21/06/2015 10:38 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញ​មក​គោរព​វិញ្ញា​ក័្ខន្ធ​និង​សរសេរ​កំណត់​ត្រាកាន់​ទុក្ខ​សម្តេច​ជា​ស៊ីម

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៥ អគ្គលេខាបក្សកុម្ម​និស្ត​វៀត​ណាម លោក​ Nguyen Phu Trong បាន​ដឹក​នាំ​គណៈ​​ប្រតិភូ​​ជាន់​ខ្ពស់​វៀតណាម អញ្ជើញមក​ស្ថានទូត​កម្ពុជា​ប្រចាំនៅ​ក្រុង​ហាណូយ ដើម្បី​គោរព​វិញ្ញាក័្ខន្ធ​និង​សរសេរ​កំណត់​ត្រាកាន់​ទុក្ខសម្តេច​ជាស៊ីម ប្រ​ធាន​គណៈ​បក្សប្រ​ជា​ជន​កម្ពុជា​ និងជា​ប្រធាន​ព្រឹទ្ធ​សភា កម្ពុ​ជា​​ដែល​ទើប​​នឹង​​ទទួល​​មរណភាព​។

អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមកគោរពវិញ្ញាក័្ខន្ធនិងសរសេរកំណត់ត្រាកាន់ទុក្ខរំលឹកសម្តេចជាស៊ីម (រូបថតៈ TTXVN)

បន្ទាប់​ពីពិធីគោរព​វិញ្ញាក័្ខន្ធ លោកNguyen Phu Trong​បានសរ​សេរ​កំណត់​ត្រា​​កាន់ទុ​ក្ខមានខ្លឹ​មសា​រថា៖ “សោកស្តា​យយ៉ាងខ្លាំងចំពោះ​សម្តេច​អគ្គមហាធម្មពោ​ធិសាលជា​ស៊ីម ថ្នាក់​ដឹកនាំឈ្លាស​វៃរបស់​ប្រជាជនក​ម្ពុជា អ្នក​បង្កើត​រណសិរ្ស​​សាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាអ្នកមាន គុណូបការៈដ៏ធំធេងសម្រាប់បុពហេតុ​សន្តិភាព សម្រប​សម្រួល​​ជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាដូចបច្ចុប្បន្ននេះ​។ ការទទួល​មរណភាព​របស់សម្តេច​ជាស៊ីម  ជា​ការ​បាត់​បង់ដ៏ធំធេងចំពោះ​ប្រជាជន​កម្ពុជា ហើយវៀតណាម​ក៏បាត់បង់មិត្ត​ដ៏ស្មោះ​សរ ដែល​មាន​ការ​រួម​ចំណែក​សកម្ម​​ចូលក្នុងការរក្សា និងពង្រីកទំនាក់ ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។ ចំពោះ​ការ​បាត់​បង់​នេះ យើង​ខ្ញុំសូម​​ផ្ញើរជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រឹទ្ធសភា​​រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាជន​កម្ពុជា​និង​សាច់​ញ្ញាតិ​សម្តេច​ជាស៊ីម​នូវការចូល​រួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត”។

ក្នុងថ្ងៃដដែល គណៈប្រតិភូនៃក្រសួង​ស្ថាប័នរបស់វៀតណាមជាច្រើនក៏ បានមកគោរព​វិញ្ញាក័្ខន្ធសម្តេច​ជាស៊ីម និង​សរ​សេរ​​កំណត់​ត្រាកាន់​​ទុក្ខ​នៅ​​ស្ថានទូត​​កម្ពុជា​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ