01/01/2017 10:58 GMT+7 Email Print Like 0

អគ្គលេខាធិការអ.ស.បជំរៀបលាបុគ្គលិកអ.ស.ប


អគ្គលេខាធិការជិតបញ្ចប់អាណត្តិបេសកកម្មរបស់ អ.ស.បលោក Ban Ki-moon
(រូបថត៖EPA/TTXVN)

នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ អគ្គលេខាធិការជិតបញ្ចប់អាណត្តិបេសកកម្មរបស់អ.ស.បលោក Ban Ki-moon បានរៀបចំពិធីជំរៀបលានៅទីស្នាក់ការអ.ស.បនៅ ឮទីក្រុង New York ប្រទេសអាមេរិក ជាទីកន្លែងដែលលោកបានធ្វើការក្នុងអំឡុង ១០ ឆ្នាំកន្លងមក។លោក Ban Ki-moon បានថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់របស់អ.ស.បក្នុងរយៈពេលដែលលោកកាន់តំណែង ព្រមទាំងចែករំលែកថា ការទទួលមុខតំណែងដឹកនាំអង្គការពហុភាគីនេះគឺជាមោទនភាពរបស់លោក។ លោក Ban Ki-moon បានកាន់តំណែងជាអគ្គលេខាធិការ​អ.ស.ប​ក្នុងអាណត្តិចំនួន២ជាបន្តបន្ទាប់ចាប់ពិឆ្នាំ២០០៧ ហើយបញ្ចប់អាណត្តិបេសកកម្មនាថ្ងៃទី៣ ១ ខែធ្នូ ឆ្នាំ​២០១៦។

ចាប់ពីថ្ងៃទី១ មករាឆ្នាំ២០១៧ អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់លោក Antonio Guterres នឹងទទួលបន្តតំណែងរបស់លោក Ban Ki-moon៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ