09/01/2017 08:03 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន


អគ្គលេខាបក្សកម្មុយនីស្តវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន

ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក​ Xí Jìnpíng អគ្គលេខាបក្សកុម្មុយនីស្ត វៀត​ណាម​ លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី១២ដល់ថ្ងៃ​ទី​១៥​ខែ​មករាឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅមុនពេលពិធីរំលឹកខួប​អនុស្សាវ​រីយ៍លើកទី៦៧ទិវាបង្កើតទំនាក់ទំនងការ​​ទូតវៀតណាមនិងចិន និងក៏ជាពេល​វេលាដែលប្រទេសទាំងពីររៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៧។ ​

ដំណើរទស្សនកិច្ចលើកនេះនឹងបន្តជំរុញទំនាក់ទំនងវៀតណាម-ចិន​កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បី
ផលប្រយោជន៍របស់ប្រជាជន​នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ភាពសម្បូររុងរឿងក្នុងតំបន់និងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ