21/12/2016 09:24 GMT+7 Email Print Like 0

ហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa) លើផើងអុជធូបទាំងប្រាំបួននៅក្រុងហ្វេ

ផើង​អុជ​​ធូប​ទាំង​ប្រាំបួននៅ​ក្រុង​​ហ្វេ​ មិន​ត្រឹម​តែ​ជារត​នៈ​​​វត្ថុជាតិ​ ​បង្ហាញ​ពី​សិទ្ធិ​​អំណាច​និង​កម្លាំង​របស់​រាជការ​ ង្វៀន (Nguyen) ​នា​សម័យ​កាល​សក្តិភូមិ​ចុង​ក្រោយ​បង្អស់​ របស់​វៀតណាម​ នៅទាំង​បាន​វាយ​តម្លៃ​ជា​កម្រង​ឯកសារ​ភូមិសាស្រ្ត​មួយ​ កម្រង​ឯកសារ​ពហុផ្នែក​ពិសេស​មួយ ​បរិយាយ​អំពី​ប្រទេស​វៀតណាម​នៅ​ដើម​សតវត្ស​ទី​១៩​។ ជា​ពិសេស​​ នៅ​លើ​ផើង​អុជ​​​ធួប​ទាំង​ប្រាំបួន​មាន​​ទីតាំង​ភូមិ​សាស្រ្ត​ ទន្លេ​ភ្នំ​ កោះ​សមុទ្រ​...។ល។​ របស់​​ទឹក​ដី​ បាន​បង្ហញ​យ៉ាង​ច្បាស់​លាស់​ និង​​ពិត​ប្រាកដ​​។ ប្រការ​នោះ​ សឲ្យ​ឃើញ​ថា​ដូនតា​យើង​សម័យ​​មុន​ មាន​​ឧត្តមគតិ​ ស្មារតីយ៉ាង​ខ្លាំង​ ​អំពី​​អធិបតេយ្យភា​ព​ជាតិ​ ក្នុងនោះ​មាន​បញ្ហា​ពី​កោះ​សមុទ្រ​។​
 

សម័យ​សក្តិភូមិ​ នៅ​ប្រទេស​នានាក្នុង​​អាស៊ី​បូព៌ា​ដូចជា៖ វៀតណាម​ ផើង​អុជ​ធួប​បាន​ចាត់​ទុកជារតនៈ​វត្ថុ​ តំណាង​​ឲ្យ​រាជ​អំណាច​គ្រប់គ្រង​របស់​ព្រះ​មហាក្សត្រ​។ សព្វថ្ងៃ​នៅ​ក្រុង​បូរាណ​ហ្វេ​ នៅ​រក្សា​បាន​កម្រងផើងអុជ​​​ធួប​ទាំង​ប្រាំបួន​ (ធ្វើពី​ស្ពាន់)​ មានតាំង​​ពី​សម័យ​រាជការ​​ង្វៀន​ (Nguyen) ហើយ​បាន​​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​ ទទួល​​ស្គាល់​ជា​រតនៈ​វត្ថុ​​ជាតិ​​​នៅ​ឆ្នាំ​២០១២​។​
 
ផើងអុជ​​​​ធួប​ទាំង​ប្រាំបួន​របស់​រាជការ ​ង្វៀន​ (Nguyen) បាន​ស្តេច​មិញ​ម៉ាង (Minh Mang)​ ចេញ​​ព្រះរាជបញ្ជា​ឲ្យ​សិត​​នៅ​រដូវ​រងា​ឆ្នាំ​១៨៣៥ និង​ធ្វើ​សម្រេចនៅ​​នា​ថ្ងៃ​​ទី​​១ ខែ​មិនា ឆ្នាំ​១៨៣៧។ ទាំង​អស់​មាន​ប្រាំ​បួនផើង​​ធ្វើពី​ស្ពាន់​ ដាក់​​តម្កល់​នៅ​ទីលាន​​ថេម៉ិវ (The Mieu)​ (ទីសក្ការបូជា​រាជវង្ស​ង្វៀន (Nguyen)​) ក្នុង​រាជវាំង​ហ្វេ។ ផើង​នីមួយ​ៗ​តំណាង​ឲ្យស្តេច​​មួយព្រះ​​អង្គ​​នៃ​រាជវង្ស​ង្វៀន (Nguyen)​ ហើយ​​​ដាក់នាមគួប​ជា​មួយ​នាម​​របស់​ស្តេច​អង្គ​នោះ ​​ក្រោយ​ពី​​ព្រះអង្គ​ចូល​ទិវង្គត​។ ឧទាហរណ៍ ផើង​ធូបបូជា​​រាជា​កាវ​ (Cao)​ តំណាង​ឲ្យ​ស្តេច​យ៉ា​ឡុង ​(Gia Long) មាន​​​​​​ឈ្មោះ​ក្រោយពី​ចូលទិវង្គត​ គឺរាជា​​​​កាវ (Cao)​ ផើង​ធូប​​រាជា​​ញ៉ឹន (Nhan) ​តំណាង​ឲ្យ​ស្តេច​​មិញ​ម៉ាង ​(Minh Mang) មាន​​ឈ្មោះ​ក្រោយពី​ចូលទីវង្គត​គឺ​​​​រាជា​​​​ញ៉ឹន (Nhan)​...។ល។



ផើងធូបទាំងប្រាំបួន បានដាក់តម្កល់ខឿនខាងក្រៅអគារហៀនឡឹមកាក (Hien Lam Cac) (ខាងមុខទីលានថេម៉ិវ (The Mieu))
នៅក្នុងរាជវាំងហ្វេ។ រូបថត៖ ត្រឹនថាញយ៉ាង


 ផើង​អុជ​ធូប​​ទាំង​ប្រាំបួន ​បាន​ស្តេច​មិញ​ម៉ាង (Minh Mang)  ​ចេញ​ព្រះ​រាជបញ្ជា​សិត​​នៅ​រដូវ​រងា​ឆ្នាំ​១៨៣៥
និង​សម្ពោធឆ្លង​​នៅនា​ថ្ងៃទី​១ ខែ​មិនា​ ឆ្នាំ​១៨៣៧។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​


ផើងនៅកណ្តាលមានឈ្មោះផើងអុជធូបបូជាស្តេចកាវ (Cao) បានដាក់តម្កល់ខ្ពស់ជាងផើងអុជធូបឯទៀត។
រូបថត៖ ត្រឹនថាញយ៉ាង


ផើងអុជធូបបូជាស្តេចកាវ (Cao) បានដាក់តម្កល់ខ្ពស់ជាងប្រាំបីផើងអុជធូបឯទៀត ដែលមានអត្ថន័យគោរពសគុណដ៏ធំមហិមានៃបឋមក្សត្រ របស់រាជវង្ស ង្វៀន (Nguyen) គឺង្វៀនអាញ (Nguyen Anh) នាមគ្រងរាជ្យយ៉ាឡុង (Gia Long)។រូបថត៖ ត្រឹនថាញយ៉ាង

ផើងអុជធូបទាំងប្រាំបួន មានទម្ងន់និងតួជើងខុសពីគ្នា ក៏ដូចជាបង្កាន់ដៃនៅខាងលើ ជាពិសេស ខុសប្លែកនៅលើរូបចម្លាក់ដែលឆ្លាក់ជុំវិញផើងអុជធូបនីមួយៗ។ រូបថត៖ ត្រឹនថាញយ៉ាង

ភ្ញៀវទេសចរណ៍ទស្សនាស្វែងយល់ និងរក្សាទុកនូវក្បាច់រចនាខាងលើផើងអុជធូបទាំងប្រាំបួន។ រូបថត៖ ត្រឹនថាញយ៉ាង


ភ្ញៀវទស្សនាអង្គុយសម្រាកលើកាំជណ្តើរ នៃអគារហៀនឡឹមកាក (Hien Lam Cac) និងគយគន់មើលផើងអុជធូបទាំងប្រាំបួន។រូបថត៖ ត្រឹនថាញយ៉ាង

 ផើង​អុជធូប​​ទាំង​ប្រាំបួន​បាន​ដាក់​តម្កល់​ទទឹងជាជួរ​ ​នៅ​ខឿនខាងមុខ​​អគារ​​ហៀន​ឡឹម​កាក​ (Hien Lam Cac)​ ​ទាល់​មុខ​នឹង​អគារ​ថេម៉ិវ (The Mieu)​។ ក្នុង​នោះផើ​ង​អុជធូប​បូជា​ស្តេច​​កាវ (Cao) ដាក់តម្កល់​​នៅលើវិថី​​ទេព​ (ផ្លូវ​​កណ្តាល​) រត់​ពីច្រក​ចូល​​​ម៉ីវ​ម៉ោន (Mieu Mon) ឆ្លង​ទៅ​អគារ​ហៀន​ឡឹម​កាក (Hien Lam Cac)​ រហូត​ដល់​ល្វែង​​កណ្តាល​នៃ​អគារ​ថេម៉ិវ (The Mieu)​ ជា​ទីកន្លែង​តម្កល់ផ្លាក​ព្រលឹង​​និង​អាសនៈបូជា​ស្តេច​យ៉ាឡុង (Gia Long)​។ ផើង​អុជ​ធូប​បូជា​ស្តេច​កាវ​ (Cao) តម្កល់​នៅកណ្តាល​ ក្នុងចំណោម​ផើងអុជ​ធូប​​ទាំង​ប្រាំបួន​ និង​ជាផើង​អុជធូប​តែមួយ​គត់​ បាន​បង្ខិត​ទៅ​ខាង​មុខ​​បីម៉ែត្រ​ ដោយមាន​​អត្ថន័យ​គោរព​ព្រះមហាក្សត្រ​ ដែល​បង្កើត​ឡើង​រាជវង្ស​ង្វៀន (Nguyen)។​
 
នៅ​លើ​ផើង​អុជធូបនីមួយៗ​ តាមព្រះ​​រាជបញ្ជាស្តេច​​​មិញ​ម៉ាង​  (Minh Mang) សិប្បករ​សិត​ស្ពាន់​នៅ​សង្កាត់​ឌុក​ (Duc) នៅក្រុង​ហ្វេ​ បាន​ឆ្លាក់​១៧ផ្ទាំង​គំនូរ​ និង​ឯកសារ​រូបភាព​មួយ​ផ្ទាំង​ពណ៌នា​អំ​ពី​ប្រធាន​បទ​ អវកាស​ ព្រែក​ទន្លេ​ បក្សី​សត្វ​ ទ្រព្យ​សម្បត្តិ អាវុធ​...។ល។​ ទិដ្ឋភាព​ទួទៅ​នៅលើ​ផើង​អុជធូប​​​ទាំង​ប្រាំបួន​ មានទាំង​អស់​១៦២​រូប​​ចម្លាក់​ ប្រជុំ​មក​ក្លាយជា​ផ្ទាំង​គំនូរ​ទិដ្ឋភាពទួទៅ​បរិយាយអំ​ពី​ទឹក​ដី​ប្រទេស​វៀតណាម​ឯកភាព នៅ​​នាសម័យ​រាជកាល​ង្វៀន​​ (Nguyen)។ ប្រហែល​​ជា​ហេតុនេះ​ហើយ​ បានជា​អ្នកស្រាវ​ជ្រាវ​យល់​ឃើញ​​ថា ផើង​អុជធូប​ទាំង​ប្រាំបួន​ជា​កម្រង​ទីតាំង​ភូមិសាស្រ្ត​ និងជា​ឯកសារ​ពហុផ្នែក​ ដោយមាន​​រូបចម្លាក់​ពី​ប្រទេស​វៀតណាម​សម័យ​កាល​នោះ​។
 
ប្រការ​ពិសេស​ ​រាល់​រូប​ចម្លាក់​​តែង​មាន​ឈ្មោះ​សម្រាប់​ហៅ​ ចារ​​ជាប់​តាម​យ៉ាង​ជាក់​ច្បាស់​។ ដោយ​ហេតុ​នោះ ពេល​មើលទៅ​លើ​ផើង​អុជធូប​ទាំង​ប្រាំបួន ទោះបី​​រូបចម្លាក់​ទួទៅ​ មាន​លក្ខណៈតំណាង​ ប៉ុន្តែ​មនុស្ស​យើង​អាចមើល​​ឃើញ​ដោយ​ងាយ​ថា នោះ​គឺ​ទន្លេអ្វី​ កោះអ្វី​ ដើមអ្វី​ សត្វ​អ្វី​ ឬ​រម្មណីយដ្ឋាន​ណា...។ល។​
ប្រការ​នេះក៏​ងាយ​យល់ដែរ​​ ពីព្រោះ​ពេល​សិតផើង​អុជធូបទាំង​ប្រាំបួន​ ស្តេច​​មិញ​ម៉ាង​ (Minh Mang) បាន​ចេញព្រះ​​រាជ​បញ្ជា​​យ៉ាង​ច្បាស់​ថា៖ "សិត​ផើង​អុជ​ធូប​ ឆ្លាក់​រូបភាព​ទន្លេ ភ្នំ និង​សព្វ​សត្វ​​វត្ថុ​មិន​ចាំបាច់​ឆ្លាក់​គ្រប់​មុខទាំងអស់​ (​មានន័យ​ថា គ្រាន់​តែ​មាន​លក្ខណៈ​សង្ខេប និងជា​ទម្រង់​បានហើយ​​ - អ្នក​យក​ព័ត៌មាន​) តែត្រូវ​ឆ្លាក់​ច្បាស់​នាម​​ នាម​សោយ​រាជ្យ​ និង​ស្រុក​តំបន់​ដើម្បី​ងាយ​យល់ដឹង​”។​
 
ហេតុនេះហើយ អាច​ដឹង​​ភាព​ជាក់​ស្តែង​ត្រឹម​ត្រូវ​អំពី​ដើម​កំណើត​​ ឈ្មោះ​ហៅ​នៃ​រូបចម្លាក់​នៅ​លើ​ផើង​​អុជធូប​ទាំងប្រាំបួន បាន​ស្តេច​មិញ​ម៉ាង​ (Minh Mang) យក​ចិត្ត​​ទុកដាក់​សំខាន់​ ដូចនេះ​វា​មាន​អត្ថន័យ​យ៉ាង​សំខាន់​ចំពោះ​មជ្ឈដ្ឋាន​អ្នកស្រាវជ្រាវ​ខាងក្រោយ​នេះ​។​
 
តាម​អ្នកស្រាវជ្រាវ​​ ហ្វេ​ផានថាញ​អាន​ (Hue Phan Thuan An) រូប​ភាព​អធិបតេយ្យភាព​ ហ្វាង​សា (Hoang Sa) និង​ទ្រឿង​សា (Truong Sa) របស់​វៀតណាម​ បាន​ឆ្លាក់​​យ៉ាង​ច្បាស់​បំផុត​នៅលើ​ផ្ទៃ​មុខ​ផើង​អុជ​ធូប​បូជា​ស្តេច​កា​វ​ (Cao)​ ដោយ​​មាន​រូបភាព​បីគឺ សមុទ្រ​ខាងកើត​ នាវា​ច្បាំង​សម័យស្តេច​យ៉ាឡុង​ (Gia Long) និង​សត្វកន្ថាយ​​។ ក្រៅ​ពី​នេះ លើ​ផើង​អុជ​ធូបបូជា​​​​ស្តេច​ញ៉ឹន ​(Nhan)​ នៅ​មាន​ឆ្លាក់​​រូបភាព​សមុទ្រ​ខាងត្បូង​ ត្រី​ដំរី​ អណ្តើក​សមុទ្រ។​ លើ​ផើង​​អុជ​ធូបបូជា​ស្តេច​​​ចឿង (Chuong) មាន​រូបភាព​សមុទ្រ​ខាង​លិច​ នាវា​នាគ សត្វអណ្តើក។ ហើយ​នៅលើ​ ផើង​​អុជ​ធូបបូជា​ស្តេចង៉ិ (Nghi) ផើង​​អុជ​ធូបបូជា​ស្តេច​យូរ (Du) ផើង​​អុជ​ធូបបូជា​ស្តេច​​​​​ធ្វឹន​ (Thuan)...។ល។​ មាន​រូបភាពច្រក​​សមុទ្រ​ធ្វឹន​អាន​ (Thuan An) ​ច្រក​​សមុទ្រ​​ដាណាំង​ (Da Nang) សមុទ្រ​កឹន​យ៉ើ (Can Gio)...។ល។​




ឆ្នាំមិញម៉ាង (Minh Mang) ទី១៧ ស្តេចចេញព្រះរាជបញ្ជាឲ្យឆ្លាក់រូបនាវាចម្បាំងឡើងលើផើងអុជធូបបូជាស្តេចយូ (Du)។
នៅម័យរាជការង្វៀន (Nguyen) មានបំពាក់នាវាប្រភេទនេះ ឲ្យត្រួតពិនិត្យបណ្តោយតាមឆ្នេរសមុទ្រ ពីព្រោះវាមានក្តោង
មានដៃចែវ ទើបល្បឿនដំណើរលើរលករហ័ស។ រូបថត៖ ត្រឹនថាញយ៉ាង


រូបភាពកំជ្រួចផ្កា បានឆ្លាក់លើផើងអុជធូបបូជាស្តេចហ្វៀន (Huyen)។ នេះប្រភេទបំពង់ស្ពាន់ដុតគ្រាប់កំសេវ
ជាប្រភេទអាវុធបំពាក់ឲ្យកងទ័ពនិងផ្តល់ឲ្យប៉មសង្កេតនៅលើភ្នំខ្ពស់ ប្រើសម្រាប់បាញ់ជាសញ្ញាបញ្ជា
ពេលមានការដំណឹងចាំបាច់។ រូបថត៖ ត្រឹនថាញយ៉ាង


រូបភាពនាវាជាន់ បានឆ្លាក់លើផើងអុជធូបបូជាស្តេចញឹន(Nhan) ជាប្រភេទនាវាធំផលិតដោយឈើល្អ មាន​ជាន់​
ថ្នាក់យ៉ាងស្អាត (នេះជាសមទ្ធិផលលេចធ្លោនៃផ្នែកផលិតនាវារបស់ប្រទេសជាតិយើង ក្រោមសម័យរាជការ ង្វៀន
(Nguyen))។ នាវាសម្រាប់ស្តេច សាច់ញាតិមហាក្សត្រ ឬមន្ត្រីធ្វើដំណើរអមស្តេច។ រូបថត៖ ត្រឹនថាញយ៉ាង


រូបភាពនាវាសមុទ្របានឆ្លាក់លើផើងអុជធូបបូជាស្តេចង៉ិ(Nghi)។ កងទ័ពជើងទឹករបស់រាជការង្វៀន ច្រើន​
ប្រើប្រាស់ប្រភេទនាវានេះ ពីព្រោះវាចល័តក្នុងការធ្វើសង្គ្រាមនិងសមយុទ្ធលើទន្លេ។ រូបថត៖ ត្រឹនថាញយ៉ាង


រូបភាពនាវាចែវ បានឆ្លាក់លើផើងអុជធូបបូជាស្តេចតៀន(Tuyen)។ នេះជាប្រភេទនាវាមាន១២ច្រវាចែវ ប្រើ
សម្រាប់ធ្វើដំណើរលើសមុទ្រ ពេលមានខ្យល់ធំនិងទឹកធំហូរខ្លាំងមានសុវត្ថិភាពបង្គួរ។ រូបថត៖ ត្រឹនថាញយ៉ាង


រូបភាពនាវាក្តោង បានឆ្លាក់លើផើងអុជធូបបូជាស្តេចកាវ (Cao )។ ពីព្រោះ​នាវាធំ​ទើប​អាច​ហៅថា​នាវា​មាន​
សមត្ថភាពធ្វើដំណើរលើសមុទ្របានយូរថ្ងៃ ឆ្លងកាត់មហាសមុទ្រ។រូបថត៖ ត្រឹនថាញយ៉ាង


រូបភាពច្រកសមុទ្រធ្វឹនអាន (Thuan An) បានឆ្លាក់លើផើងអុជធូបបូជាស្តេចង៉ិ(Nghi)។ រូបថត៖ ត្រឹនថាញយ៉ាង

រូបភាពគ្រាប់ភ្លៀងធ្លាក់ស្រិចៗ បានឆ្លាក់លើផើងអុជធូបបូជាស្តេចហ្វៀន (Huyen)។ តាម ក្បួនទស្សន៍ទាយ I Jing
ភ្លៀងធ្លាក់ក្នុងខ្ទង់ទឹក ធាតុទឹក។ ភ្លៀងជាបាតុភូតធាតុអាកាស អាកាសធាតុដោយចំហាយទឹកហើឡើង កក់មក
រួចធ្លាក់ចុះ។ ភ្លៀងបង្កើតតុល្យភាពជីវចម្រុះ និងជីវិតរបស់សព្វសត្វទាំងអស់។រូបថត៖ ត្រឹនថាញយ៉ាង


រូបភាពភ្នំហាយវឹន (Hai Van) និងច្រកចូលហាយវឹន (Hai Van) បានឆ្លាក់នៅលើផើងអុជធូបបូជាស្តេចយូ (Du)។
រូបថត៖ ត្រឹនថាញយ៉ាង


ផ្ទៃខាងក្រោយនៃផើងអុជធូបបូជាស្តេចកាវ (Cao) បានឆ្លាក់រូបកាំភ្លើងធំ។រូបថត៖ ត្រឹនថាញយ៉ាង

ផ្ទៃខាងក្រោយនៃផើងអុជធូបបូជាស្តេចកាវ (Cao) បានឆ្លាក់រូបភាពព្រះអាទិត្យ។ រូបថត៖ ត្រឹនថាញយ៉ាង

ឆ្លង​តាម​ការសង្កេត​ជាក់​ស្តែង​លើផើង​អុជ​ធូប​​ទាំង​ប្រាំបួន​ យើ​ងខ្ញុំ​ក៏​យល់​ឃើញ​ថា​ តំបន់​សមុទ្រទាំងបី​ គឺ​សមុទ្រ​ខាងកើត​ សមុទ្រ​ខាង​ត្បូង និង​សមុទ្រ​ខាង​លិច​​របស់​វៀតណាម​ បាន​ឆ្លាក់​ជា​រូបភាព​រលកទឹក​ប្រដេញ​គ្នា​ លិច​អណ្តែត​ស្រមោល​កោះ​តូចធំ​ជាច្រើន​ ហើយ​នៅ​កណ្តាល​រូបភាព​មាន​ឆ្លាក់​លក្ខជាអក្សរ​ហានអណ្តែត​ បង្ហាញ​ច្បាស់​ឈ្មោះ​នៃ​តំបន់​សមុទ្រ​នីមួយៗ​។​
 
តាម​អ្នក​ស្រាវ​ជ្រាវ​ សម័យ​ស្តេច​មិញ​ម៉ាង ​(Minh Mang) ព្រំដែន​រដ្ឋបាល​នៃ​មួលដ្ឋាន​និង​តំបន់​សមុទ្រ​នីមួយៗ បាន​បែង​ចែក​យ៉ាង​ច្បាស់​លាស់​ ក្នុង​ថ្នាក់​គ្រប់គ្រងរដ្ឋ​។ តាម​នោះ​សមុទ្រខាងកើត​ អូស​វែង​បណ្តោយ​​ពី​ទិស​ខាង​ជើង​មក​ដល់​ប៊ិញ​ធ្វឹន ​​(Binh Thuan) រួមទាំង​ឆ្នេរ​ខ្សាច់​លឿង​ហ្វាងសា (Hoang Sa) ទ្រឿង​សា​ (Truong Sa) ឬ​នៅ​ហៅ​ថា​ វ៉ាន​លី​បាបិញ (Van Ly Ba Binh)​។ សមុទ្រ​ខាង​ត្បូង​ ចាប់ទាំងពី​ប៊ិញ​ធ្វឹន ​​​(Binh Thuan) រហូត​ដល់​ខេត្ត​ហាតៀន​ (Ha Tien) មាន​កោះ​ជាច្រើន​ដូចជា៖ ដាយ​គីម​ (Dai Kim ) មាញ់​ហាវ (Manh Hao) ណូយ​ទ្រឹក​ (Noi Truc) កោង​ដាវ​ (Con Dao) ភូ​ក្វឹក​ (Phu Quoc) ធូចូវ​ (Tho Chau)...។ល។​ ជាប់ជាមួយ​ព្រំ​ដែន​សមុទ្រ​នៃ​ប្រទេស​​ម៉ា​ឡេស៊ី​ ឥណ្តូនេស៊ី​...។ល។​ សមុទ្រ​ខាង​លិច​ ជា​តំបន់​សមុទ្រ​ជាប់​ជា​មួយ​ឈូង​សមុទ្រ​ថៃ​។​
 
ដូច្នេះ រួម​ជា​មួយ​ឯកសារ​អក្ស​រហាន​ និងអក្សរ​​ណូម​បូរាណ​ទាំង​អស់​ ក្នុង​នោះ​មាន​កម្រង​ឯកសារសរសេរ​នៅ​សម័យ​​រាជការ​ង្វៀន​ (Nguyen) បាន​អង្គការ​ UNESCO ទទួល​ស្គាល់​ជា​បេតិកភណ្ឌ​ឯកសារ​សាស្រ្ត​​ពិភព​លោក ​នៅ​តំបន់​អាស៊ី ​- ប៉ាស៊ី​ហ្វិក​ រូបភាព​សមុទ្រ​កោះ​បាន​ឆ្លាក់​លើ​កម្រង​ផើ​ង​អុជ​ធូបទាំង​ប្រាំបួន​ និង​ជា​ប្រភព​ឯកសារ​កម្រមាន​​ ស្តី​ពី​អធិបតេយ្យ​ភាព​របស់​វៀតណាម​ ចំពោះ​ប្រជុំកោះពីរ​ហ្វាង​សា​​ (Hoang Sa) និង​ទ្រឿង​សា (Truong Sa)៕​

 

អត្ថបទ៖ ត្រឹន​ថាញ​យ៉ាង​ រូបថត៖ ត្រឹន​ថាញ​យ៉ាង​ ហ្វាងក្វាង​ហា

បណ្តាអត្ថបទបានផ្សាយ