27/10/2015 09:36 GMT+7 Email Print Like 0

ស្រួយនិងឈ្ងុយឆ្ងាញ់ណែមរូបរាងបួនជ្រុងនៅខេត្តហាយផុង

ណែមធ្វើពីគ្រឿងសមុទ្រគឺជាមុខម្ហូបពិសេសក្នុងចំណោមបណ្តាមុខម្ហូបអាហាររបស់ប្រជាជន ហាយផុង ត្រូវបានទំព័រទេសចរណ៍របស់ CNN ជ្រើសរើស គឺមួយក្នុងចំណោម ១០ មុខម្ហូបឈ្ងុយឆ្ងាញ់និងចាប់ចិត្តបំផុត ដែលភ្ញៀវទេសចរណ៍មិនអាចបំភ្លេចបាន នៅពេលមកទស្សននៅប្រទេសវៀតណាម។

មានបទពិសោធន៍ធ្វើណែមរូបរាងបូនជ្រុងក្នុងរយៈពេលជិត ៣០ ឆ្នាំ បងស្រីភឿង - ម្ចាស់ហាងភឿងម៉ាយ (ស្ថិតនៅវិថីកាតកូត សង្កាត់់អានបៀន ខណ្ឌឡេចិន ខេត្តហាយផុង) បានចែករំលែកថា ភាពខុសគ្នារវាងណែមធ្វើពីគ្រឿងសមុទ្ររបស់ខេត្តហាយផុងនឹងបណ្តាតំបន់ផ្សេងៗទៀត គឺមក​ពីគ្រឿងសមុទ្រនិងនំបាញ់​ត្រាងដើម្បីវេចខ្ចប់ណែម។

ដើម្បីធ្វើណែមគ្រឿងសមុទ្រ អ្នកធ្វើត្រូវធ្វើយ៉ាងម៉ត់ចត់ពីដំណាក់កាលជ្រើសរើសគ្រឿងសមុទ្ររួមមាន៖ បង្គានិងក្តាមសមុទ្រ។ បង្គានិងក្តាមសមុទ្រត្រូវបាននេសាទនិងចិញ្ចឹមនៅតំបន់កាតហាយ ដែលមានទំហំល្មម ប៉ុន្តែសាច់សនិងសម្បូរប្រូតេអ៊ីន ។


គ្រឿងផ្សំធ្វើណែមគ្រឿងសមុទ្ររូបរាងបួនជ្រុងរួមមាន៖ សាច់ក្តាម បង្គាខួក្តាម និងសាច់កិនឲ្យម៉ដ្ឋជាមួយមីសួ ផ្សិតខ្មៅ 

បណ្តាគ្រឿងផ្សំត្រូវបានលាយនិងវេចខ្ចប់ក្នុងនំបាញ់ត្រាង

ណែមបន្ទាប់ពីវេចខ្ចប់ក្នុងនំបាញ់ត្រាងរួចហើយ និងមានរូបរាងបួនជ្រុង


ណែមត្រូវចៀនក្នុងប្រេងឆាក្តៅ

ណែមរូបរាងបួនជ្រុងពិសាជាមួយនំបញ្ចុក ជីរនិងទឹកជ្រលក់ជូរផ្អែម

ដើម្បីមានរសជាតិឈ្ងុយឆ្ងាញ់ អ្នកធ្វើត្រូវចំហុយក្តាមនិងបង្គា ក្នុងរយៈពេលជិត ១៥ នាទី ដើម្បីរក្សាបានរសជាតិរបស់សាច់ក្តាមនិងបង្គា បន្ទាប់មកគេនឹងលាយជាមួយគ្រឿងផ្សំផ្សេងៗទៀតដូចជា៖ ផ្សិតខ្មៅ ផ្សិតត្រចៀកកណ្តុរ សាច់កិនឲ្យម៉ដ្ឋ ស៊ុតមាន់ មីសួ សណ្តែតបណ្តុះនិងម្រេច…ដើម្បីធ្វើស្នូលនិងវេចខ្ចប់ក្លាយទៅជាណែមរូបរាងបួនជ្រុងស្មើនឹងក្តាប់ដៃ។

ណែមត្រូវវេចខ្ចប់រួចហើយនិងយកទៅចៀនក្នុងប្រេងឆាក្តៅ ដើម្បីនំបាញ់ត្រាងឆ្អិន ស្រួយនិងមានពណ៌​លឿង​ស្មើគ្នា។ ណែមចៀនឲ្យឆ្អិនត្រូវស្រង់ចេញ ដើម្បីឲ្យស្ងួតប្រេងឆា ហើយកាត់ជាបួនចំណិត យើងអាចមើល​ឃើញស្នូលខាងក្នុងមានពណ៌ស្អាតនិងក្លិនឈ្ងុយឆ្ងាញ់ ហើយពោរពេញដោយរសជាតិ។

ចំពោះទឹកជ្រលក់ត្រូវមានរសជាតិហិរ ផ្អែម ដែលធ្វើពីទឹកត្រីប្រពៃណីកាតហាយ ពិសាជាមួយជីរនិងនំបញ្ចុក អ្នក​ពិសាអាចទទួលរសជាតិឈ្ងុយឆ្ងាញ់ពិសេសរបស់ណែមគ្រឿងសមុទ្ររូបរាងបួនជ្រុង ដែលត្រូវធ្វើតាមរបៀបដោយឡែករបស់ប្រជាជនរស់នៅកំពង់ផែហាយផុង./.


ដើម្បីពិសាណែមគ្រឿងសមុទ្របួនជ្រុង ភ្ញៀវអាចមកដល់បណ្តាភោជនីយដ្ឋានដ៏ល្បីឈ្មោះនៅខេត្តហាយផុងដូចជា៖ ភោជនីយដ្ឋានភឿងម៉ាយស្ថិតនៅ ៨៧ កាយកូត ភោជនីយដ្ឋានស៊ុបហុងកុងថ្នាក់លេខមួយនៅផ្ទះបាយស្ថិតនៅ ៣៧២ ឡាចត្រាវ ភោជនីយដ្ឋានណែមង៉ាស្ថិតនៅ៩២ ត្រឹនញ៉ឹតយួត….


អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញ់យ៉ាង
បណ្តាអត្ថបទបានផ្សាយ