28/06/2015 09:32 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉


(រូបថត៖TTXVN)

នាថ្ងៃទី២៦ខែមិថុនាឆ្នាំ​២០១៥ នៅខុទ្ទកាល័យមជ្ឈឹម​បក្ស អគ្គលេខាបក្សកុម្មុយ​និស្តវៀតណាម លោក Nguyen Phu Trong បាន​ទទួលជួប​សន្ទនា​ជាមួយឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត(ស.ប.ប)កូរ៉េ លោក Kim Chang In មកជួប​សម្ដែង​ការគួរ​សម ក្នុង​ឱ​កាស​បញ្ចប់​អាណត្តិ​បេសកកម្ម​​នៅ​វៀត​ណាម។ លោក​Nguyen Phu Trong បានអំណរ​សារទរ​ប្រជាជន​នៃស.ប.បកូរ៉េ បានទទួល​ជ័យជំនះ​នានា​ដែលមាន​អត្ថន័យ​សំខាន់​ក្នុងបុព្វហេតុ​កសាង​ប្រទេស​ជាតិ ហើយ​ជឿជាក់ថា​ ក្រោមការដឹកនាំរបស់បក្សពលក​រកូរ៉េ ប្រជាជន​នៃ ស.ប.បកូរ៉េ នឹងបន្តទទួលបាន​សមិទ្ធិធំធេង​ជាងទៀត។ លោកអគ្គលេខាបក្ស​ស្នើ​ឲ្យឯក​អគ្គរដ្ឋ​ទូត Kim Chang In ក្នុង​ឋានៈ​ថ្មី នឹងបន្តមាន​ការរួមវិភាគ​ទាន​ដ៏សកម្ម សំរាប់​ការអភិវឌ្ឍន៍​ទំនាក់​ទំនង​រវាងបក្សទាំង​២ រដ្ឋ​ទាំង​២និង​ប្រជា​ជន​នៃប្រ​ទេស​ទាំង២។

រីឯ​ខ្លួនវិញ ឯកអគ្គរដ្ឋទូត Kim Chang In បានសង្កត់​ធ្ងន់ថា ទំនាក់​ទំនង​រវាងបក្ស​ទាំង២បាន​បង្កើត​ឡើង ​គ្រិះ​ស្ថាន​នយោបាយ​ដ៏រឹង​មាំ ជំរុញ​ទំនាក់ទំនង​រវាងរដ្ឋ ទាំង២និងប្រជាជន​នៃប្រទេស​ទាំង២ អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​នា​ពេល​កន្ល​ងទៅ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ