23/07/2017 10:57 GMT+7 Email Print Like 0

ស្ថានទូតអាស៊ានប្រចាំទីក្រុងហាណូយជួបប្រាស្រ័យកីឡា


 ឯកអគ្គរដ្ឋទូតប្រទេស​អាស៊ានទាំង៦​ ចូលរួមក្នុងពិធី (រូបថតៈ baoquocte.vn) 

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ បានប្រព្រឹត្ត​ទៅការ​​ជួប​ប្រាស្រ័យ​កីឡា ក្នុង​ឱកាស​ខួប​​លើកទី​៥០​ នៃទិវាបង្កើតសហគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍ (អាស៊ាន) ថ្ងៃទី​៨ ខែសីហា។ 

នេះជា​​សកម្មភាព​រួមចំណែកបង្កើន ចំណងសាមគ្គីភាព មិត្តភាព និង ការយល់​ដឹងគ្នា​ទៅវិញ​ទៅមក រវាងស្ថាន​​ទូត​នៃ បណ្តាប្រទេសអាស៊ានប្រចាំនៅទី ក្រុងហាណូយ ជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម។ លោកស្រី Maria Cynthia P.Pelayo ភារធាវីស្ថានទូតហ្វីលីពីន ប្រចាំទីក្រុងហាណូយបានសង្កត់ធ្ងន់​ថា៖
 ​
“យើង​ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រសួងការបរទេសវៀតណាម ដែលបាន រៀបចំកម្មវិធី​ជួប​ប្រាស្រ័យ​កីឡា​នេះ​។ នាពេល​កន្លង​ទៅ វៀតណាមបានសកម្ម បង្កើនកិច្ចសហប្រតិបត្តិការកីឡា រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ហើយតាម​រយៈកម្មវិធីនេះក៏បានសម្តែង នូវការសន្យារបស់​វៀតណាម ចំពោះផែនការសក​ម្ម ភាព​របស់​អាស៊ាន​​និង​​វិស័យ​កីឡា ដំណាក់កាល២០​១៦-២០​២០”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ