25/11/2014 10:52 GMT+7 Email Print Like 0

អគ្គលេខាលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី


អគ្គលេខាលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី (VOV)

ទទួលសេចក្តីអញ្ចើញរបស់ប្រធានាធិបតេយ្យរុស្ស៊ីលោក Vladimir Putin នាព្រឹកថ្ងៃទី២៣​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៤ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទៅ​បំ​ពេញ​ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។ទំ​នាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀត​ណាម​និង​​សហព័ន្ធរុស្ស៊ីមានកម្រាស់ប្រវត្តិសាស្ត្រ៦៤ឆ្នាំមុននេះ សហភាពស៊ូវៀត​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសដំបូងលើពិភពលោកទទួលស្គាល់និងបង្កើតទំនាក់ទំនងការទូតជាមួយវៀត​ណាម​។ ​ឆ្នាំ២០១២ជារបត់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-រុស្ស៊ីខណៈដែល​ប្រទេស​តាំង​ពីរលើកកំរិតទំនាក់ទំនងពីដៃគូរយុទ្ធសាស្ត្រឡើង​ទំនាក់ទំនងដៃគុយុទ្ធសាស្ត្រលើ​គ្រប់​វិស័យ។

នាបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរមានបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំង​ក្លាស៊ីជម្រៅ​និង​កាន់​តែ​មានប្រសិទ្ធភាពលើវិស័យជាច្រើន។​ តំលៃពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៣ទទួលបានជិត៤ ពា​ន់លានដុល្លារអាមេរិក(កើនឡើង៨ដងបើប្រៀបនឹងឆ្នាំ២០០១)។

ក្នុងកាលៈទេសៈទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ីកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរដំណើរ​ទស្សន​កិច្ច​លើកនេះ លោក Nguyen Phu Trong នឹងរួមជាមួយប្រធានាធិបតី Vladimir Putin និង​ថ្នាក់​ដឹក​នាំសហព័ន្ធរុស្ស៊ីពិភាគ្សានិងដាក់ចេញទឹសដៅ​ធំៗវិធានការជាក់ស្ដែងសំដៅ​ជំរុញ​ទំនាក់​ទំនង​សហប្រតិបត្តិការរវាងប្រទេសតាំង​ពីរលើគ្រប់វិស័យឲ្យសក្តិសមនឹង​សក្ដានុភាព​បំណង​ប្រាថ្នា​របស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ