08/04/2015 12:59 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់រដ្ឋធានីប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong 

 
នាដើមរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៥ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និង​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅកាន់ទីក្រុងប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវ​ការ​នៅ​ប្រទេស​ចិន។ទទួលលោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀ​ត​ណាម​នៅ​អាកាស​យាន​ដ្ឋានអន្តរជាតិប៉េកាំង មានលោក Wang Jiarui អនុប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​ និង​ជា​ប្រធាន​​គណៈកម្មាធិការកិច្ចការទំនាក់ទំនងបរទេសនៃមជ្ឈឹមបក្សកុម្មុយនិស្តចិន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​​នៅ​វៀត​ណាម​លោក Hong Xiaoyong រួមជាមួយកម្មាភិបាល មន្ត្រីផ្សេង​ៗនៃក្រសួង​ការ​បរទេស​ចិន​ទៀត​​ផង​។​ ឯក​អគ្គ​រដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Nguyen Van Tho និងកម្មាភិបាល សិស្សានុសិស្ស និង​និស្សិត​វៀត​ណាម​នៅ ចិនច្រើនកុះករ ក៏មានវត្តមាននៅអាកាសយានដ្ឋានផងដែរ។ 

តាមកម្មវិធី ពិធីទទួលជាផ្លូវការលោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈ ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃដដែល នៅមហាសាល ប្រជុំប្រជាជននៅ​រដ្ឋធានី​​ប៉េកាំង តាម​ពិធី​ការ​​ខ្ពស់​បំផុត​សំរាប់ប្រមុខរដ្ឋ៕

 
 តាម​VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ