10/04/2017 09:55 GMT+7 Email Print Like 0

ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍


ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍

នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅព្រះ រាជាណា ចក្រស៊ុយអែត របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានមានជំនួបធ្វើការជាមួយរដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែត  លោកស្រី​ Annika​ Soder​ នៅ​ទី​ស្នាក់ការ​ក្រសួងការបរទេសស៊ុយអែត។​ នៅក្នុងជំនួបធ្វើការនេះ រដ្ឋលេខាធិការ លោកស្រី Annika Soder បាន អះអាងថា៖ ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រីឯ អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានស្វាគមណ៍ការ ផ្តួចផ្តើមគំនិតរបស់ស៊ុយអែតអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ -បច្ចេកវិទ្យានិងសុខាភិបាល៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ