30/11/2015 09:38 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​ទទួល​យកមតិ​ចំពោះ​សេចក្ដី​ព្រាង​ឯកសារ​នានា​


អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំទទួលយកមតិចំពោះសេចក្ដីព្រាងឯកសារនានាជូនមហាសន្និបាតបក្ស

នារសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៥​ នៅទីក្រុងហាណូយ អនុគណៈកម្មាធិការ​ពង្រាងឯកសារ បាន​រៀប​ចំកិច្ច​ប្រជុំ ទទួល​យកមតិរបស់មហាសន្និបាតបក្សគ្រប់​ជាន់ថ្នាក់ សមាជិកសភា​រណសិរ្យមាតុភូមិ អង្គការប្រជាជន កម្មា​ភិ​បាល បក្ខជន​និងប្រជាជនទាំងមូលចំពោះសេចក្ដីព្រាងឯកសារ ដាក់ជូនមហាសន្និបាតបក្ស​លើកទី១២របស់​បក្សកុម្មុយនីស្ត​វៀត​ណាម។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញ​ជា​អធិបតី​កិច្ច​ប្រជុំ​លើក​នេះ។​

​គិតមកដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បក្សភាគចំនួន៦៨របស់មជ្ឈឹម បានជូន​របាយការណ៍​បូក​សរុប​មតិ​ចំពោះ​សេចក្តី​ព្រាង​ឯកសារ ដាក់ជូន​មហាសន្និបាតបក្ស​លើកទី១២។ រណសិរ្យមាតុភូមិវៀតណាម អង្គការ​ប្រជាជន អង្គការ​សង្គម និងស្ថា​ប័នគ្រប់ជាន់ថ្នាក់ បានរៀបចំបណ្ដាសិក្ខាសាលា ជំនួបពិភាក្សា ហើយដាក់ជូន​មជ្ឈឹម​របាយ​ការណ៍​រាប់​រយ ដែលបានបូកសរុបមតិទាំងឡាយ។ កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់​ស្រទាប់ ជនវៀត​ណាម​នៅឯ​បរទេស ក៏បានផ្តល់មតិជាច្រើន​ដែរ។ នេះគឺជាវគ្គ ជីវភាពខាង​នយោបាយដ៏ជ្រាល​ជ្រៅ បង្ហាញ​នូវ​ស្មារតី​ប្រជាធិប​តេយ្យកាន់តែ​ខ្ពស់ក្នុងបក្សទាំងមូល ក្នុងប្រជាជននិងក្នុងសង្គម ពង្រីកបានស្មារតី​ទាំងឡាយ​របស់​បក្ស​ទាំង​មូល ប្រជាជនទាំងមូល និងយុទ្ធជនទាំងមូល ដើម្បីការ​អភិវឌ្ឍន៍របស់ប្រទេសជាតិនាពេលខាង​មុខនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ