្សារវៀត​ណាម​។ ​ទន្ទឹមនឹងនោះ យើងខ្ញុំនឹងបង្កើនការចែក​រំលែក​បទ​ពិសោធន៍​របស់​អ៊ីតាលី​សំរាប់​អង្គភាព​អាជីវកម្មវៀតណាម រួមចំណែកជំរុញទំនាក់ទំនងដែលភាគីទាំង២មានផល​ប្រយោជន៍​ដូច​គ្នា”។ រីឯខាងវៀតណាម អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក ​Dang Huy Dongបាន​ឲ្យដឹងថា៖


វេទិកាសេដ្ឋកិច្ចវៀតណាម-អ៊ីតាលី (រូបថត៖vccinews.vn)

“រដ្ឋាភិបាលវៀតណាមសន្យាថា នឹងផ្ដល់ការជួយឧបត្ថម្ភដ៏សកម្មនិងប្រកបដោយ​ប្រសិទ្ធភាព។​ទី១​គឺ អង្គភាពអាជីវកម្មបរទេស ជាពិសេសគឺអង្គភាពអាជីវកម្មអ៊ីតា​លីនឹងត្រូវបានផ្ដល់ព័ត៏មាន​អំពី​​ច្បាប់ គោលនយោបាយសេដ្ឋកិច្ចសង្គម បែបបទវិនិយោគនៅវៀតណាម ក៏ដូចជាព័ត៌មាន​អំ​ពី​ទីផ្សាររបស់វិស័យ ផ្នែកនិមួយៗដែលអង្គភាពអាជីវកម្មគ្រោងវិនិយោគួទុនផដែរ។ ទី២គឺ អង្គភាពអាជីវកម្មនឹងទទួលបានគោលនយោបាយអនុគ្រោះវិនិយោគប្រកួតប្រជែង បើប្រៀប​ធៀប​នឹងប្រទេសផ្សេងៗនៅក្នុងតំបន់។ទី៣គឺ យើងខ្ញុំនឹងប្រកៀកស្មាជាមួយអង្គភាពអាជី​វកម្ម​ក្នុង​ការដោះស្រាយរាល់ការលំបាក់ ជំពាក់ជំពិនក្នុងដំណើរការវិនិយោគទុននៅវៀតណាម”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ