28/11/2015 10:07 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាឯកអគ្គរដ្ឋទូតឡាវ


អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាឯកអគ្គរដ្ឋទូតឡាវ (VNP)

នារសៀលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ​២០១៥ នៅទីស្តីការមជ្ឈឹមបក្ស អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូត​ឡាវ ​លោក Thongsavanh Phomvihane មក​ជួបសម្ដែងការ​គួរ​សម​ក្នុង​​ឱកាស​ទទួល​បេសកកម្មការទូតនៅវៀត​ណាម។

​លោកអគ្គលេខា Nguyen Phu Trong បានជូនពរលោក Thongsavanh Phomvihane បាន​បក្សរ​ដ្ឋ​ឡាវ​ឲ្យ​ទទួល​ដំណែង​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅវៀត​​ណាម និង​មានបំណងលោកឯកអគ្គរដ្ឋទូតបន្តជាស្ពាន​តភ្ជាប់ សំខាន់ជួយ​ឲ្យ​ក្រសួង​ស្ថាប័ន​​សមូហភាព និងដំបន់នៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់​ប្តូរព័ត៌មាន​ចែក​រំលែក​បទ​ពិសោធន៍​​ជួយ​ឧបត្ថម្ភគ្នាអភិវឌ្ឍន៍។

ឯកអគ្គរដ្ឋទូត Thongsavanh Phomvihane បានសម្ដែងក្តីសប្បាយរីករាយ​អំពី​ទំនាក់ទំនង​សាមគ្គីពិសេសឡាវ-វៀត​ណាម​នាពេល​កន្លង​ទៅបានអភិវឌ្ឍន៍​ ដោយ​ឥតឈប់ឈរថ្លែងអំនរគុណអំពីការជួយឧបត្ថម្ភដ៏ធំធេងប្រកប ដោយ​ប្រសិទ្ធិ​ភាព​និង​ទាន់ពេលវេលា ដែលវៀតណាមលៃទុកសំរាប់ប្រទេសឡាវពីមុន​មក៕​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ