01/10/2014 10:08 GMT+7 Email Print Like 0

អគ្គលេខាបក្សវៀតណា៖ទំនាក់ទំនងមិត្តភាពដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរេខាងត្បូងកាន់តែរឹងមាំ


អគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក Nguyen Phu Trong
ឆ្លើយសម្ពាសន៍ជាមួយទីភ្នាក់ងាសារព័ត៌មានកូរ៉េខាងត្បូង Yonhap មុនដំណើរទស្សនកិច្ចថ្នាក់
រដ្ឋនៅប្រទេសនេះ ចាប់ពីថ្ងៃទី១ដល់ទី៤ ខែតុលាឆ្នាំ២០១៤ អគ្គលេខាបក្សកុម្មុយនិសវៀត
ណាម លោក Nguyen Phu Trong បានអះអាងថា៖ ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាង
ត្បូង បានអភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យជាច្រើន។ លើវិស័យសេដ្ឋកិច្ច កូរ៉េខាងត្បូងបានក្លាយ
ទៅជាវិនិយោគិនធំទី២ ដៃគូពាណិជ្ជកម្មធំទី៣របស់វៀតណាម។ ជំនួយអភិវឌ្ឍន៍នៃប្រទេស
នេះនាពេលកន្លងទៅ បានរួមចំណែកយ៉ាងជាក់ស្ដែង ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់វៀតណាម។ នាបច្ចុប្បន្ននេះ មានជនកូរ៉េខាងត្បូង ចំនួន១៣០ពាន់នាក់កំពុងធ្វើការ រស់
នៅ នៅវៀតណាម និងពលករវៀតណាមចំនួន៧០ពាន់នាក់ សិស្សនុសិស្ស និសិ្សតវៀតណាម
ចំនួន៥ពាន់នាក់កំពុងធ្វើការ រៀនសូត្រនៅកូរ៉េខាងត្បូង។

នេះជាគ្រឹះដ្ឋានសង្គមដ៏សែនសំខាន់សំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហ
ប្រតិបត្តិការដ៏ល្អប្រសើរនិងយូរអង្វែងរវាងប្រជាជាតិទាំង២។

លោក Nguyen Phu Trong បានសំដែងជំនឿជាក់ថា៖ ទំនាក់ទំនងមិត្តភាព និងជាដៃគូសហ
ប្រតិបតិ្តការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង នឹងជាទំនាក់ទំនងនយោបាយគួរឲ្យទុកចិត្ត
ដោយមានបណ្ដាជំនួបសន្ទនាកាផ្លាស់ប្ដូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង២ រួមជាមួយ
យន្តជួបសន្ទនាយុទ្ធសាស្ត្រ ជួបសន្ទនានយោបាយ និងសហប្រតិបតិ្តការនានាយ៉ាងស្អិតមួត
លើគ្រប់វិស័យ។

លោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសំរាប់
បណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូង ធ្វើការវិនិយោគចូលក្នុងវៀតណាម ជាពិសេសគឺជាលើក
ទឹកចិត្តសកម្មភាពវិនិយោគ ក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា
បៃតងនិងស្អាត ឧស្សាហកម្មឧបត្ថម្ភ និងកសិកម្មជាដើម។

លោក Nguyen Phu Trong បានចាត់ទុកថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពរវាងប្រទេស
ទាំង២ ដែលត្រូវបានចុះហត្ថលេខានាពេលអនាគត នឹងជាឱកាសល្អ ដើម្បីតភ្ជាប់ខឿន
សេដ្ឋកិច្ចទាំង២ និងជាវិធានការសំខាន់ ដើម្បីងអនុវត្តន៍សេចក្ដីថ្លែងការណ៍រួមរវាងវៀតណាម
-កូរ៉េខាងត្បូង ដើម្បីភាពសម្បូររុងរឿង និងផលប្រយោជន៍រួមនៃប្រទេសទាំង២៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ