12/02/2016 10:32 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មចាប់ផ្ដើមផលិតកម្មក្នុងឆ្នាំថ្មី


 

នាថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០១៦ នាវាដឹកជញ្ជូនអន្តរជាតិចំនួន៣គ្រឿងបានចូលចត​ នៅកំពង់ផែអន្តរជាតិ Cai Lan ខេត្ត Quang Ninh ភាគខាង​ជើងវៀត​ណាម។ ក្នុងពេល​នោះ កំពង់ផែរបស់ក្រុមហ៊ុនភាគ​ហ៊ុន​កំពង់​ផែ Quang Ninh ក៏ទទួល​នាវា Pelicana របស់សឹង្ហបុរីដែល​ដឹកជញ្ជូន​រ៉ែជាង​៥ពាន់តោន មកចូលចត។​ក៏នា​ព្រឹក​ថ្ងៃដ​ដែល​ គ្រួសារ​ធ្វើកសិកម្ម​និងក្រុមហ៊ុនផលិត​កម្មកា​ហ្វេ នៅខេត្ត Dak Lak នៅតំបន់​ខ្ពង់​រាប​ភាគ​កណ្ដាល​វៀត​ណាម បាន​ចាប់ផ្ដើម​ស្រោច​ទឹក​វគ្គទី​២​សំរាប់កាហ្វេ នៅ​ពេលវេលា​សម​ស្រប​បំផុត​សំដៅ​បង្កលក្ខណៈ​សំរាប់​ដើម​កាហ្វេ​លូតលាស់ ផ្ដល់ទិន្ន​ផលខ្ពស់ក្នុងរដូវប្រមូលផលឆ្នាំ២០១៦-២០១៧។ មុននោះ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិភាគខេត្ត Ca Mau ភាគ​ខាងត្បូងវៀតណាម​ កម្មករជិត១ម៉ឺននាក់​នៃរោង​ចក្រកែ​ឆ្នៃជល​ផល​នាំចេញ​ចំនួន១៦ បានវិលត្រឡប់​មកធ្វើផលិត​កម្មវិញ​ក្រោយ​ ពីរយៈ​ពេល​សម្រាក​ទទួល​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ