01/02/2016 09:29 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី២០១៦


ភារៈធារីវៀតណាមប្រចាំនៅចិន លោក Vu Tien Dung

ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី នាថ្ងៃ៣៩ ខែមករា ឆ្នាំ២០១៦ ស្ថានទូត​វៀតណាមប្រចាំនៅ​ចិន ជប៉ុន ឥណ្ឌា និង​បែល្ស៊ីក បានរៀបចំកម្មវិធីទទួលបុណ្យ​ចូលឆ្នាំថ្មី សហគមន៍-ទទួល​និទាឃរដូវឆ្នាំ​២០១៦។ ថ្លែង​មតិ​នៅទី​នេះ ភារៈ​ធារី​វៀតណាមប្រចាំ​នៅចិន លោក Vu Tien Dung បានជូនដំណឹងអំពីសមិទ្ធិផលសេដ្ឋ​កិច្ច សង្គម​កិច្ច​របស់​វៀត​ណាម ក្នុងឆ្នាំកន្លងទៅ សមិទ្ធិផល​របស់វៀតណាមក្នុងវិ​ស័យកិច្ចការ​បរទេស និង​ធ្វើ​សមាហរ​ណកម្ម​អន្តរ​ជាតិ​។ ស្ដីអំពីទំនាក់ទំនងវៀត​ណាមនិងចិន ភារះធារី លោក Vu Tien Dung បានអះ​អាង​ថា៖ ទំនាក់​ទំនង​រវាង​ប្រ​ទេសទាំងពីរ​បន្តអភិវឌ្ឍន៍​លើគ្រប់​វិស័យ៖

“ក្នុងឆ្នាំកន្លងទៅ សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់​រវាង​ប្រទេសទាំង​ពីរត្រូវ​បាន​ប្រព្រឹត្តទៅ​ជាប្រចាំ​។  សកម្មភាពផ្លាស់​ប្តូរ កិច្ចសហ​ប្រតិបត្តិការ​រវាងស្ថាប័ន​គ្រប់ជាន់​ថ្នាក់ និង​តំបន់​នានា​នៃប្រទេស​ទាំងពីរ​ត្រូវ​បាន​​អនុវត្តទូលំទូលាយ និងស៊ីជំរៅ។ រួមជាមួយ​ទំនាក់ទំនងនយោបាយ កិច្ចការបរ​ទេស ការពារ​ជាតិ សន្តិ​សុខ ក៏ត្រូវ​បានបង្កើនជានិច្ច ទំនាក់ទំនងសេដ្ឋកិច្ច ពាណិ​ជ្ជកម្មអភិវឌ្ឍន៍​ស្ថិរភាព តំលៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ទទួល​បាន​ជិត​៩៦ពាន់​លានដុល្លារ​អាមេរិក កើន​១៤,៦% បើ​ប្រៀប​នឹង​ឆ្នាំ​២០១៤៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ