01/02/2016 09:29 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយអាណិកជនឆ្នើម


អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយអាណិកជនឆ្នើម

នារសៀលថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០១៦ នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូជន​វៀតណាម នៅឯបរទេស ត្រឡប់​មក​ប្រទេស​វិញ ចូលរួមកម្មវិធីនិទាឃរដូវ​ស្រុក​កំណើត-២០១៦ ដោយ​គណៈ​កម្មាធិការ​ជាតិ​អំពី​ជន​វៀត​ណាម​នៅឯ​បរទេស (ក្រ​សួងការបរ​ទេសវៀត​ណាម) រៀបចំឡើង អគ្គលេខាបក្ស លោក Nguyen Phu Trong​បាន​វាយ​តំលៃខ្ពស់ ចំពោះបណ្ដាការរួមវិភាគទាន​ដ៏សកម្ម របស់​ជនវៀត​ណាម នៅ​ឯបរទេស ចំពោះបុព្វហេតុ​អភិវឌ្ឍន៍ និង​ការពារមាតុ​ប្រទេស។ អគ្គលេខាបក្ស លោក​ Nguyen Phu Trong បានអះ​អាងថា៖ បក្ស រដ្ឋ ជានិច្ចកាល​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​សហគមន៍​ជនវៀតណាម នៅឯបរទេស​ហើយមានគោល​បំណងថា៖ អាណិកជន​បង្កើន​ចំណង​សាមគ្គីភាព​ ពង្រឹង​និងពង្រីកប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិ​ធ្វើជាស្ពាន​តភ្ជាប់​វៀត​ណាម​ជាមួយ​ប្រទេស​សាម៊ី​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ