13/02/2016 12:47 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ​អុជ​ធូ​បគោរព​វិញ្ញាណក័្ខន្ធ​លោក​ប្រធាន​ហូ​ជីមិញ​

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក​ Nguyen Phu Trong អញ្ជើញ​ទៅ​អុជធូ​ប គោរពវិញ្ញាណក័្ខន្ធ​លោក​ប្រធានហជីមិញ និងដាំដើមឈើរអនុស្សាវរីយ៍ នៅមណ្ឌលកេរ្តិ៍ដំណែល លោក​ប្រធាន​ហូជីមិញនៅ​ Da Chong (ឬហៅថា K9-ជាមូលដ្ឋានទ័ពរបស់ មជ្ឈឹមនិង​រដ្ឋធានីនាប៉ុន្មានឆ្នាំ​សង្គ្រាម) នៅ Ba Vi ក្រុងហាណូយ។


លោក Nguyen Phu Trong អញ្ជើញដាំដើមឈើរអនុស្សាវរីយ៍នៅ
មណ្ឌលកេរ្តិ៍ដំណែល លោកប្រធានហូជីមិញនៅ Da Chong

ក្នុងការសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជនដែលកំពុង បំពេញការ​ងារនៅទីនេះ លោក​អគ្គលេខា​បក្ស​បាន​សង្កត់​ធ្ងន់ថា នេះជាមណ្ឌល​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ វប្បធម៌​និងបដិវត្តន៍ សម្រាប់ជន​រួមជាតិ ទូទាំង​ប្រទេសនិង​មិត្តភក្តិ​អន្តរជាតិ​។ លោក Nguyen Phu Trong បានស្នើរ ឲ្យកម្មភិបាល យុទ្ធជននៅ K9​ហាត់ពត់​លត់​ដំ​ជ្រួត​ជ្រៀប​នូវ​សតិអារម្មណ៍ លោកប្រធានហូជីមិញ ពីនោះផ្សព្វ​ផ្សាយ​ទៅដល់​ប្រជា​ជ​ន​គ្រប់​ស្រទាប់​ដែល មក​ទស្សាកេរ្តិ៍ដំណែលនេះ ក្នុងបំណង​ឲ្យទីនេះជាអាស័យដ្ឋាន​ក្រហម​អប់រំ ប្រពៃណី​ស្រឡាញ់​បដិវត្តន៍ រួម​ចំណែក​អនុ​វត្តប្រកប​ដោយប្រសិទ្ធិ​ភាព នូវសេចក្តីសម្រេចចិត្តលើកទី១២ របស់បក្ស​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ