15/04/2016 08:57 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Quang Ninh


អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Quang Ninh

អគ្គលេខាបក្ស លោក Nguyen Phu Trong បានមានដំណើរទៅបំពេញ​ការងារនៅខេត្ត Quang Ninh ក្នុង​រយៈ​ពេល​២ថ្ងៃ គឺថ្ងៃទី​១៣ និង​ទី១៤ ខែមេសា ឆ្នាំ​២០១៦​។ អគ្គ​លេខាបក្ស លោក Nguyen Phu Trong បាន​ស្វែង​យល់​ អំពី​ការ​អនុវត្តរូបសណ្ឋានកែ​ទម្រង់​រដ្ឋបាល​ ជាពិសោធ​និង​ការ​រៀប​ចំក្បាល​ម៉ាស៊ីន​នយោបាយ​នានា​ឡើង​វិញ​ ដែល​បានខេត្ត Quang Ninh កំពុងអនុវត្ត។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​អះអាង​ថា៖ ការងារនេះជាការងារថ្មី ពិបាក​និងស្មុគ្រស្មាញ​ដូច្នេះ ក្នុងពេល​អនុវត្តត្រូវដកបទ​ពិសោធន៍ ជ្រើស​រើសរូបសណ្ឋានអនុវត្តអោយ​សមស្រប។ ក្នុងឱកាសនេះ លោក Nguyen Phu Trong ក៏​បា​ន​ទៅទ​ស្សនា​មូលដ្ឋាន​មួយ​ចំ​នួន​ នៅខេត្ត Quang Ninh ទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ