05/08/2016 11:21 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម


អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម (VNA)

នារសៀលថ្ងៃទី ៣ ខែសីហា​ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោក​ហ៊ុនផានីក្នុងឱកាសបញ្ចប់បេសកម្មកាទូតនៅវៀតណាម។ ឯកអគ្គរដ្ឋទូតកម្ពុជា លោកហ៊ុនផានីបានថ្លែងអំណគុណថ្នាក់ដឹកនាំបក្សរដ្ឋក្រសួងស្ថាប័នវៀតណាមដែលជានិច្ចកាលគាំទ្រនិងបង្កលក្ខណៈងាយស្រួល ដើម្បីឯកអគ្គរាជទូតសម្រេចល្អភារកិច្ចការងារក្នុងរយៈពេល ៦​ ឆ្នាំ នៅវៀតណាម ហើយអះអាង៖ ក្នុងឋានៈណាក៏ដោយ ឯកអគ្គរដ្ឋទូត លោកហ៊ុនផានីនឹងបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនរួមចំណែករក្សាពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណីសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិង​វៀត​ណាម​។ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមនិងកម្ពុជាគឺ​ជា​ប្រទេសជិតខាង ដែលមានទំនាក់ទំនងមិត្តភាពប្រពៃណី ហើយលោកវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់ឯកអគ្គរដ្ឋទូត លោកហ៊ុនផានីក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនោះ អគ្គលេខា Nguyen Phu Trong បានអះអាងថា៖ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមជានិច្ចកាលគោរពការបង្កើនទំនាក់ទំនងជាមួយកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ