17/12/2016 11:01 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ជួប​សន្ទនា​ជាមួយ​គណ​ប្រតិភូ​ចូល​រួម​សិក្ខា​សាលា​អន្តរជាតិ​វៀត​ណាម​វិទ្យាលើក​ទី​៥​


អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយគណប្រតិភូចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៥

នៅក្នុងជំនួបសន្ទនា នាថ្ងៃទី១៥ខែធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្ស​លោក Nguyen Phu Trong បាន​លើក​ច្បាស់​​ថា៖ វៀត​ណាម​បាន​អនុវត្ត​​បុព្វហេតុ​ផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងទទួលបាន​សមិទ្ធិ​ផល​សំខាន់​ជាច្រើន​ ប៉ុន្តែ​កំណាត់​ផ្លូវនៅ​ខាងមុខ​នេះនៅ​ប្រឈមមុខនឹង​ឧបសគ្គ​ជា​ច្រើន​។ ក្នុង​ដំណើការ​​អភិវឌ្ឍន៍​ខាងមុខនេះ វៀតណាមជានិច្ចកាល​ទទួល​បាន​ការជួយ​ឧបត្ថម្ភ​ពីមិត្ត​ភក្តិ​​អន្តរជាតិ​ ដែល​ក្នុង​​នោះ​​មាន​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​ និង​អ្នកប្រាជ្ញ​អន្តរជាតិ៖​”យើង​ខ្ញុំ​មាន​គោល​បំណង​ថា៖ នាពេល​ខាងមុខ​នេះ​ដោយ​បញ្ញា បទពិសោធន៍​ស្រាវ​ជ្រាវ​ និង​មនោសញ្ជេតនា​របស់​ខ្លួន​បណ្ដា​អ្នកវិទ្យាសាស្ត្រ បន្តស្រាវជ្រាវ ​និង​ផ្សព្វ​​ផ្សាយ​​អំពីវៀត​ណាម​ទៅ​​កាន់​​មិត្ត​ភក្តិអន្តរជាតិ​។ ទន្ទឹមនឹងនោះ ចែករំលែកបទពិសោធន៍​ជាមួយ​វៀត​ណាម ដើម្បី​​កសាង​និងអភិវឌ្ឍន៍​ប្រទេសជាតិ៕”
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ