24/07/2017 10:26 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយប្រធានរដ្ឋសភាបង់ក្លេដែស Shirin Sharmin Chaudhury


 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយ
ប្រធានរដ្ឋសភាបង់ក្លេដែសលោកស្រី Shirin Sharmin Chaudhury

នៅក្នុង​ជំនួបទទួលជួបជាមួយ ប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Sharmin Chaudhury ​នៅទីក្រុង​ហាណូយ ​អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះដំណើរ​ទស្សនកិច្ច​ពោរ​ពេញ​ទៅ​ដោយ​​អត្ថន័យក្នុង​ទំ​នាក់ទំនង រវាងប្រទេសទាំងពីរ។

ឈរលើ​មូលដ្ឋាននៃទំនាក់ទំនងយ៉ាងល្អប្រសើរនោះ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើឲ្យ​ភាគីទាំង​ពីរ មានវិធានការជាក់ស្តែងដើម្បីអនុវត្តប្រកបដោយជោគជ័យ ​នូវកិច្ចព្រមព្រៀងដែល​ទទួលបាន ជាពិសេស​ជម្រុញកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឲ្យមាន​ការអភិវឌ្ឍន៍​សក្តិសម​ទៅនឹង​ទំនាក់​ទំនង​នយោបាយ​យ៉ាង​ល្អ​ប្រសើ​រ រវាងប្រទេសទាំងពីរ វៀត ណាម-បង់ក្លាដែស។

​រីឯខ្លួនវិញ  ប្រធានរដ្ឋសភាបង់ក្លាដែសលោកស្រី Shirin Sharmin Chaudhury បាន​សង្កត់ធ្ងន់ថា បង់ក្លាដែស​យក​ចិត្ត​ទុកដាក់​ជម្រុញទំនាក់ទំនងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយវៀតណាម និង​ត្រៀម​ជាស្រេចចែក​រំលែកបទពិសោធន៍​ជាមួយវៀត​ណាម លើវិស័យដែលបង់ក្លេដែសមានប្រៀបខ្លាំង ព្រម​ទាំង​​សង្ឃឹម​ថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការ​ លើគ្រប់វិស័យ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ