25/11/2016 10:34 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ


អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ

អគ្គលេខាបក្ស​កម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នាថ្ងៃទី២៣ ខែ​​វិច្ឆិកា ឆ្នាំ២០១៦​បាន​មាន​ជំនួប​សន្ទនា ជាមួយសមាជិកាការិយាល័យ និង​ជាប្រធានរដ្ឋសភាឡាវ​ លោកស្រី Pany Yahthotu នៅទីក្រុង​វៀង​ច័ន្ទ​។ នៅទីនេះ  អគ្គលេខាបក្សវៀតណាម​ លោក Nguyen Phu Trong បាន​អះអាង​ថា៖ វៀត​ណាម​យក​ចិត្ត​ទុកដាក់​ជានិច្ច ចំពោះ​ទំនាក់ទំនង​សហប្រតិបត្តិការ លើគ្រប់​វិស័យ សាមគ្គីភាព​ពិសេស​ជាមួយ​ឡាវ​និង​គាំទ្រ​បុព្វហេតុ​​ផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេសជាតិរបស់ប្រជាជនឡាវ។

​រីឯ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yahthotu បានថ្លែងអំណរគុណ បក្ស រដ្ឋ រដ្ឋសភា​វៀត​ណាម ជា​និច្ច​កាល​យក​ចិត្តទុក​ដាក់ ជួយឧបត្ថម្ភប្រជាជនឡាវ រួមចំណែកជំរុញ​ទំនាក់​ទំនង​សហប្រតិបត្តិការ លើគ្រប់វិស័យ សាមគ្គីភាព​ពិសេស​ រវាងប្រជាជន​ឡាវនិងវៀតណាម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ