11/11/2016 09:39 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេស


អគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ​លោក ​Nguyen Phu Trong បានវាយតំលៃខ្ពស់លទ្ធផលនៃជំនួបពិភាក្សារវាង​ប្រធាន​គណៈ​កម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេស​ចិន ​លោក Zhang Dejiang ជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម ហើយចាត់​ទុកថា៖​ដំណើរទស្សន​កិច្ច​លើកនេះបានរួមចំណែកសំខាន់ក្នុងការពង្រឹងនិងពង្រីកទំ​នុកទុកចិត្តខាងនយោ​បាយ​មិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខ​នេះ។​ អគ្គលេខាបក្សក៏បានស្នើអោយភាគីទាំងពីរត្រូវ​ខំប្រឹងប្រែងអនុវត្តល្អ ការឯក​ភាព​រួមរបស់ថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ។

រីឯប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំង​ប្រទេស​ចិន លោក Zhang Dejiang បានជូនដំណឹងចំពោះអគ្គលេខាបក្ស​អំពីលទ្ធផលនៃ​មហាសន្និបាតបក្សលើកទី ៦ របស់បក្សកម្មនិស្តចិននិងអះ​អាង​ថា​៖ បក្សរដ្ឋាភិបាល​ចិន​ជានិច្ចកាលគោរពនិងពង្រីកទំនាក់ទំនងដ៏ល្អ​ប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ​បង្កើន​ទំនុកទុកចិត្តខាងនយោបាយ ផ្លាស់ប្តូរបទពិសោធន៍ ជំរុញកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច និងវិស័យ​ផ្សេងៗទៀត៕នារសៀលថ្ងៃទី៩វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ​លោក ​Nguyen Phu Trong បាន​វាយតំលៃខ្ពស់លទ្ធផលនៃជំនួបពិភាក្សារវាង​ប្រធាន​គណៈ​កម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងពីរ​
បង្កើនទំនុកទុកចិត្តខាងនយោបាយ ផ្លាស់ប្តូរបទពិសោធន៍ ជំរុញកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច​ និងវិស័យផ្សេងៗទៀត៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ