23/02/2017 10:17 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី


អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (VNA)

នារសៀលថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងការទទួលជួបសន្ទនានៅទីក្រុង​ហាណូយ អគ្គលេខាបក្ស​កម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong បាន​វាយតំ​លៃខ្ពស់ចំពោះ​ដំណើរទស្សនកិច្ច នៅវៀតណាម របស់​ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko ដែលមាន អត្ថន័យ​ដ៏សែនសំខាន់ ក្នុងការរួម​ចំណែក​​អភិវឌ្ឍន៍ទំនាក់​ទំនងមិត្តភាព ប្រពៃណី និងដៃគូយុទ្ធសាស្ត្រ​លើគ្រប់ជ្រុងជ្រោយ រវាង​វៀតណាម​និងរុស្ស៊ី ហើយ​ចាត់ទុក​ នេះគឺជាអាទិភាពជួរមុខ ក្នុងគោលនយោបាយកិច្ចការបរទេស របស់ខ្លួន។ ​វៀត​ណាម​ក៏យក​ចិត្ត​ទុក​ដាក់​ជំរុញទំនាក់ទំនង ជាមួយបណ្ដាគណៈបក្ស រដ្ឋ​ រដ្ឋសភា​និងប្រជាជនរុស្ស៊ី ជាពិសេស​​ជាមួយ​គណៈ​បក្ស​កាន់​​អំណាច «ប្រទេស​រុស្ស៊ីឯកភាព»។ រីឯខ្លួនវិញ ប្រធានប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី ​Valentina Matvienko បាន​សង្កត់​ធ្ងន់ថា៖ រុស្ស៊ីជានិច្ចកាលពង្រឹង និងពង្រីក​ទំនាក់ ទំនងមិត្តភាព​ប្រពៃណីនិង​ដៃគូ​យុទ្ធសាស្ត្រ លើគ្រប់ជ្រុង​ជ្រោយ រវាង​រុស្ស៊ីនិងវៀតណាម ហើយ​អះអាង​នឹង​ខំប្រឹង​ប្រែងជំរុញការអនុវត្ត កិច្ចព្រម​ព្រៀងសហប្រតិបត្តិ ការដែលភាគីទាំងពីរទទួលបានលើគ្រប់វិស័យ៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ