12/10/2015 09:51 GMT+7 Email Print Like 0

ស្វាយចន្ទីវៀតណាមស្រូបយកពាក់កណ្តាលតម្លៃនាំចេញសកលលោក

តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមថា តាមគំរោងតម្លៃប្រាក់នាំចេញស្វាយចន្ទីរបស់​វៀត​ណាម​ក្នុង​ឆ្នាំ២០១៥ទទួលបាន ២,២ ពាន់លានដុល្លារអាមេរិក ស្រូបយកពាក់កណ្តាលនូវតម្លៃពាណិជ្ជកម្មស្វាយ​ចន្ទី​សកល ។ រយៈពេល ៩ ខែដើមឆ្នាំ២០១៥ ការនាំចេញស្វាយចន្ទីរបស់វៀតណាម នៅរក្សាបាន​សន្ទុះ​កំណើន ដោយសារថ្លៃនាំចេញបានកើនឡើងនិងតម្រូវការក៏ខ្ពស់ជាងដែរ។ អាមេរិក ហូឡង់និងចិននៅ​តែ​ជាទីផ្សានាំចូលស្វាយចន្ទីធំបំផុតរបស់ វៀតណាម។ តាមការព្យាករណ៍ដល់ចុងឆ្នាំនេះ ទីផ្សាពិភពលោកនឹងមានបំរ៉ែបំរួលវិជ្ជមានដោយសារតម្រូវការខ្ពស់ពីបណ្តាទីផ្សាអាមេរិក អឺរ៉ុប និងទ្វីបអាស៊ី សម្រាប់ឱកាសបុណ្យណូអែលនិងចូលឆ្នាំសកលនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ