26/11/2016 10:30 GMT+7 Email Print Like 0

អគ្គនាយក WTO វាយតំលៃខ្ពស់សមិទ្ធិសេដ្ឋកិច្ចសង្គមរបស់វៀតណាម


ឯកអគ្គរដ្ឋទូតលោក Duong Chi Dung (ខាងឆ្វេង)ជូនសារតាំងដល់អគ្គនាយក WTOលោក Roberto Azevedo (រូបថត៖Hoang Hoa/TTXVN)

នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធាន​គណៈ ប្រតិភូ​អចិន្ត្រៃ​វៀត​ណាម​ប្រចាំ​អ.ស.ប អង្គ​ការពាណិជ្ជកម្មពិភពលោក (WTO) និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​នៅក្រុង​ហ្សឺណែវ បាន​ជួប​សន្ទនាជាមួយអគ្គនាយក WTO លោក Roberto Azevedo ដើម្បីជូ​ន​សារតាំង។ នៅទី​នេះ ឯក​អគ្គរដ្ឋ​ទូត Duong Chi Dung បាន​អះអាងនូវគោលនយោបាយមុន ក៏ដោយជាក្រោយរបស់វៀតណាម​ក្នុង​ការ​បន្ត​កែទម្រង់​ និង​បើកទ្វារ ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម​និង​សមាហរណកម្ម​កាន់​តែ​ស៊ីជំរៅ​ទៅ​ក្នុង​ខឿន​សេដ្ឋកិច្ច​សកល។ លោកឯកអគ្គរដ្ឋទូតក៏សំដែង​គោល​បំណង​ចង់​បន្ត​ទទួល​បាន​ការ​ពិគ្រោះ​យោបល់​របស់​លេខាធិកា​រដ្ឋាន និងអគ្គនាយក​ WTO ស្ដី​អំពីគោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ពាណិជ្ជ កម្មរបស់វៀត​ណាម ព្រម​ទាំងស្នើឲ្យគណៈ​លេខាធិការ​ និងលោកអគ្គនាយកបន្ត ជួយឧបត្ថម្ភវៀតណាម ក្នុង​ដំណើរ​កា​រកសាង​និងកែលំ​អក្របខ័ណ្ឌគតិយុត្ត​ ខាងសេដ្ឋកិច្ច-ពាណិជ្ជ​កម្ម​ ក្នុង​ការប​ណ្ដុះបណ្ដាល​ លើក​កំពស់​សមត្ថភាព​​អនុវត្តន៍ការ​ សន្យាពហុភាគីនិង​ដោះស្រាយជំលោះផង​ដែរ។ រីឯខ្លួន​វិញ អគ្គនាយក WTO លោក Roberto Azevedo បាន​ស្នើឲ្យ​វៀត​ណាម បន្ត​សហការ​ជាមួយ​គណៈលេខាធិការ​ WTO ក្នុង​ការ​នាំចេញ​គំនិត​ទាក់​ទិន​ដល់​ការ​អនុវត្តន៍​ការសន្យា​ពហុភាគី ក៏ដូចជាបញ្ហាដែលកើតមានឡើងក្នុងពាណិជ្ជកម្មអន្តរ​ជាតិ​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ