17/04/2017 09:23 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មត្រូវមានយុទ្ធសាស្ត្រសមស្របជាមួយនឹងស្ថានភាពថ្មី


ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ Hồng Nhung/TTXVN)

​នាថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៧ នៅទីក្រុង Can Tho បានប្រព្រឹត្ត​ទៅសិក្ខា​សាលា​ជួប​ប្រាស្រ័យសេដ្ឋកិច្ច ក្រោម​ប្រធាន​​បទ “សេដ្ឋកិច្ច​ឆ្នាំ២០១៧ និង​សហគ្រាស​វៀត​ណាម ដំណាក់កាលថ្មី ដំណោះ​ស្រាយ​មាន​ប្រសិទ្ធភាព”។ នៅ​ក្នុង​​សិក្ខា​សាលា​នេះ លោក Pham Ngoc Minh ប្រធាន​នាយកដ្ឋាន​និង​ជាឧបការី​រដ្ឋមន្ត្រី​ក្រសួង​វិទ្យា​សាស្ត្រ និង​បច្ចេកវិ​ទ្យា​វៀត​ណាម បាន​ចែក​រំលែក​ថា៖
 
“ចំពោះ​សហគ្រាសក្នុងសម័យធ្វើសមាហរណកម្ម ក្នុងបដិវត្តឧស្សាហកម្ម​លើកទី៤នេះគឺច្បាស់លាស់ថា ថ្នាក់ដឹក​នាំ​សហគ្រាស​នោះ​ត្រូវដាក់ចេញយុទ្ធ​សាស្ត្រ​សម​ស្របក្នុងស្ថានភាពថ្មី។ ពោលគឺ ផលិតផល​របស់​យើង​ពេល​ផលិត​ចេញ​គុណភាព​​ល្អទេ ហើយ​តម្លៃ​យ៉ាង​ដូច​ម្ត៉េច”។
 
នៅ​ក្នុងសិក្ខាសាលានេះ សហគ្រាសនានា​និងសម្ព័ន្ធ​សមាគម​សហគ្រាស​នៃ​បណ្តាខេត្តវាលសណ្តទន្លេ Cuu Long  បាន​​ទទួលយ​កព័ត៌មាន​នៃសេដ្ឋកិច្ច​ជាតិ​សម្រាប់​ការអភិវឌ្ឍ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ