26/11/2014 15:11 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី


អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី (Image: nld.com.vn)

នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong​ ជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នាថ្ងៃដ៏ដែល លោក Nguyen​ Phu Trong បានជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី​ លោក Dmitry Medvedev។ មុននោះ នា​រសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ក្នុងជំនួបជាមួយ លោក អគ្គលេខា Nguyen Phu Trong ប្រធាន​ក្រុម​ប្រឹក្សារសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko និងប្រធាន​ស្តី​ទី​ដុយ​ម៉ា​ជាតិ​ (រដ្ឋសភា) លោក Igor Melnikov បានអះអាង​ថា៖ បណ្ដាគណៈបក្សនយោបាយ​ក្នុង​រដ្ឋ​សភា​រុស្ស៊ីគាំទ្រទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ការបង្កើនទំ​នាក់​​ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាមគឺជាការផ្តួចផ្តើម​គំនិតយុទ្ធសាស្ត្រ​របស់​សហព័ន្ធរុស្ស៊ី។ ស្តីអំពីបញ្ហាលើសមុទ្រខាងកើតថ្នាក់ដឹកនាំរដ្ឋសភារុស្ស៊ីបានចាត់ទុកថា៖ រាល់ជំលោះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវដោះស្រាយដោយសន្តិវិធីដោយឈរនៅ ច្បាប់​អន្តរ​ជាតិ​ ជាពិសេសគឺអនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

អគ្គលេខា Nguyen Phu Trong និងថ្នាក់ដឹកនាំរដ្ឋសភារុស្ស៊ីទាំង ២ រូបបានឯកភាពថា​៖ រដ្ឋ​ស​ភា​នៃ​ប្រទេសទាំង ២ អនុវត្តបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការយ៉ាងឆាប់ៗ តាម​រយៈ​ផែន​ការ​ធ្វើ​សកម្មភាពរវាងក្រុមសមាជិកសភាមិត្តភាព ព្រមទាំង គាំទ្រការ ជំរុញ​បញ្ចប់​ការ​ចរចារ​និង​ឆ្ពោះ​ទៅការចុះហិត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង​សម្ព័ន្ធ​ភាព​គយ​ជាមួយ​វៀត​ណាម​ជាដើម។ នាថ្ងៃ៏ដដែល លោក Nguyen Phu Trong បានទៅទស្សនា​សម្ព័ន្ធ​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន្ធ​​Zarubezhneft ។ ថ្លែងមតិនៅទីនេះ លោកបានលឹកទឹកចិត្តនិងគាំទ្រសម្ព័ន្ធក្រុមហ៊ុន Zarubezhneft​ បើកទូលាយសកម្មភាពរបស់ខ្លួននៅវៀតណាម៕

Vu Duy អ្នកយកព័ត៌នាមនៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ី

បណ្តាអត្ថបទបានផ្សាយ