27/11/2015 16:43 GMT+7 Email Print Like 0

ស្រែកាំជណ្តើរ-អច្ឆរិយៈពាយព្យ

បណ្តាស្រែកាំជណ្តើរដ៏អស្ចារ្យ  នៅ​ស្រុកមូ​កាង​ចាយ (អៀន​បាយ) ហ្វាង​ស៊ូភិ (ហា​យ៉ាង​) និង​សា​ប៉ា (ឡា​វ​កាយ)​ បាន​រដ្ឋទទួល​ស្គាល់ជា​ទេស​ភាព​ជាតិ ហើយ​​បាន​មជ្ឈដ្ឋាន​ទូរគមនាគមន៍​អន្តរជាតិ​កោត​​សរសើរ ជាកំពូល​នៃ​សម្រស់ស្រស់ស្អាត កើត​ឡើង​ពី​វប្បធម៌​និង​ពលកម្ម​របស់​ប្រជា​ជន​វៀត​ណាម​។ ទេសភាពស្រែកាំជណ្តើរទាំងបីនេះ កំពុង​នាំមក​នៅ​ជីវភាព​រស់​នៅ​សុខ​ដុម​រមនា​ឲ្យ​ប្រជា​ជន​ ហើយ​​ក៏​ជា​ផលិត​ផល​​ទេសចរណ៍​​របស់​តំបន់​ខ្ពស់​​ពាយព្យ​​ដែរ។

បទចម្រៀងរណ្តំភ្នំ
ប្រវត្តិដំណាលពីតំបន់ពាយព្យថា៖ មុននេះប្រហែលជា៤សតវត្សរ៍ បណ្តាជនជាតិដូចជា៖ ម៉ុង យ៉ាវ ឡាជី។ល។ ការ​ធ្វើ​ចំណាក​ស្រុកមកតំ​បន់ពាយព្យ ដើម្បីកាប់ឆ្ការនិង​តាំងទីលំនៅ ប៉ុន្តែ​ពេលនោះ​ជ្រលង​ភ្នំទាំង​បួន​របស់​តំបន់​ទិស​ពាយព្យ គឺមឿងថាញ(ដៀនបៀន) មឿងឡរ(អៀនបាយ) មឿងថាង(ឡាយចូវ) មឿងតឹក(សើនឡា) មាន​ជន ជាតិ​អ្នក​ស្រុក​ដូច ថៃ ឡាហា កំពុងតែរស់នៅ។ ដូច្នេះហើយ ពួកគេត្រូវជ្រើសរើសដង​ភ្នំដូចជា​៖ កាវផា (មូកាង​ចាយ​-ខេត្ត​អៀន​បាយ) ហ្វាងឡៀន​សើន​(សាប៉ា-ខេត្តឡាវកាយ) និង​តីកោន​ឡិញ(ហ្វាងស៊ូភិ-ខេត្ត​ហាយ៉ាង) បណ្តា​ទីកន្លែង​ដែល​មានកម្ពស់​ពី១០០០-១៦០០ម៉ែត្រ បើប្រៀបនឹងកម្រិត​ទឹក​សមុទ្រ ដើម្បី​កសាង​ភូមិ បង្កើត​ស្រុក​។

ដើម្បីធានាជីវភាព​រស់នៅ បណ្តាជនជាតិនេះ ត្រូវជ្រើសរើសរូបភាពវប្បកម្ម ដាំពោត ស្រូវ នៅលើភ្នំ​ដែល​មាន​កម្រិត​ចោត​ខ្លាំង ដើម្បីរកអាហារ។ ដំបូង បណ្តាស្រែកាំជណ្តើរ​មាន​នៅតាម​តែ​ជើង​ភ្នំ ដើម្បី​ពួក​គេ​ម្ចាស់​ការ​បាន​ប្រភព​ទឹក​ជ្រោះស្រោច​ស្រប់។ ក្រោយមក ប្រជាជន​កើនឡើង ពួក​គេ​ចាប់​ផ្តើម​កាប់​ឆ្ការ​បង្កើត​ស្រែ​កាំ​ជណ្តើរ​ឡើង​ខ្ពស់​សន្សឹម​ដល់​កំពូលភ្នំ បង្កើត​ជាស្រែកាំជណ្តើរដ៏អស្ចារ្យ ឱបព័ទ្ធជំវិញភ្នំដូច​សព្វ​ថ្ងៃនេះ។

កាប់ឆ្ការបង្កើតដីស្រែកាំជណ្តើរ គឺជាដំណើរការមួយយ៉ាងអស្ចារ្យនិងបង់កម្លាំងពលំច្រើន។ លោកតា​គឺអាយ៉ាង ជា​ជន​ជាតិ​ម៉ុងនៅឃុំ​ឡាប៉ាន​តឹន (មូកាងចាយ) ឲ្យដឹងថា៖ តាមបទពិសោធន៍របស់ឪពុក​លោកទុក​មក ដង​ភ្នំដែល​ជ្រើស​រើស​ដើម្បី​បង្កើត​ជាស្រែកាំ​ជណ្តើរ គឺមាន​កម្រិតចោត​សមល្មម មានប្រភព​ទឹក​ជ្រោះ មាន​លទ្ធភាព​បង្កើត​ផ្ទៃ​ទំនាប ហើយ​មានក្រួសថ្ម​តិច។ ការកាប់ឆ្ការបង្កើត​ស្រែកាំជណ្តើរ​បានដំណើរ​ការនៅ​និទាឃរដូវ ធម្មតា​នៅ​ចន្លោះ​ពីខែ​មករា​ដល់​ខែមិនា ដើម្បីមកដល់​ខែមេសានិង​ខែឧសភា  គឺអាច​យកទឹក​បម្រើវប្បកម្ម​ទាន់​ពេល។

តាម​លោកតាលីវានថាច់ នៅឃុំថុងង្វៀន (ហ្វាងស៊ូភិ) ឲ្យដឹងថា៖ ដំណាក់កាលពិបាក​បំផុត ក្នុង​ដំណើរ​ការ​កាប់​ឆ្ការ​បង្កើត​ដីស្រែកាំ​ជណ្តើរ គឺបង្កើត​ផ្ទៃដីរាបស្មើនិង​ធ្វើភ្លឺស្រែ ពីព្រោះ​វាពាក់​ព័ន្ធ​ដល់​ការ​រក្ស​ទឹក​និង​ចែក​រំលែក​ទឹក​ឲ្យស្រែ​ទូ​ទៅ​។ លោកតាថាច់លីបកស្រាយថា៖ “ជនជាតិយ៉ាវយើងខ្ញុំតែង​ប្រើចប​គាស់ដី​ធ្វើភ្លឺស្រែ យក​ជើង​ធាក់​ច្រំនិង​យកខ្នងចប​ដំខ្លាំងៗ ដើម្បីបង្ហាប់​ឲ្យភ្លឹស្រែមាំ​ទាំ។ កម្រិតខ្ពស់ទាបរវាងដីស្រែខាង​លើនិង​ដីស្រែខាង​ក្រោម​គឺ០,៥-២​ម៉ែត្រ។ ពេលនាំទឹកបញ្ចូលស្រែ ភ្លឺស្រែនឹងជ្រាបទឹក​ធ្វើឲ្យដីកាន់តែដិត​ជាប់គ្នាហើយ​រឹងមាំឡើង”។

ការងារកាប់ឆ្ការបាន​ផ្លាស់ប្តូរវេនពីឆ្នាំនេះ​ទៅឆ្នាំបន្តៗទៀត ពីជំនាន់មួយនេះទៅជំនាន់មួយផ្សេងទៀត បង្កើត​ជា​វាល​ស្រែ ប្រៀប​ដូចផ្ទាំង​គំនូរសិល្បៈ​ដ៏អស្ចារ្យ “ព្យួរ” ជាប់​លើខ្ន​ង​ភ្នំ។


ស្រែកាំជណ្តើរនៅឃុំណឹមទី ជាតំបន់មួយក្នុងតំបន់ដីស្រែកាំជណ្តើរស្រស់ស្អាតបំផុតក្នុងទូទាំងប្រព័ន្ធដីស្រែកាំជណ្តើរ របស់​ស្រុក​ហ្វាង​ស៊ូភិ
(ហាយ៉ាង)។ រូបថត៖ ង្វៀនថាំង


ជ្រលងភ្នំឃុំតាវាន ចំណុះស្រុកសាប៉ា ទាក់ទាញដោយទេសភាពធម្មជាតិ នៅដូចបុព្វកាល ជាមួយ​ដីស្រែកាំ​ជណ្តើរ​ស្រស់​ស្អាត​ឱប​ព័ទ្ធ​
ភូមិស្រុកនៅជុំវិញ។ រូបថត៖ ង្វៀនថាំង


សម្រស់ស្អាតនៃដីស្រែកាំជណ្តើរ មានរូបថាសនិងបាត់ស្បែកជើង ក្នុងរដូវស្រូវទុំនៅលើភូមិសាស្រ្តឃុំចេគូញ៉ា ស្រុក​មូកាង​ចាយ​។
រូបថត៖ ង្វៀនថាំង


ដីស្រែកាំជណ្តើរក្នុងរដូវស្រូវទុំនៅលើភូមិសាស្រ្តឃុំបានឡួក(ហ្វាងស៊ូភិ)។ រូបថត៖ ថុងធៀន

ដីស្រែកាំជណ្តើរក្នុងរដូវស្រូវទុំ ប្រៀបដូចរលកដេញគ្នាឡើងដល់កំពូលភ្នំ នៅលើភូមិសាស្រ្តឃុំចេគូញ៉ា ស្រុកមូកាងចាយ។ រូបថត៖ ង្វៀនថាំង
 

សព្វថ្ងៃ ផ្ទៃដី​ស្រែ​កាំ​ជណ្តើរ​តំបន់​ពាយព្យ តាម​​ស្មាន​មាន​ប្រមាណ​ជិត​រាប់​សិប​ពាន់​ហិក​តា។ ក្នុងនោះ ស្ថាន​នាម​ទាំង​បី​គឺ​ ស្រុក​មូកាង​ចាយ មាន​ជិត​​២២០០ហិក​តា ស្រុក​ហ្វាង​​ស៊ូភិ​មាន​ជិត៧៦៥​ហិក​តា និង​សា​ប៉ាជិត​១០០០ហិកតា បាន​រដ្ឋ​ទទួល​​ស្គាល់​ជា​ទេស​ភាព​ថ្នាក់​​ជាតិ។

ប្រវត្តិកកើតដីស្រែកាំជណ្តើរ ផ្សារភ្ជាប់​ជាមួយ​ប្រវត្តិ​និង​វប្បធម៌​ទីលំនៅ​របស់​ជន​ជាតិ​ម៉ុង យ៉ាវ ឡាជី ណុង។ល។ នៅលើស្ថាននាមមូកាង​ចាយ ហ្វាងស៊ូភិ និង​សាប៉ា។ ក្នុង​ជីវភាព​សតិអារម្មណ៍របស់​ជនជាតិទាំង​អស់នេះ ពួក​គេមាន​ទស្សនៈ​ថាអ្វីៗ​ទាំង​អស់​សុទ្ធតែមាន​វិញ្ញាណ ដូច្នេះហើយ ដីស្រែកាំជណ្តើរ ឧបករណ៍​ពលកម្ម និងធញ្ញ​ជាតិ​ សុទ្ធតែ​បានដំឡើងជាអាទិទេព​ដូចជា៖ អាទិទេពដីស្រែ ព្រះមេ អាទិទេពរន្ទះ អាទិទេព​ល្អាងទឹក​។ល។

ស្លាកស្នាមពហុទេពនោះ បាន​បង្ហាញ​ជាក់​ច្បាស់​តាមរយៈ​គោរព​បូជា​ឧបករណ៍​ពលកម្ម បូជាដីស្រែ និងបូជាល្អាងទឹកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី​ របស់​ជន​ជាតិ​ម៉ុង ប្រព្រឹត្ត​ទៅនៅខែធ្នូចន្ទ​គិត​។ លោកតាយ៉ាងអាជឺ នៅឃុំកាវ6ផា (មូកាង​ចាយ) បក​ស្រាយ​ពីទំនៀម​ទម្លាប់នេះ​ថា៖ “ពេញមួយឆ្នាំ ចប នង្គ័ល វាបាន​នឿយ​ហត់​លំបាក​ជួយ​យើងខ្ញុំ​កកាយ​រាស់ បង្កើតគ្រាប់ស្រូវ  គ្រាប់ពោត ដូច្នេះ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំថ្មី​វា​ក៏ត្រូវ​បាន​សម្រាក​ដែរ។ យ៉ាង​នេះជន​ជាតិ​ម៉ុង​យើង​ខ្ញុំទើប​មាន​ទំនៀម​ទម្លាប់​បិទ​ក្រដាស​លើ​នង្គ័ល ចប។ល។ ហើយដាក់លើទីសក្ការៈ​បូជា ដើម្បី​អុជធូប​អរគុណ និង​នឹក​រលឹក​ដូចជាបុព្វការី​ជន​របស់ខ្លួន”​។

ឬដូចជាសហគមន៍ជនជាតិយ៉ាវ​ក្រហម នៅស្រុកហ្វាងស៊ូភិ នៅរក្សាបានពិធីបុណ្យមួយយ៉ាង​ចម្លែក គឺពិធីបូ​ជា​ព្រលឹង​ស្រូវ។ អ្នកស្រុកយ៉ាវក្រហមមាន​ទស្សនៈ​ថា ដើមស្រូវ​នៅលើដីស្រែកាំ​ជណ្តើរ ក៏មាន​វិញ្ញាណ​និង​រូប​ដូច​ជា​មនុស្ស​យើង​ដែរ។ លោកអាចារ្យ ទ្រីវចយហីន អ្នកធ្វើកិច្ច​បូជាក្នុងពិធីបូជាព្រលឹងស្រូវ​ឆ្នាំនេះ នៅ​ឃុំ​ហូធូវ​ឲ្យដឹង​ថា​៖ “ក្រោយ​ពេលប្រមូលផលស្រូវនៅលើដីស្រែកាំជណ្តើរ បានបន្សល់នូវគ្រាប់​ស្រូវដែលជ្រុះ​ធ្លាក់​រាត់​រាយ ក្នុង​ដំណើរ​បញ្ជូន​ស្រូវទៅ​ផ្ទះ។ ជនជាតិយ៉ាវយើងខ្ញុំ ត្រូវធ្វើពិធីហៅព្រលឹង​ស្រូវនោះ​មក ដើម្បី​រដូវ​ក្រោយ​មិន​ត្រូវ​បាត់​ផល​​ស្រូវ ស្រូវ​តាមគ្នាវិលត្រឡប់​មកផ្ទះច្រើន​ជាង”។

ពាក់ព័ន្ធ​ដល់ក្តីជំនឿពហុទេព ជុំវិញដីស្រែកាំជណ្តើរ របស់​ជនជាតិយ៉ាវ ម៉ុង ឡាជី ណុង រស់នៅក្នុង​តំបន់​ភ្នំតី​សើន​កោន​ឡិញ មកដល់សព្វថ្ងៃនៅតែនិយាយ​តៗគ្នា ពីរឿងអាទិទេព​រន្ទះក្នុង​ភូមិសូយ​ធូវ ឃុំបាន​ឡួក។ លោក​មេ​ភូមិ​សូយ​ធូវ​ឌាំង​ហុង​កាញ​និទានថា មុននោះប្រហែល៣០០​ឆ្នាំ ពេល​មនុស្ស​ជន​ជាតិ​យ៉ាវ​អាវ​វែង​មក​កាប់​ឆ្ការ​បង្កើត​ស្រែកាំ​ជណ្តើរ​នៅតំបន់​ដីនេះ គឺរដូវស្រូវមិនអំណោយផលជាលំដាប់ ដោយសារគ្មានទឹកភ្លៀង។ តាំង​ពីប្រ​ជា​ជន​បង្កើតទី​សក្ការៈបូជា​អាទិទេពរន្ទះ គឺអាកាសធាតុអំណោយ​ផល ដូច្នេះហើយ សព្វ​ថ្ងៃឲ្យតែដល់​រដូវ​វប្បកម្មថ្មី ប្រជា​ជន​ហ្វាងស៊ូភិ ប្រមូលគ្នាទៅកាន់​ទីសក្ការៈបូជានេះ ដើម្បីធ្វើពិធីបូងសួងសុំ​ទឹក​ភ្លៀង។

បណ្តាស្រែកាំជណ្តើរសុខដុមរមនា
លោកតាយ៉ាងអាតុង ជាប្រធានគណៈកម្មការ​ស្រុកមូកាងចាយ មានកំណើតនិងធំពេញ​វ័យនៅលើខ្នង​ភ្នំកាវ​ផា លោក​តាមាន​មោទនភាព​ពីទេសភាព​របស់ស្រុក​ឯងថា៖ “តាំងពីកំណើតរបស់ឪពុក​លោក​តា អ្នក​ដែល​បង្កើត​យើង​ខ្ញុំ ស្រែកាំជណ្តើរបាន​នាំមក​នៅប្រភព​ចិញ្ចឹម​ជីវិត។ បណ្តា​ជំនាន់​ជន​ជាតិ​ម៉ុង​បន្ត​គ្នា​ទប់​បង្កើត​ថ្នាក់​កាំស្រែ​ថ្មី​មិន​ឈប់​ឈរ។ ចាប់ពីឆ្នាំ២០០៧ ពេលក្រសួងវប្បធម៌ -កីឡានិង​ទេសចរណ៍​ទទួល​ស្គាល់​ស្រែកាំ​ជណ្តើរ​មូកាង​ចាយ ជាទេស​ភាពថ្នាក់ជាតិ គឺបណ្តាស្រែកាំជណ្តើររបស់ប្រជាជន​ក្លាយជា​សម្បត្តិរួម​មួយ​បាន​ថែរក្សា។ មិនគ្រាន់​តែ​ប​ង្កើតចេញ​ស្រូវ ស្រែកាំជណ្តើរនៅជា​លក្ខណៈរបស់ជនជាតិម៉ុង​យើង​ខ្ញុំ​”។

ក៏តាមលោកតាយ៉ាងអាតុង ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗ បងប្អូនជនជាតិម៉ុង ថៃ របស់ស្រុកមូកាង​ចាយ បាន​អនុវត្ត​វិទ្យាសាស្រ្ត​ចូលក្នុង​វប្បកម្មស្រែកាំ​ជណ្តើរ ទើបបរិមាណផលស្រូវមធ្យម​សម្រេចបាន​៥,៣តោន​ក្នុង​ហិកតា។ គ្រាន់​តែគិត​នៅឆ្នាំ​២០១៤ សរុបបរិមាណផលអាហាររបស់​ស្រុកមូកាងចាយ សម្រេចជិត២៧ពាន់​តោន រួម​ចំណែក​ធានា​សន្តិសុខ​អាហារ​លើភូមិ​សាស្រ្ត។


នារីម៉ុងនៅស្រុកមូកាងចាយជំរះស្មៅលើភឺ្លស្រែត្រៀមបម្រុងរដូវដកស្ទូងថ្មី។ រូបថត ហ្វាងហា


ជនជាតិម៉ុង យ៉ាវ តៃ ណុងឡាជី នៅស្រុកហ្វាងស៊ូភិ បានច្នៃនូវបំពង់នាំទឹកដោយដើមឫស្សី ឫស្សីព្រៃ នាំទឹកពីជ្រោះចូលមកស្រែ ឬពីដីស្រែដែលនៅខ្ពស់ចុះមកដីស្រែទាប។ រូបថត៖ កុងដាត

ជនជាតិម៉ុងនៅស្រុកមូកាងចាយតែងចាប់ផ្តើមរដូវស្ទូងនៅខែឧសភា-ខែមិថុនាជារៀងរាល់ឆ្នាំ។ រូបថត៖ តឹតសើន


តាមបងស្រីហើធីយ៉េ នៅភូមិយ៉េថាង ឃុំចេគូញ៉ា(មូកាងចាយ) ស្រូវដែលប្រមូលផលរួច នឹងបានហាលនៅក្នុងវាលស្រែប្រហែលជា៣ថ្ងៃ ឲ្យស្ងួតហើយទើបបោកយកគ្រាប់ស្រូវដាក់ចូលក្នុងការុងយកទៅផ្ទះ។ រូបថត៖ តឹតសើន

ក្រោយពេលច្រូតស្រូវក្នុងស្រែ ជនជាតិណុងនៅឃុំប៉ូឡូ (ហ្វាងស៊ូភិ)ប្រើតាំងបូរដើម្បីបោកស្រូវភ្លាមនៅនឹងកន្លែងក្បែរភ្លឺស្រែ។ រូបថត៖ ថុងធៀន

សព្វថ្ងៃ ជនជាតិណុងនៅឃុំប៉ូឡូ(ហ្វាងស៊ូភិ) នៅរក្សាបានទំនៀមទម្លាប់ប្រវាស់ដៃគ្នាក្នុងរដូវប្រមូលផលស្រូវ។ រូបថត៖ ថុងធៀន

កាផាស្រូវព៌ណមាស ជាសញ្ញាឲ្យភាពសុខដុមរមនារបស់បងប្អូនជនជាតិតំបន់ពាយព្យ។ រូបថត៖ តឹតសើន
  

បណ្តាដីស្រែកាំជណ្តើរស្ថិតនៅលើភូមិសាស្រ្តទាំងបី​ឃុំ គឺចេគូញ៉ា ឡាប៉ានតឹន និងយ៉េស៊ូប៉ិញ កំពុង​ជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ឡើង​មកគយគន់​នូវទេសភាពដ៏ស្រស់ល្អត្រកាល នៅ​រដូវ​បង្ហូត​ទឹក​ចូល​ស្រែ​និង​រដូវ​ស្រូវ​ទុំ។​ រៀងរាល់ឆ្នាំ ស្រុកមូកាងចាយប្រារព្ធពិធីបុណ្យស្រែកាំជណ្តើរ​ត្រូវ នឹងរដូវ​ច្រូត​ស្រូវ ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បាន​ដឹង។ “ពិធីបុណ្យស្រែកាំជណ្តើរ ការពិតគឺជាពិធីលើកតម្កើងប្រជាជន​បានបង្ហូរ​ញើស ទឹកភ្នែក ទាំង​លោហិត​ទៀត​ផង ដើម្បីបង្កើត​ជាថ្នាក់កាំ​សុភមង្គល ត្រជាក់ត្រជុំ​ឲ្យទឹកដីតំបន់​​ខ្ពស់នេះ ”លោក​តា​យ៉ាង​អាតុង​ពោល​​ទាំង​អំនួត​។




បងប្អូនជនជាតិម៉ុង ថៃ របស់​ស្រុក​មូកាង​ចាយ​បាន​អនុវត្ត​វិទ្យាសាស្រ្ត​ក្នុង​វប្បកម្ម​នៅ​លើដី​ស្រែ​កាំ​​ជណ្តើរ ទើប​បរិមាណ​ផល​ស្រូវ​មធ្យម​សម្រេច​បាន​៥,៣តោន​ក្នុងមួយហិកតា។ គ្រាន់​តែ​គិត​ដោយ​ឡែក​សំរាប់​ឆ្នាំ​២០១៤ សរុប​បរិមាណផ​ល​អាហារ​របស់​ស្រុកមូ​កាង​ចាយ សម្រេច​បាន​ជិត២៧​ពាន់​តោន រួម​ចំណែក​ធានា​សន្តិសុខ​អាហារ​លើ​ភូមិ​សាស្រ្ត​។​

នៅហ្វាង​ស៊ូភិ ដីស្រែកាំជណ្តើរមានប្រវត្តិកកើតតាំង​ពីសតវត្សទី​៣ដល់​សតវត្សទី​៤មុន​​​នេះ។ ដីស្រែ​កាំ​ជណ្តើរ​ហ្វាង​ស៊ូភិ ស្ថិតនៅលើភូមិសាស្រ្តឃុំ​បាន​ឡួក សាង​សា​ហូ បាន​ផុង ហូធូវ ណឹមទី ថុងង្វៀន។ ក្រសួងវប្បធម៌​កីឡា​និង​ទេសចរណ៍ បាន​ទទួល​ស្គាល់​ជាផ្លូវការ​នៅដីស្រែចំនួន​៧៦០ហិកតា ក្នុងចំណោមដី​ស្រែចំនួន​៣០០០ ហិក​តា ផ្ទៃដី​ស្រែកាំជណ្តើរ​របស់ហ្វាងស៊ូភិ​គឺជាកេរដំណែល​ជាតិ។​លោក​តា​ហ្វាង​ហាយ​លី ជាលេខាស្រុកហ្វាងស៊ូភិ ឲ្យដឹង​ថា៖ រៀង​រាល់​ឆ្នាំដី​ស្រែ​កាំ​ជណ្តើរ​ឲ្យ​ផលស្រូវពី​២៥-២៧ពាន់​តោន រួម​ចំណេក​សំខាន់​ក្នុង​ការ​ធានា​សន្តិ​សុខ​អាហារ​ឲ្យប្រ​ជាជន​ចំនួន៦០ពាន់នាក់រស់នៅលើភូមិសាស្រ្ត។

ក្នុង​សប្តាហ៍វប្បធម៌​ទេសចរណ៍ស្រែកាំជណ្តើរបាន​រៀបចំនៅខែកញ្ញាក​ន្លង​ហើយ​ថ្មី​ៗ គម្រោង​ការ HELVETAS របស់ប្រទេស​ស៊ុយអែត បានចុះកិច្ចសន្យា​វិនិយោគ៥ពាន់​លាន​ដុង ឧបត្ថម្ភ​ប្រជាជនហ្វាងស៊ូភិ អភិវឌ្ឍន៍ប្រភេទរូបភាព​ទេសចរណ៍​ផ្ទះ​​ស្នាក់ ដើម្បីទាក់​ទាញភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ​មក​ទី​កន្លែង​ដែល​មាន​ដី​ស្រែ​កាំ​​ជណ្តើរ​ដ៏​ល្បី​​ឈ្មោះរបស់​ស្រុកដូច​ជា៖ ណឹមទី ថុងង្វៀន បានផុង បាន​ឡួក។​ល។ ប្រ​ភេទ​រូប​ភាព​ទេសចរណ៍​ផ្ទះស្នាក់នេះ សង្ឃឹម​នឹង​មាន​ការ​វិវត្តន៍​បើក​​ទូលាយ ដើម្បី​ប្រជា​ជន​ស្រុក​ហ្វាង​ស៊ូភិ ឧទ្ទេសនាមដល់ភ្ញៀវ​ទេសចរណ៍​អន្តរ​ជាតិ នូវលក្ខណៈ​វប្បធម៌ ជំនឿ ពីទេស​ភាពស្រែកាំជណ្តើរលើខ្នងភ្នំតីកោន​ឡិញ​។​

នៅ​សាប៉ា (ឡាវកាយ) ការអភិវឌ្ឍន៍ បើកទូលាយដីស្រែកាំជណ្តើរ នៅជ្រលង​ភ្នំ មឿងហ្វា រួមមានភូមិ​សាស្រ្ត ឃុំ​តាវាន ឡាវចាយ ហូវថាវ ។ល។ តាំងពីយូរ គឺជា​គោល​ការណ៍របស់​មូលដ្ឋាន​នេះ ដើម្បី​ធានា​សន្តិសុខ​អាហារ​នៅ​នឹង​កន្លែង បញ្ឈប់ឲ្យបាននូវគ្រោះថ្នាក់បណ្តាល​មកពីការធ្វើចំណាកស្រុក ធ្លាប់​តែ​អូស​បន្លាយ​ពីយូរលុងមក​ហើយ ប្រៀប​ដូច​ជាជម្ងឹរ៉ាំរ៉ៃមួយ។ មកដល់សព្វថ្ងៃ ទូទាំង​ស្រុក​សា​ប៉ា​អភិវឌ្ឍន៍​ដីស្រែ​កាំ​ជណ្តើរ​​បានជិត​២៥០០ហិកតា កម្លាំង​ផលិតមធ្យម​៤,៥៦តោនក្នុង​មួយហិក​តា បរិមាណ​ផល​ស្រូវ​​ដែល​ប្រមូល​ផល​បាន​​១២០ពាន់​តោន ជា​រៀង​រាល់​ឆ្នាំ ។

បណ្តា​វាលស្រែកាំជណ្តើរទូលាយរាប់រយហិក​តា បានជនជាតិនៅសាប៉ាអំណត់​កកាយ​ភ្នំបង្កើត​ជា “ផ្ទាំង​គំនូរ​ទេស​ភា​ព​​ដ៏ធំអស្ចារ្យ” ដោយ​មាន​ស្នាក​ស្នាម​បត់បែន​​វិសេស បានទស្សនវដ្តីទេសចរណ៍ Travel and Leisure របស់​អាមេ​រិក ជ្រើសរើសមួយក្នុងចំណោមស្រែកាំជណ្តើរទាំង​ប្រាំពីរ ដែលស្រស់​អស្ចារ្យបំផុត​លើពិភព​លោក។ ទេស​ភាព​នេះ កំពុងជាចំណុចក្រហមដើម្បី​ស្រុកតំបន់ភ្នំសាប៉ា អភិវឌ្ឍន៍ទេសចរណ៍និង​សេដ្ឋកិច្ច។ គ្រាន់តែគិត​ក្នុងឆ្នាំ២០១៤ សាប៉ាទទួលភ្ញៀវទេសចរណ៍១,៥លានលើក សរុបទឹកប្រាក់ទេសចរណ៍​សម្រេចលើស​២៨០០០ពាន់​លាន​​​​ដុង​។


ផ្សារភ្ជាប់ជាមួយរបរដាំណាំស្រូវទឹកលើដីស្រែកាំជណ្តើរ របស់ជនជាតិយ៉ាវក្រហម នៅឃុំហូធូវ (ហ្វាងស៊ូភិ)មានទំនៀមទម្លាប់បូជាព្រះមេ។ រូបថត៖ ថុងធៀន

លោកអាចារ្យធ្វើពិធីហៅព្រលឹងស្រូវ។ រូបថត៖ ថុងធៀន

លោកអាចារ្យទ្រីវចយហីន នៅឃុំហូធូវ (ហ្វាងស៊ូភិ) ផ្លុំត្រែហៅព្រលឹងស្រូវ។ រូបថត៖ ថុងធៀន

ជនជាតិយ៉ាវក្រហម នៅស្រុកហ្វាងស៊ូភិមានទស្សនៈថា ព្រលឹងស្រូវមួយគ្រាប់ ទៅនឹងហៅស្រូវចំនួន១០០០គ្រាប់ត្រឡប់មក ដើម្បីដុះលូតលាស់បានមួយកន្តាំងស្រូវ មួយកន្តាំងស្រូវ ដុះលូតលាស់បានជាឃ្លាំងស្រូវឲ្យមនុស្សហូបជុំឆ្នាំមិនអស់។ រូបថត៖ថុងធៀន

នាឱកាសបុណ្យតេត(បុណ្យចូលឆ្នាំថ្មី) ជនជាតិម៉ុងតែងមានទំនៀមទម្លាប់បិទក្រដាសលើឧបករណ៍ពលកម្មនិងសែន ដើម្បី​អំណរ​គុណ
ឧបករណ៍ទាំងនេះ បានទ្រាំលំបាកជួយពួកគេធ្វើចេញគ្រាប់ស្រូវ គ្រាប់ពោតនៅលើដីស្រែកាំជណ្តើរ។ រូបថត៖ ថុងធៀន

អាចនិ​យាយថា ទេសភាពស្រែកាំជណ្តើរនៅតំបន់ពាយព្យ មិនត្រឹមតែជាផ្ទាំងគំនូរធម្មជាតិ​ដ៏អស្ចារ្យ នៅ​ជា​ទំនុក​បទ​វីរភាព ស្តីពីការកែច្នៃវិសេសរបស់​ប្រជាជននៅ​តំបន់​ខ្ពស់ ក្នុង​បទដ្ឋាន​កែប្រែ​ធម្មជាតិ​បម្រើ​ជីវភាព​រស់​នៅ​តាំង​ពី​រាប់​សតវត្ស​រ៍​កន្លង​មក​៕
 

អត្ថបទ៖ ថុងធៀន រូបថត៖ ង្វៀនថាំង ហ្វាងហា តឹតសើន កុងដាត
 

បណ្តាអត្ថបទបានផ្សាយ