20/06/2015 10:01 GMT+7 Email Print Like 0

សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតកំពុងត្រូវគំរាមកំហែង


សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតកំពុងត្រូវគំរាមកំហែង (VOV)

សេរីភាពនាវាចរណ៍​និងអាកាសចរណ៍​នៅសមុទ្រខាងកើត​កំពុង​ត្រូវគំរាម​កំហែង។ នេះជា​សេចក្តី​ព្រមាន​របស់​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក Daniel Russel នៅសន្និសីទកា​សែតនៅក្រុង​វ៉ាស៊ីន​តោន នាព្រឹកថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ​២០១៥ (តាម​ម៉ោងវៀត​ណាម)​ស្ដីពី​ការ​សន្ទនាយុ​ទ្ធ​សាស្ត្រ​និ​​ង​​សេដ្ឋកិច្ច​​ប្រចាំ​ឆ្នាំនា​ពេល​ខាង​មុខ​រវាង​អាមេរិក​និង​ចិន(នឹង​ប្រព្រឹត្ត​ទៅនៅទី​ក្រុង​វ៉ាស៊ីនតោនចាប់​ពីថ្ងៃទី​២២ដល់២៤ខែ​មិថុនា)។ លោក Russel បាន​ឲ្យ​ដឹង​ថា ក្នុង​ការសន្ទនា​លើកទី៧​ខាងមុខ អាមេរិកនិងចិននឹ​ងពិភាក្សា​​ទៅលើបញ្ហា​សេដ្ឋ​កិច្ច​សន្តិសុខ​ និងជួប​ប្រាស្រ័យ​ប្រជា​ជន។

​ឆ្លើយ​សំនួរ​ស្ដីពី​លទ្ធភាព​​ប្រឈម​​មុខយោធារ​​វាង​អាមេរិក ​និងចិន​នៅសមុទ្រ​​ខាងកើត​​ឧបការី​រដ្ឋមន្ត្រី​ការ​​បរទេស​អាមេរិក​​បាន​​អះអាង​ថា អាមេ​រិក​ជានិច្ចកាល​​តាមដាន​​គោល​ន​យោបាយ​​ជៀសវៀង​​ការ​ប្រឈម​​មុខយោធា​​ជាមួយ​បណ្ដា​ប្រទេស។ លោកDaniel Russel បាន​លើកច្បាស់​ថា សមុទ្រ​ខាងកើត​ជាសារ​វន្ត​មិន​មែន​ជាបញ្ហា​រវាង​អាមេរិ​ក​និង​ចិន វា​គឺ​ជាបញ្ហា​រវាងចិន​និងបណ្ដាប្រទេស​ ដែល​ទាមទា​អធិបតេយ្យ​ភាព​ផ្សេង​ៗ រវាង​ចិន​និង​អាស៊ាន ក៏ដូច​ជា​រវាង​ចិន​និងច្បាប់​អន្តរ​ជាតិ។

“នៅទីនេះមានគោលការណ៍មួយ​ចំនួន ទីមួយ​គឺទំនាក់​ទំនង​ល្អ។ អាមេរិ​កចង់​ឲ្យចិន​មាន​ទំនាក់​ទំនង​ល្អជាមួយ​ប្រទេស​ជិតខាង​ទាំងអស់​ដ៏ ដូចជាជា​មួយ​អាមេរិក។ គោលការណ៍ជា​បន្តគឺ​សេរីភាព​អាកាសចរណ៍ នាវាចរណ៍​ប៉ុន្តែ​គោលការណ៍​នេះកំពុង​ត្រូវគំរាម​កំហែង​នៅសមុទ្រ​ខាង​កើត។”

​មុននោះនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៥ សិក្ខាសាលា​អន្តរជាតិ​លើកទី២​ដោយ​ប្រធាន​បទ​សន្តិសុខ​និង​សហ​ប្រតិបត្តិ​ការនៅស​មុទ្រខាងកើត រាល់បញ្ហាបន្ទាន់​និងដោះស្រាយ​ជំលោះ បាន​បើកនៅក្រុង​ម៉ូស្គូសហព័ន្ធ​រុស្ស៊ី។ សិក្ខា​សាលាបា​នទាក់​ទាញ​ការ​យក​ចិត្តទុក​ដាក់ របស់​អ្នកវិទ្យាសាស្ត្រល្បី​ឈ្មោះលើពិភព​លោក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​ជា​ច្រើនកុះករ​។ ថ្លែង​មតិបើកសិក្ខាសា​លា សាស្ត្រាចារ្យ​​បណ្ឌិតវិទ្យាសាស្ត្រ Dmitri​ Mosyakov នាយក​ស្ដីទីវិ​ទ្យាស្ថាន​បូព៌ា​សាស្ត្រ-សាលា​សភា​បណ្ឌិតវិទ្យាសាស្ត្រ​រុស្ស៊ី ​បានឲ្យ​ដឹង​ថា​ប្រធានបទ​និងខ្លឹម​សារពិភាក្សា​នៅ​សិក្ខា​សា​លា​​គឺសំខាន់​និង​ចាំបាច់​ខណៈដែល​ស្ថានភាព នៅសមុទ្រ​ខាងកើត​នៅតែតាន​តឹង ​និងអស្ថិរ​ភាព។​សាស្ត្រាចារ្យ​ Mosyakov បានសង្កត់ធ្ងន់​ថា ជំលោះ​អធិបតេយ្យភាព​នៅសមុទ្រ​ខាងកើត​ត្រូវ បាន​ដោះស្រាយ​ដោយ​សន្តិ​វិធីគោរព​ច្បាប់​អន្តរជាតិ ពិសេស​គឺអនុសញ្ញាអង្គ​ការ​សហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ​​ឆ្នាំ​១៩៨២​និង​កិច្ច​​ព្រម​ព្រៀង​ដែល​ទទួល​បាន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ