22/08/2016 10:13 GMT+7 Email Print Like 0

សេដ្ឋកិច្ចអង់គ្លេសមិនត្រូវបានជះឥទ្ធិពលជាច្រើនក្រោយពី Brexit

បណ្ដា​សន្ទស្សន៍ស្ថិតិជាផ្លូវការដែលអង់គ្លេសទើបនឹងបានប្រកាស រួមមានសន្ទស្សន៍​អតិផរណា បាត់​អាជីព និង​ប្រើប្រាស់ បាន​សរឲ្យឃើញ​ថា Brexit មិនបណ្ដាលឲ្យសេដ្ឋកិច្ចអង់គ្លេសធ្លាក់ ​ចុះដូច​ការព្រួយ​បារម្ភនាគ្រាដំបូង​ទេ ផ្ទុយ​ទៅវិញសេដ្ឋកិច្ចអង់គ្លេសនៅមាន​បម្រែបម្រួលដ៏សកម្ម បើទោះបីជាប្រាក់​ផោន​ធ្លាក់​ថ្លៃ និង ទីផ្សារ​អចលន​ទ្រព្យធ្លាក់​ជាបណ្ដោះអាន្ន​ក្ដី។ អត្រាមនុស្សមាន​ការងារធ្វើ​ក្នុងត្រីមាសទី២កើនឡើងខ្ពស់​ជាង​ត្រីមាស​ទី១។ ក្នុង​ពេល​នោះ​សន្ទស្សន៍ទិញទំនិញ មិនធ្លាក់ចុះទេ។ ការលក់រាយកើនឡើង១,៤%ក្នុងខែកក្កដា​ក្រោយ​ពីធ្លាក់ ០,៩%ក្នុង​ខែមិថុនា។ ទន្ទឹមនឹងនោះ ការដែលប្រាក់ផោនធ្លាក់ថ្លៃក៏​ជួយឲ្យ​ប្រាក់ ចំណូល​របស់​អង់​គ្លេស​ពីវិស័យ​ទេសចរណ៍​កើនឡើង​យ៉ាងខ្លាំង​ដែរ៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ