21/02/2016 09:54 GMT+7 Email Print Like 0

អង់គ្លេសទទួលបានរបបពិសេសក្នុងសហភាពអឺរ៉ុប


នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron (រូបថត៖Xinhua/TTXVN)

នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោយពីកិច្ចព្រមព្រៀងសំដៅរក្សាអង់គ្លេសស្ថិត​នៅ​សហភាពអឺរ៉ុប (EU) ទទួល​បាន​ការគាំទ្ររបស់ថ្នាក់ដឹកនាំប្រទេសសមាជិកទាំង​២៨​នៅសន្និសីទកំពូល EU នៅទីក្រុង​ព្រុច​សែល ប្រទេស​បែលហ្ស៊ីក នាយករដ្ឋមន្រ្តី​អង់គ្លេស​បានអះអាងថា កិច្ចព្រមព្រៀងកែទម្រង់ EU នឹង​ប្រគល់​ឲ្យឡុង​ដ៍នូវ​របប​ពិសេស ហើយលោកនឹងនាំឯកសារនេះទៅសន្និសីទ ជាមួយរដ្ឋមន្រ្តីជួរមុខរបស់​ខ្លួន។ លោក David Cameron នឹង​រៀបចំសន្និសីទគណៈរដ្ឋមន្ត្រីជាបន្ទាន់ នាថ្ងៃទី២០​ខែ​កុម្ភៈ ដើម្បី​ជូនដំណឹង​អំពីកិច្ច​ព្រម​ព្រៀងដែល​ទើប នឹងទទួលបាន ជាមួយ EUមុន​ពេលកំណត់​ពេលវេលា​រៀបចំ​ការស្ទាប​ស្ទង់មតិ​អំពី​ឋានៈ​សមាជិក​ EU របស់​អង់គ្លេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ