24/01/2017 09:40 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong ទទួល​ជួប​សន្ទនា ជាមួយ​ប្រធាន​ស្ថាប័ន​តំណាង​ការទូត​បណ្ដា​ប្រទេស​អាស៊ាន​


អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបសន្ទនា ជាមួយប្រធានស្ថាប័នតំណាងការទូតបណ្ដាប្រទេសអាស៊ាន (VNA)

ក្នុងការ​ទទួលជួបសន្ទនា ជាមួយបណ្ដាតំណាងការទូតរបស់ ​ប្រទេស​ជា​សមាជិក​អាស៊ាន​នានា ប្រចាំ​នៅ​វៀត​ណាម​ នារ​សៀល​ថ្ងៃ​ទី​​២៣ ខែ​មករា ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ហា​ណូយ អគ្គលេខាបក្ស​កម្មុយនិស្ត​វៀត​​ណាម លោក Nguyen ​Phu Trong បាន​អះអាង​ថា៖  ឆ្នាំ​២០១៧ គឺជា​ឆ្នាំសំខាន់​ដោយ​មាន​ព្រឹត្តិការណ៍ សំខាន់ៗ និង​ជា​ពេល​វេលា​រំលឹក​​​ខួប​លើក​ទី​៥០ ទិវា​បង្កើត​អាស៊ាន ហើយ​ជា​ឆ្នាំទី​២ ដែល​សហគមន៍អាស៊ាន ដាក់ឲ្យ​ដំណើរ​ការ​។ អគ្គ​លេខា​បក្ស​ Nguyen Phu Trong មាន​គោលបំណង​ថា៖ ក្នុង​ឆ្នាំវៀ​ត​ណាម ធ្វើ​ជាប្រធាន​ប្រទេស​ម្ចាស់​ផ្ទះ ​នៃវេទិការជាន់​ខ្ពស់ ​APEC ឆ្នាំ​២០១៧ ប្រទេស​ជា​សមាជិក​នឹង​គាំទ្រ​និង​ជួយ​ឧបត្ថម្ភ យ៉ាង​សកម្ម ដើម្បី​វៀត​ណាម​សម្រេច​តួនាទី​របស់​​ខ្លួន​ប្រកប​ដោយ​ជោគ​ជ័យ រួម​ចំណែក​លើក​កំពស់​ឋានៈ​របស់​អាស៊ាន​លើ​ឆាក​អន្តរជាតិ​។ ក្នុងឱកាសចូលឆ្នាំ​ថ្មី​ ឆ្នាំ​រកានព្វ​ស័ក ២០១៧ អគ្គលេខា Nguyen Phu Trong បាន​ជូន​ពរ​ឆ្នាំថ្មី​សុភមង្គល​គ្រប់​ប្រការ​ដល់​ថ្នាក់​ដឹក​នាំ​និង​​​ប្រជា​ពល​​រដ្ឋ ​នៃ​​ប្រទេស​​អាស៊ាន​ទាំងអស់​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម 
 

បណ្តាអត្ថបទបានផ្សាយ