06/06/2016 11:06 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tay Ninh


អគ្គលេខាបក្ស លោក Nguyen Phu TRong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh

នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Tay Ninh នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានស្នើរឲ្យខេត្ត ត្រូវបន្តវាយតម្លៃ និង​ធ្វើស្វែងរក រាល់សក្កានុភាព ប្រៀបខ្លាំង ក៏ដូចជារាល់យន្តការ គោលនយោបាយ ដើម្បីជម្រុញការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ និង សេវាកម្ម។ ​រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្តគប្បីផ្តោតសំខាន់លើការងារធានា សន្តិសុខសង្គម​ ថែទាំជនមានគុណូបការៈ និងជនក្រីក្រ។ ជាពិសេសត្រូវយក ចិត្តទុកដាក់ការងារបណ្តុបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ បំពេញល្អការងារកសាងបក្ស ដើម្បីខេត្ត Tay Ninh ក្លាយទៅជាខេត្តសម្បូរសប្បាយ ពីមួយថ្ងៃទៅមួយថ្ងៃ។

មុននោះ​នាពេលរសៀលថ្ងៃទី៤មិថុនា លោក Nguyen Phu Trong បានអញ្ជើញទៅស្វែងយល់សកម្មភាពផលិតកម្មរបស់កសិដ្ឋាន Ninh Dien នៅស្រុក Chau Thanh។ នៅទីនេះ លោកអគ្គលេខាបក្សបានលើកសរសើរភាពស្វាហាប់​ច្នៃប្រឌិតរបស់កសិដ្ឋានក្នុងការកសាងរូបសណ្ឋានផលិតកម្មមួយតាមទិសទំនើប        “កសិដ្ឋាននេះធ្វើការរកស៊ីតាមរូបសណ្ឋានថ្មី តាមទិសភ្ជាប់ផ្នែកកសិកម្មជាមួយនឹងឧស្សាហកម្មនិងបច្ចេកវិទ្យាខ្ពស់ គុណភាពខ្ពស់និងសមត្ថភាពខ្ពស់។ 

ហើតខ្សែសង្វាក់ផលិតកម្មនៅទីនេះគឺទំនើបណាស់! អាចនិយាយបានថា​ នេះជាកត្តាថ្មី ដូច្នេះប្រសិនបើយើងបំពេញល្អ ជោគជ័យនេះបានរីកសាយភាយក្នុងសហគមន៍នោះពោលគឺសមស្របទៅនឹងគោលនយោបាយ គោលមាគ៌ា និងសេចក្តីសម្រេចចិត្តរបស់បក្សដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ