14/04/2016 10:24 GMT+7 Email Print Like 0

សេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍន៍សកម្ម បរិយាកាសវិនិយោគគួរឲ្យទាក់ទាញ


សេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍន៍សកម្ម បរិយាកាសវិនិយោគគួរឲ្យទាក់ទាញ

នាថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៦ នៅរដ្ឋធានីព្រុចស៊ែល សភាពាណិជ្ជកម្មនិងឧស្សា​ហកម្ម បែល្សីកវៀត​ណាម បាន​រៀប​ចំសិក្ខាសាលា ស្តីពីទេសភាពសេដ្ឋកិច្ចពិភព​លោកនិងស្ថានភាព នយោបាយ ដែល​ក្នុងនោះផ្តោត​សំខាន់​ទៅលើការ​វិវឌ្ឍន៍យ៉ាង​សកម្មរបស់ខឿនសេដ្ឋកិច្ច វៀតណាម។ នៅសិក្ខា​សាលានេះ វាគ្មិន Nabil Jijakli អ្នកជំនាញការសេដ្ឋកិច្ច ចំណុះសម្ព័ន្ធ​ក្រុមហ៊ុនធានារ៉ាប់រង CREDENDO បានអះ​អាងថា កំណើនសេដ្ឋកិច្ច​វៀតណាម​ចំនួន ៦% ជាក្តីសង្ឃឹមរបស់ប្រទេសលោក​ខាងលិចជាច្រើន។ ប្រៀបខ្លាំង​ដែល​ជួយ​វៀត​ណាម អភិវឌ្ឍន៍​ដូច្នេះគឺដោយសារ វៀតណាមស្ថិតក្នុង​តំបន់អាស៊ីអាគ្នេយ៍ស្វា​ហាប់ ចំនួន​ប្រជា​ជន​ស្ថិត​ក្នុង វ័យក្មេង​ច្រើន​មានការច្នៃប្រឌិត មានចំណេះវិជ្ជាខ្ពស់។ ប្រការទាំង​អស់នេះ ជាកត្តាជម្រុញ ខឿន​សេដ្ឋកិច្ច​អភិវឌ្ឍន៍ ជាពិសេសគឺផ្នែកឧស្សាហកម្មកែច្នៃ។ តាមលោករូបនេះ​ថា កិច្ចព្រម ព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​សហភាព​អឺរ៉ុប និងវៀតណាម ជាប្រការ​ជួយលប់ចោលរបាំងគុយ ជួយវិនិយោគិន​នៃភាគី​ទាំងពីរ​ទទួល​បាន​ផល​ប្រយោជន៍​ច្រើនជាង ព្រមទាំងបង្កើតឡើង ទំនាក់ទំនងដៃគូពិសេសរវាង EU ជាមួយវៀត​ណាម​។ ទន្ទឹមជាមួយគ្នានោះ ការដែលកិច្ច ព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ត្រូវបាន​ចុះហត្ថលេខា​ ហើយនោះនឹងបង្កើតកម្លាំងពលំ​អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច របស់​ពិភពលោក​ក្នុង​នោះ​មាន​​វៀត​ណាមផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ