16/08/2016 10:24 GMT+7 Email Print Like 0

អគ្គិសនីដើរដោយកំលាំងខ្យល់នៅភូមិនេសាទត្រី

​ស្ថាបត្យករ ឡេវូកឿង (Le Vu Cuong) ជាអ្នកច្នៃបង្កើត​ម៉ាស៊ីន​ថាម​ពល​ខ្យល់ ហើយ​កំពុង​នាំមក​នូវ​ប្រភព​ថាម​ពល​ឥតគិត​ថ្លៃ និង ស្អាត​បរិសុទ្ធ ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ក្នុង​ភូមិ​នេសាទ​ត្រី នៅ​ឆ្នេរដី​កណ្តាល​ទន្លេក្រហម (សង្កាត់​ទឺសៀន​-Tu Lien ហា​ណូយ) រួច​ចាក់​ពី​ទុក្ខ​លំបាក​ក្នុង​រដូវ​ប្រាំង​ស្អុះស្អាប់​។

ភូមិនេសាទត្រីមាត់​​ទន្លេ​ក្រហម នៅសង្កាត់​ទឺសៀន (Tu Lien)  (នៅ​ហៅថា​ចំណត់​សេរាមិច​) ជា​ទីកន្លែង​រស់​នៅ​របស់​គ្រួសារ​ជិត​២០ ដែល​ប្រកប​មុខ​របរ​លក់​ដូរ​ដឹកជញ្ជូន​សេរាមិច ឬ​ទិញ​អេត​ចាយ​ (របស់​សំណល់)។ ជាង​២០​ឆ្នាំបរិយា​កាស​សកម្មភាព​របស់​ពួក​គាត់ គឺ​នៅលើទូក​ដែក​កញ្ចា​ស់តែ​ប៉ុណ្ណោះ។ កាល​ពី​មុន អ្នក​ភូមិ​ទិញ​អគ្គិសនី​ដោយ​តម្លៃ​ថ្លៃ ត្រូវ​បង់​ថ្លៃប្រាក់​បន្ថែម​ឲ្យការ​បាត់​បង់អគ្គិសនី​លើខ្សែ​ភ្លើង​ជារៀង​រាល់​ខែ។​
 


នៅភូមិនេសាទត្រី សង្កាត់ទឺសៀន (Tu Lien)  មានទូកជិត២០គ្រឿង ជាទីកន្លែងរស់នៅហូបចុក
របស់​អ្នកលក់ដូរសេរាមិច ចត់ក្បែរឆ្នេរទន្លេក្រហម។ ច្រើនឆ្នាំមកនេះ ពួកគាត់តែងនាំអគ្គិសនី
ពីលើច្រាំងទន្លេចុះមក ដើម្បីប្រើប្រាស់ដោយតម្លៃពី៤០០០-៥០០០ដុងក្នុងមួយគីឡូវ៉ាត់។


ស្ថាបត្យករ ឡេវូកឿង (Le Vu Cuong) ជា ”ឪពុកបង្កើត” នៃទម្រង់រូបភាព អគ្គិសនីដើរដោយកំលាំងខ្យល់ខ្នាតតូច
នៅឆ្នេរដីកណ្តាលទន្លេក្រហម។


ថាមពលអគ្គិសនីចេញពីម៉ាស៊ីនអគ្គិសនីដើរដោយកំលាំងខ្យល់ ខ្នាតតូច បានរក្សាទុកក្នុងអាគុយ សម្រាប់ប្រើឲ្យអំពូលភ្លើងបើកបំភ្លឺ។

រចនាសម្ពន្ធកង្ហារនៃម៉ាស៊ីនអគ្គិសនីដើរដោយកំលាំងខ្យល់ ខ្នាតតូច បានធ្វើអំពីកាធុនជ័រយ៉ាងសាមញ្ញ។

ការងារតំឡើងទួរកាប៊ីនអគ្គិសនីដើរដោយកំលាំងខ្យល់ បានដាក់ត្រង់ពីលើដំបូលទូក។

កាធុនជ័រអាចបង្វិលដោយងាយស្រួល ទោះពេលមានខ្យល់តិចក៏ដោយ។

ទម្រង់រូបភាពអគ្គិសនីដើរដោយកំលាំងខ្យល់ រួមមានឌីណាមូ បង្គោលដែក អាគុយថាមពល ប្រព័ន្ធកង្ហារ គ្រឿង​បញ្ជា​សាក
បង្កើន​ចរន្តអគ្គិសនី អាគុយ អំពូលភ្លើង Led ៩W។ ក្នុងរូបថត៖ ជាប្រព័ន្ធអាគុយថាមពលបានដាក់ពីលើដំបូលទូក
ដើម្បីជំនួយឲ្យកង្ហារ។


បច្ចុប្បន្ន គម្រោងការអគ្គិសនីដើរដោយកំលាំងខ្យល់នេះ ទើបដាក់សាកល្បងនៅលើទូកចំនួន១០ ក្នុងភូមិនេសាទត្រីនៅចំណត់ទន្លេក្រហម។

ដឹងពីការ​ទុក្ខ​លំបាក​ក្នុងការ​ងារ​ប្រើប្រាស់​អគ្គិសនី របស់​អ្នកភូមិ​នេសាទ​ត្រី ស្ថាបត្យករ ឡេវូកឿង (Le Vu Cuong) នាយក​ក្រុម​ហ៊ុន ស្ថាបត្យកម្ម​បៃតង​១៥១៦ និង អ្នករួម​អាជីព បាន​មាន​គំនិត​តំឡើង​ប្រព័ន្ធ​អគ្គិសនី​ដើរ​ដោយ​កំលាំង​ខ្យល់ នៅទី​នេះ។ “ខ្ញុំបាន​សិក្សា​ និង ស្រាវជ្រាវ ពីទ​ម្រង់​រូប​ភាព អគ្គិសនី​ដើរ​ដោយ​កំលាំង​ខ្យល់ ដែល​មាន​ទ្រង់​ទ្រាយ​តូច បាន​អនុវត្ត​ក្នុងទីក្រុង​លើពិភព​លោក ក្រោយ​នោះយក​មក​អនុវត្ត​សាក​ល្បង​នៅភូមិ​នេសាទ​ត្រី។ ប្រើកា​រ​ធុន​ជ័រ​ធ្វើជា​ស្លាប​កង្ហារ គឺជាលទ្ធផល​នៃការបូក​សរុប​លក្ខណៈវិន្ឆ័យ​សម​ស្រប ជាមួយ​អ្នកភូមិ​នេសាទ​ត្រី ដោយមាន​តម្លៃ​ថោក មាន​ស្រាប់ និង​ងាយផ្លាស់​ប្តូរ​​”។ ស្ថាបត្យករ ឡេវូកឿង (Le Vu Cuong) ចែក​រំលែក​។

ថ្មីៗនេះ ពេលដឹងដំណឹងមូល​និធី Live & Learn វៀតណាម រៀប​ចំផែន​ការ នៅ​វៀត​ណាម និង​ ស្ថាប័ន​អភិវឌ្ឍន៍​អន្តរជាតិ Australia មានបើក​សំណុំឯកសារ​ដើម្បីឧបត្ថម្ភ​ឲ្យគម្រោង​ការ​ថាម​ពល​ស្អាត  ស្ថាបត្យករ​ឡេ​វូកឿង (Le Vu Cuong)  បាន​ដាក់​សំណុំ​បែប​បទ ហើយ​បាន​មូល​និធី Live & Learn វៀត​ណាម ផ្តល់​ថវិការ​សម្រាប់​ដប់​គ្រួសារ​នៅទី​នេះ បាន​ដាក់​តំឡើង​សាកល្បង ទួកាប៉ីន​អគ្គិសនី​ដើរ​ដោយ​កំលាំង​ខ្យល់ ពិសេស​នេះ។

កាធុន​ជ័រ អ្នកភូមិនៅទីនេះ ហៅថា ”ស្លាបកង្ហាផ្កាក្រហម” បាន​ផលិតចេញ​អគ្គិសនី បើក​បំភ្លឺទូក​ដែក​កញ្ចាស់​ទាំង​នេះ​។ តាំង​ពីដាក់តំ​ឡើង​មក​ដល់​សព្វ​ថ្ងៃ ស្ថាបត្យករ ឡេវូកឿង (Le Vu Cuong) តែង​តែមក​ចុះ​ឡើង សួរ​សុខ​ទុក្ខ វាស់​ប៉ារ៉ាម៉ែត្រ ក៏ដូចជាពិនិត្យមើល​រាល់​កូន​ខ្ចៅ ដើម្បី​សុក្រឹត ទួកាប៉ីន​ពិសេស​របស់​ខ្លួនពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែល្អប្រសើរ​ឡើង​។ បង​នឹងបន្ត​ស្វែង​រក ស្រាវ​ជា្រវ ដើម្បី​ទម្រង់​រូបភាព​នេះ អាច​បង្កើន​លទ្ធភាព ឬដាក់​បន្ថែម តភ្ជាប់​បង្កើត​បានប្រភព​អគ្គិសនីពូ​កែជាង ដើម្បី​អាចបើក​បាន​ឧបករណ៍​មួយចំនួន​ដូច​ជា​កង្ហារ ឆ្នាំង​បាយ​អគ្គិសនី ទូទឹកកក​។ល​៕



ប្រព័ន្ធបើកបំភ្លឺ រួមមានអំពូលភ្លើងអគ្គិសនី LED លទ្ធភាព ៩W មានកម្រិតភ្លឺប្រហាក់ប្រហែល
អំពូលភ្លើងសសៃខ្សែតូចៗ ៦០W ធម្មតា។ ម្យ៉ាងវិញទៀត បរិមាណអំពូលភ្លើងអាចកើនឡើងបន្ថែម
ពី១-២អំពូលភ្លើង យោងតាមតម្រូវការរបស់អ្នកប្រើប្រាស់។


អំពូលភ្លើងតូចមួយ បានប្រើប្រាស់ថាមពលអគ្គិសនីដើរដោយកំលាំងខ្យល់ អាចបើកបំភ្លឺគ្រប់គ្រាន់ក្នុងបរិយាកាសតូចចង្អៀត នៅលើទូក។

លោកយាយយុង (Dung) សង្គមគ្រួសារមួយនៅលើទូកឲ្យដឹងថា ប្រព័ន្ធថាមពលនេះ យ៉ាង​មាន​ប្រយោជន៍​
ចំពោះ​អ្នកភូមិនៅចំណត់សេរាមិច រៀងរាល់ខែគ្រួសារលោកយាយប្រិតសំចៃបានរាប់ម៉ឺនដុង
ដោយមានទម្រង់រូបភាព អគ្គិសនីដើរដោយកំលាំងខ្យល់ នេះ។


ពេលមេឃងងឹត ប្រភពអគ្គិសនីផ្គត់ផ្គង់ឲ្យអំពូលភ្លើង គ្រប់បើកបំភ្លឺឲ្យបរិយាកាសដែលមានកាំប្រហែល២ម៉ែត្រ
ដូចនេះរាល់សកម្មភាពក្នុងគ្រួសារតែងប្រព្រឹត្តទៅនៅលើទូកយ៉ាងងាយស្រួលបំផុត។


រាល់សកម្មភាពនៃអ្នកភូមិនេសាទត្រី សុទ្ធតែប្រព្រឹត្តទៅនៅលើទូកដែកកញ្ចស់នេះ។

រួមជាមួយប្រភពថាមពលអគ្គិសនីដើរដោយកំលាំងខ្យល់ បំភ្លឺដោយខ្លួនឯង អ្នកភូមិទូកនៅដាំបន្លែស្អាត
លើទូក ដើម្បីកែលម្អជីវភាពរស់នៅ។


គ្រួសារជាច្រើននៅភូមិនេសាទត្រី សំចៃបានថវិកាប្រហែលពី៣០-៥០ពាន់ដុងក្នុងមួយខែ ពេលប្រើប្រាស់ទម្រង់រូបភាពអគ្គិសនីដើរដោយកំលាំងខ្យល់ ។

ការបង្កើតចេញប្រព័ន្ធអគ្គីសនីដើរដោយកំលាំងខ្យល់ នៅភូមិនេសាទត្រី សង្ឃឹមនឹងផ្គត់ផ្គង់បន្ថែមប្រភពថាមពលបើកបំភ្លឺថ្មីមួយ ជួយកាត់បន្ថយថាវិការចំណាយ ដោយការប្រើប្រាស់អគ្គិសនីរបស់គ្រួសារ ដែលកំពុងរស់នៅនៅទីនេះ។

ជាន់ដំបូលទូកនៃគ្រួសារមួយនៅភូមិនេសាទត្រីក្លាយជា “បន្ទប់ហាត់ gym“ សម្រាប់យុវជនហាត់ប្រាណនៅ ថ្ងៃចុងសប្តាហ៍។


ទម្រង់រូបភាពថាមពលខ្យល់ ទ្រង់ទ្រាយតូចដូចនេះ បានរួមចំណែកកាត់បន្ថយឥទ្ធិពលនៃធាតុអាកាស ហើយជាអំណោយដ៏មានអត្ថន័យ ចំពោះអ្នកពលករក្រីក្រ។


ប្រព័ន្ធអគ្គិសនីដើរដោយកំលាំងខ្យល់ ដោយ​ស្ថាបត្យករ ឡេវូ​កឿង (Le Vu Cuong) រចនា​សកម្មភាព​តាម​លក្ខន្តិកៈ​ខ្យល់  នឹង​បង្វិល​កាធុន​ជ័ន​ជា​ស្លាប់​កង្ហារ ធ្វើ​ដុំ​ឌីណាមូ​វិល បង្កើត​បាន​ថាមពល​អគ្គិសនី។ បរិមាណ​អគ្គិសនី​បាន​រក្សាទុ​ក​ក្នុង​អាគុយ និង​បាន​ប្រើប្រាស់​ឲ្យអំពូល​ភ្លើង LED តែមួយ ដែលមាន​លទ្ធភាព​៩W មាន​កម្រិត​​បំភ្លឺប្រហាក់​ប្រហែល​អំពូល​ភ្លើង​សសៃ​ខ្សែតូ​ច​ៗ ៦០W ធម្មតា។

 

អត្ថបទនិងរូបថត៖ កុងដាត


បណ្តាអត្ថបទបានផ្សាយ