31/10/2016 10:49 GMT+7 Email Print Like 0

អគ្គលេខាបក្ស Nguyen Phu Trong ជួប​ជាមួយ​ប្រធាន​គណៈបក្ស​ចូលរួម​កិច្ច​ប្រជុំនៃ​គណៈបក្ស​កុម្មុយនិស្ត​និង​កម្មករ​


អគ្គលេខាបក្ស លោកNguyen Phu Trong ថតរូបអនុស្សវរីយ៍ជាមួយប្រធានគណៈបក្សចូលរួមកិច្ចប្រជុំអន្តរជាតិនៃគ

នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត​វៀត​ណាម ​លោក Nguyen Phu Trong បានអ​ញ្ជើញ​ទទួលជួប ជាមួយប្រធានគណៈ ប្រ​តិភូ​ដែល​ចូល​រួម​កិច្ច​ប្រជុំ​អន្តរជាតិ នៃបណ្តា​គណៈ​បក្ស​​កុម្មុយនិស្ត និងកម្មករលើកទី​១៨។ នៅ​ទីនេះលោក​ Ng​uyen Phu Trong បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រធាន​បទ​និង​ខ្លឹម​សារ ដែលបានលើកមកពិភាក្សា​នៅក្នុង​កិច្ចប្រជុំ ព្រមទាំងចាត់ទុកថា ក្នុងបរិបទ​បច្ចុប្បន្ន​ ការផ្លាស់ប្តូរព័ត៌​មាន ចែក​​រំលែកបទ​ពិសោធន៍ ជម្រុញ​ការអនុវត្ត​សកម្មភាព​​ជាក់​ស្តែង​ ​រវាង​បក្ស​កុម្មុយ​​និស្ត និង​​កម្មករ​នានា​​ក្នុ​ងការតស៊ូ​ ​ដើម្បីគោលដៅរួម​គឺចាំ​​បាច់​​ណាស់។​

​មុននោះ នៅក្នុងពិធីបទកិច្ចប្រជុំនេះ អង្គប្រជុំបានឯកភាពលើវិធានការមួយ​ចំនួន​សំដៅកែ​លំអនិង​លើក​កំពស់​ប្រសិទ្ធិភាព នៃសកម្មភាពរបស់ យន្តការសម្រប​សម្រួល​ទូទៅ ជ្រើសតាំងក្រុមការងារ​អាណាត្តិ២០១៦-២០១៨ រួមមាន​គណៈបក្សជា​សមាជិក​ចំនួន១៩ ដែលក្នុងនោះមានបក្សកុម្មុយនិស្ត​វៀត​ណាម និង​ឯកភាព​អនុម័ត​​លើសេច​ក្តី​អំពាវនាវ ដែលជាសំណុំឯកសាររួមនៃកិច្ចប្រជុំនេះ សម្រាប់ដាក់ចេញទិស​ដៅសហ ប្រតិ​បត្តិការ​​របស់​ក្រុមបក្សក្មុយនិស្ត​នីស្ត និងកម្មករនៃប្រទេសនីមួយៗនា​ពេលខាង​មុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ