06/01/2017 09:30 GMT+7 Email Print Like 0

សេដ្ឋកិច្ចវៀតណាមត្រូវបានវាយតំលៃថានឹងទទួលបានកំណើនយ៉ាងលឿន


ទិដ្ឋភាពនៃក្រុមហ៊ុនតម្បាញ់កាត់ដេមួយរបស់វៀតណាម (រូបថត៖TTXVN)

ក្នុងប៉ុន្មានថ្ងៃដំបូងឆ្នាំ២០១៧ មជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ចអន្តរជាតិបានព្យាករណ៍ថា វៀតណាមបន្តជាចំណុចលេចធ្លោមួយអំពីកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍និយាយដោយឡែកនិងពិភពលោកនិយាយរួម។

កាសែត “The Star Online” របស់ម៉ាឡេស៊ីព្យាករណ៍ថា ក្នុងឆ្នាំ ២០១៧ វៀតណាមនៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចមានដែលកំណើនខ្ពស់ដោយបរិមាណទំនិញនាំចេញបានកើនឡើង។ ក្នុងពេលនោះ ធនាគារពិភពលោក អាស៊ី (ADB) ព្យាករណ៍ថា ក្នុងឆ្នាំ២០១៧ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើង ៦,៣% ។ លោក​ Frederic Neumann សហនាយកមជ្ឈ មណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអាស៊ីនៅធនាគារ HSBC Hongkong (ចិន) ព្យាករណ៍ថា វៀតណាមនឹងរក្សាកំណើនដ៏ខ្លាំងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ហើយពង្រីកបានទីផ្សារនាំចេញលើពិភពលោកផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg ក៏បានលើកឡើងចំណុចមួយគួរឲ្យកត់​សម្គាល់​គឺនេះជាលើកដំបូងក្នុងអំឡុង២ឆ្នាំកន្លងទៅ ដែលប័ណ្ណភាគហ៊ុននៃសហគ្រាសវៀតណាមត្រូវបានវាយតំលៃថា មានតំលៃខ្ពស់ជាងបើប្រៀបនឹងប័ណ្ណភាគហ៊ុននៃប្រទេសជិតខាងនានានៅអាស៊ីអាគ្នេយ៍៕

តាម VOV5-​វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ