04/11/2015 09:19 GMT+7 Email Print Like 0

ឡាវវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមនៅតំបន់ព្រំដែន


ទិដ្ឋភាពនៃជំនួបចរចា (រូបថត៖TTXVN)

គណៈកម្មការអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រមជ្ឈឹមឡាវ នាថ្ងៃទី៣ខែ​វិច្ចិកាឆ្នាំ២០១៥​ បាន​វាយ​តំលៃ​ខ្ពស់​ចំ​ពោះលទ្ធផល នៃកិច្ចសហប្រតិបតិ្តការជាមួយ​វៀត​ណាម ​នៅ​តំបន់​ព្រំដែន​នាពេល​កន្លង​ទៅ​។ ការ​វាយ​តំលៃ​ពោល​ខាង​លើត្រូវបាន​លើក​ច្បាស់ ក្នុងជំនួបចរចារនៅរដ្ឋធានីវៀងច័ន្ទ​របស់ឡាវ ជាមួយ​គណៈប្រតិភូនៃ​គណៈ​កម្មាធិការ​ទទួល​បន្ទុក​តំបន់​ពាយ័ព្យ​វៀតណាម ដែលកំពុងមកបំពេញទស្សនកិច្ច​ការ​ងារ​នៅឡាវ។ នៅទី​នេះ ភាគី​ទាំង​ពីរបាន​វាយ​តំលៃ​ថា ការ​ងារកាត់​បន្ថយ​ភាព​ក្រីក្រនា​ពេលកន្លង​ទៅ ត្រូវ​បាន​យក​ចិត្ត​ទុកដាក់យ៉ាង​សកម្ម​។ ការ​អនុវត្តន៍គោលការណ៍​ សហប្រតិបតិ្តការ​កសាង​ខ្សែព្រំដែន​វៀតណាម-ឡាវ ស្ថិរភាពនិង​អភិវឌ្ឍន៍​លើគ្រប់​ជ្រុង​ជ្រោយ​ បន្តទទួលបានលទ្ធផលសំខាន់ៗ រួមចំណែកពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​ពិសេស ​រ​វាង​ប្រទេស​ទាំងពីរ​។ ភាគីទាំងពីរបានឯក​ភាពថា នាពេលខាងមុខនឹងបន្តអនុវត្តន៍​ប្រកប ដោយប្រសិទ្ធិ​ភាពនូវគោលការណ៍​ពោល​ខាង​លើ ជាពិសេសគឺផ្លាស់ប្ដូរបទពិសោធន៍អំពីការ ងារកាត់បន្ថយភាពក្រីក្រធានាសន្តិសុខ​សង្គម ក៏ដូច​ជា​លើក​កំពស់​ប្រសិទ្ធិភាព សហប្រតិបតិ្តការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម អប់រំបណ្ដុះបណ្ដាល ធានា​សន្តិ​សុខ ការពា​រ​ជាតិ​រវាង​ខេត្តក្រុង​ជាប់ព្រំដែន នៃប្រទេសទាំងពីរផងដែរ៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ