07/11/2014 14:22 GMT+7 Email Print Like 0

អគ្គលេខាធិការអ.ស.បវាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍ របស់វៀតណាម

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ថ្លែងមតិនៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀត​ណាម​ប្រចាំ​នៅ​​អង្គការសហប្រជាជាតិ (អ.ស.ប) លោកស្រី Nguyen Phuong Nga ទៅជូនលិខិត​ប្រគល់​ភារកិច្ច​រ​បស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang អគ្គលេខាធិការអ.ស.ប លោក​ Ban Ki-moon បានសំដែងក្ដីសម្បាយរីករាយចំពោះការ​អភិវឌ្ឍន៍កាន់តែស៊ីជំរៅនៃទំនាក់​ទំនង​កិច្ច​សហប្រតិបតិ្តការរវាងវៀតណាម និងអ.ស.ប ដែលក្នុងនោះមាន​ការលាតត្រដាង​អនុវត្តការ​ផ្ដើម​គំនិតស្ដីពីអ.ស.ប១ នៅវៀតណាម។ លោក Ban Ki-moon បានថ្លែងអំណរគុណ​ដល់​ការ​គាំ​ទ្រ​របស់វៀតណាម ចំពោះសកម្មភាពរបស់អ.ស.ប តាមរយៈការរួមវិភាគទាន​យ៉ាង​សកម្ម​ក្នុងដំណើរការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ កសាងបណ្ដាគោលដៅ​អភិវឌ្ឍន៍​យ៉ាង​ចីរភាពក្រោយពីឆ្នាំ២០១៤ និងការចូលរួមកម្លាំងរក្សាសន្តិភាពរបស់អ.ស.បផងដែរ។


(រូបថត៖TTXVN)

រីឯខ្លួនវិញ លោកស្រី Nguyen Phuong Nga បានអះអាងថា វៀតណាមគោរព និងដឹង​គុណ​ចំ​ពោះ​ការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់អ.ស.បចំពោះវៀតណាម​ក្នុងបណ្ដាវិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ព្រមទាំងសន្យាថា វៀតណាមនឹងបន្តរួម​វិភាគទានយ៉ាងសកម្ម​ក្នុង​ការ​ក​សាង​យុទ្ធសាស្ត្រ កម្មវិធីធ្វើសកម្មភាពរបស់អ.ស.ប នាពេលខាងមុខ៕

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ