13/08/2017 10:47 GMT+7 Email Print Like 0

សំបុត្រនាសម័យសង្គ្រាមនិងបំណងប្រាថ្នាសន្តិភាពរបស់ប្រជាជាតិវៀតណាម

 
 សិក្ខាសាលាវិទ្យាសាស្រ្ត “សំបុត្រនាសម័យសង្គ្រាមវៀតណាម” 

“សំបុត្រនាសម័យសង្គ្រាម​វៀតណាម” គឺជាសៀវភៅ​លេចធ្លោមួយ​ក្បាល ដែល​ស្ថិត​នៅ​ក្នុង​ទូសៀវ​ភៅ របស់​អ្នក​អក្សរ​សាស្រ្ត​វរសេនីយ៍ឯក Dang Vuong Hung។ សៀវភៅនេះ​ទើបនឹង​ត្រូវបាន​លើក​តម្កើង​ក្នុង​ការជូ​ន​រង្វាន់​ដ៏ធំរំ​លឹក​ខួបលើកទី៧០ ទិវាយុទ្ធជនពិការ​យុទ្ធជនពលីវៀតណាម ថ្ងៃទី២៧ ខែ​កក្កដា​។ នេះជាស្នាដៃ​មាន​លក្ខណៈ​​មនុស្សសាស្រ្ត​យ៉ាង​​ជ្រាល​ជ្រៅ ​ហើយរីកសាយ ភាយដល់ជំនាន់យុវវ័យវៀតណាម​ទៀតផង។

​សៀវភៅ“សំបុត្រនាសម័យសង្គ្រាមវៀ​ត​ណាម” គឺជាលទ្ធផលនៃការ​ចលនាស្រាវជ្រាវរៀប រៀងនិងបោះពុម្ភ​ផ្សាយប្រជុំ​សៀវភៅ” សំបុត្រនិង​ទិនានុលេខក្នុង​សម័យសង្គ្រាមវៀត ណាម” ដែលបាន​អនុ​វត្តអស់​រយៈពេល១០ឆ្នាំដែលចាប់ពី​ឆ្នាំ២០០៥ ​រហូតដល់ឆ្នាំ២០១៥ក្នុ​ងឱកាស​រំលឹកខួបលើទី៣០នៃ​ទិវា​រំដោះភូមិ​ភាគ​ខាង​ត្បូង​ឯកភាព​ប្រទេស​​ជាតិ (ថ្ងៃទី៣០ ខែ​មេ​សា)។ សៀវភៅ“សំបុត្រនាសម័យសង្គ្រាម​វៀត​ណាម” បានប្រមូល​ផ្ដុំសំបុត្រ​ចំនូន​៣០០ របស់​មនុស្សចំនួន​១២៧នាក់ ដែលជាប្រធានរដ្ឋ កម្មករកសិករ ​កងទ័ព យុវជនស្ម័​គ្រចិត្ត​ជាដើម។ គេមាន​ចំណុច​​មួយ ដូចគ្នានោះ​គឺសុទ្ធតែបានរស់នៅ និង​ធ្វើការតស៊ូក្នុង​សង្គ្រាម។ អ្នក​អក្សរ​សាស្រ្ត​វរសេនីយ៍​ឯក​ Dang Vuong ​Hung បានរៀប​រាប់ថា

​“នា​ឆ្នាំ២០០៤ មានអ្នកស្រាវជ្រាវជាជនជាតិអាមេរិកមួយរូប​ មកកាន់វៀតណាម​ដើម្បី សំរិតសំរាំង​សំបុត្រក្នុង​សម័យ​សង្គ្រាម​ហើយគាត់​មករកខ្ញុំ​។ បន្ទាប់​នោះ ខ្ញុំមាន​គំនិត​បំផុស​ឡើង​នូវការ​ស្រាវជ្រាវ​សំបុត្រ​និងឯកសារ​ក្នុងសង្គ្រាមវៀត​ណាមមួយ។ ក្នុងរយៈពេល​ដ៏ខ្លីមួយ​បាន​មានសំបុត្រ​រួមជាមួយ​សៀវភៅ​កត់​ចំណាំ​និង​ទិនានុលេខ​រាប់ហ្មឺនក្បាល​បានផ្ញើជូនមកខ្ញុំ។ អ្នកសរសេរសំបុត្រស្ទើ​តែទាំង​អស់ បាន​ស្លាប់​ហើយ​ឯកសារ​ទាំង​នេះគឺ​ដោយសារ​សាច់ញាតិរបស់​គេផ្ញើមកជូនខ្ញុំ។”

​ក្នុងសង្គ្រាមទាំងពីរលើកប្រឆាំងអាណានិគម​និយមបារាំង និងចក្រពតិ្តអាមេរិកសង្គ្រោះជា​តិ មាន​សំបុត្រ​ជាច្រើន​សន្ធឹកសន្ធាប់ត្រូវបានផ្ញើពីសម​រភូមិក្រោយទៅសមរភូមិ​មុខ។ នេះជាប្រភព​ឯកសារ​ដ៏សំបូរ​បែប​និង​រស់រវើក​បញ្ជាក់ ពីការតស៊ូការពារប្រទេស​ជាតិដ៏អង់អាចក្លា ហានគួរឲ្យមោទ​នៈរបស់ប្រជា​ជាតិ​វៀត​ណាម​។ អ្នក​ស្រាវជ្រាវ​ប្រវតិ្តសាស្រ្តលោក​ Duong Trung Quoc បាន​ថ្លែងថា

“ប្រវតិ្តសាស្រ្តគឺដោយសារ​មនុស្សលោកធ្វើឡើង។ ហេតុនេះហើយទោះ​បីសំបុត្រជាក្រដាសស្ដើងៗក្ដីតែវាបែរជា​មាន​អត្ថន័យ​ដ៏ធំធេងទៅវិញ។ តាមរ​យៈសំបុត្រ​ទាំងនោះ​យើងអាច​មើលឃើញ​នូវសម័យ​កាល​ប្រវតិ្តសាស្រ្តមួយ បាន​កន្ល​ង​ផុតទៅ។ តំលៃទាំងនោះបានរីកសាយភាយយ៉ាង​ខ្លាំងដ​ល់ជំនាន់យុវជន”។ “សំបុត្រនា​សម័យសង្គ្រាម​វៀតណាម” ផ្ទុកនូវរឿងរ៉ាវជាច្រើនគួរឲ្យ​រំជួលចិត្ត។ នោះគឺ មនោសញ្ចេតនា​រវាង​គូស្រករ  រវាង​សមាជិក​ក្នុង​គ្រួសារ ឬមនោ​សញ្ចេតនាស​មមិត្តនិ​ងយុ​ទ្ធមិត្ត។ សំបុត្រ​ទាំង​នេះឆ្លុះបញ្ចាំង​ពីភាព​កាច​សាហាវ​នៃសង្គ្រាម​ ស្មារ​តីប្រយុទ្ធអង់អាចក្លាហាន​ ប្ដូរផ្ដាច់​របស់​កងទ័ព​និង​ប្រជាជន​វៀតណាម​ដើម្បី​ឯករាជ្យ​សេរីភាព​នៃប្រទេស​​ជាតិ។ សំបុត្រនានាក៏បង្ហាញឲ្យឃើញនូ​វការជឿជាក់ទៅលើជ័​យជ​ម្នះ និងបំណង​ប្រាថ្នា​សន្តិភាព​របស់​ប្រជាជាតិ​វៀតណាម​ផងដែរ។ ឧត្តម​សេនីយ៍ត្រី Phan Van Lai វីរជនកង​កំលាំង​ប្រដាប់​អាវុធ​ប្រជាជន​បាន​រៀប​រាប់​ថា

“បងប្អូនយើងខ្ញុំនៅវាលប្រយុទ្ធពេល ទទួលបានសំបុត្រពីប្រពន្ធកូនម្ដងៗ គឺតែងស្រក់​ទឹកភ្នែក។ យើង​ខ្ញុំរំជួល​ចិត្ត​ នឹក​នា អាណិត​គ្រួសារខ្លាំង​ណាស់។ តែយើង​ខ្ញុំត្រូវទុក​ចោល​អ្វីៗ​ទាំង​អស់​ដើម្បី​ធ្វើកា​រប្រយុទ្ធ​ប្រឆាំង​ស្រូវ​សិន”​។

អាចនិយាយបានថាសៀវភៅ“​សំបុត្រនាសម័យស​ង្គ្រាម​វៀតណាម” បាន​ជះឥទ្ធិពល​ទូលំ​ទូលាយ​ជ្រៅជ្រះ​និងយូរ​អង្វែង​ក្នុងជីវភព​រស់​នៅរបស់ប្រជាជន រួមចំណែក​សកម្មទៅក្នុងបុ​ព្វហេតុ​កសាងការពារ​មាតុភូមិ អប់រំ​ជំនាន់​វ័យក្មេង​ពីប្រពៃ​ណីបដិវ​ត្តន៍ របស់ប្រជាជតិទាំងមូល៕

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ