19/06/2016 10:20 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញ​ទៅបំពេញទស្សន​កិច្ច​ការងារ​នៅខេត្ត​ Ba Ri​a –Vung Tau​


អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួួថ្នាក់ដឹកនាំខេត្តBa Ria - Vung Tau

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត Ba Ria –Vung Tau។ ដំណើរ​ទស្សនកិច្ច​នេះ បាន​ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និង១៨ ខែមិថុនា ឆ្នាំ២០១៦​សំដៅ​ស្វែង​យល់​នូវ​​ស្ថានភាព​ អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារកសាង​បក្ស សន្តិសុខ​ការពារ​ជាតិ និង​ការ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត នៃមហាសន្និបាតលើកទី១២របស់​បក្ស​។ នាព្រឹកថ្ងៃទី១៨ ខែមិថុនា លោក Nguyen Phu Trong បាន​អញ្ជើញ​ជួប​ធ្វើការ​ ជាមួយគណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំខេត្ត Ba Ria –Vung Tau ស្តីពីស្ថាន​ភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមក្នុង​តំបន់។ រំលឹកឡើងវិញនូវតម្រូវការអភិវឌ្ឍន៍​ចីរភាព តាម​ទិស​ដៅដែល​បាន​ដាក់​ចេញ​នោះ លោក Nguyen Phu Trong បាន​ស្នើ​ឲ្យ​ខេត្ត Ba Ria-Vung Tau យកចិត្តទុក​ដាក់ការ​ចង​សម្ព័ន្ធ​តំបន់​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សមុទ្រ។

“ត្រូវយកចិត្តទុកដាក់ថែមទៀតការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ដោយផ្សាភ្ជាប់​ជាមួយការ​ងារ​ការពារ​អធិបតេយ្យភាព​មាតុប្រទេស​។ នាបច្ចុប្បន្ន ខេត្ត​បាន​រៀប​ចំផែន​ការមេស្រាប់​ហើយ ប៉ុន្តែ​ត្រូវកិត​គូរទៅ​លើគម្រោង​ការ​ជាក់​ស្តែង​និង​អនុវត្ត​​ឲ្យស្របទៅ នឹង​លទ្ធភាពហិរញ្ញវត្ថុ​និងប្រភពធន​ធានមនុស្ស​របស់​​ខ្លួន។ ច្បាស់​លាស់ណាស់​​ថា Ba Ria –Vung Tau ជាទីតាំងសំខាន់របស់ប្រទេស​ជាតិ តាមនោះ​ត្រូវ​ផ្សាភ្ជាប់​រវាងសេដ្ឋកិច្ច ជាមួយការពារ​ជាតិ សន្តិ​សុខ​និង​ទេសចរណ៍”។

​មុននោះ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ អគ្គលេខាបក្ស លោក Nguyen Phu Trongបាន​អញ្ជើញ​ទៅ​ទស្សនា​គណៈកម្មាធិកា​របក្ស រដ្ឋ​អំណាចនិងប្រជាជន ស្រុក Dat​ Do។ នៅទីនេះ លោក​អគ្គ​លេខា​បក្ស​បាន​មាន​ប្រសាសន៍​ថា៖

​“ចំណុចសំខាន់គឺតួនាទីដឹកនាំរបស់គណៈកម្មាធិការបក្ស តួនាទីគ្រប់គ្រង​ការអនុវត្ត​របស់​រដ្ឋអំណាច​និង​អង្គការ​បក្ស​គឺត្រូវ​ស្អាត​ស្អម ហើយបក្ខជនត្រូវធ្វើជា​គំរូ។ កម្មាភិបាលត្រូវ​ជិតស្និទ្ធ​ជាមួយប្រជាជន។ ម្យ៉ាងវិញ​ទៀត បក្ស រដ្ឋ​អំណាច​រណសិរ្សមាតុភូមិគប្បី​កសាងប្រព័ន្ធនយោបាយ​ស្អាត​ស្អម រឹងមាំហើយកត្តាសំ​ខាន់​បំផុត​គឺសាមគ្គី​ភាព​និង​ឯកភាព”​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ