09/10/2015 09:43 GMT+7 Email Print Like 0

ស្ថានទូតកូរ៉េខាងជើងប្រចាំនៅវៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតបក្សពលករកូរ៉េ

នាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅវៀតណាមបានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបង្កើតបក្សពលករកូរ៉េ (ថ្ងៃទី១០ តុលា ឆ្នាំ១៩៤៥ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥)។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅវៀតណាម លោក Kim Mien Gin បានសំដែងជំនឿជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរប្រជាជននៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីក​ដោយឥត់ឈប់ឈរនាពេលខាងមុខនឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែង។ រីឯលោក Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានអះអាងថា វៀតណាមនឹងរួមជាមួយកូរ៉េខាងជើងខិតខំប្រឹងប្រែងដើម្បីនាំចំណងមិត្តភាពនិងទំនាក់ទំនងសហប្រតិបតិ្តការដែលស្រាប់មានរវាងប្រជាជននៃប្រទេសទាំងពីរ កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ  ដើម្បីភាពសម្បូររុងរៀងនៃប្រជាជាតិទាំងពីររួមចំណែករក្សាសន្តិភាពស្ថិរភាពនៅតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ