10/08/2017 14:29 GMT+7 Email Print Like 0

សេចក្តី​ថ្លែង​សុន្ទរកថា របស់​លោក​នាយក​រដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើទី៥០​ឆ្នាំ នៃ​ទិវា​បង្កើត​ ASEAN​

កាសែត​រូបភាព​វៀតណាម​សូម​ឧទ្ទេសនាម​​ខ្លឹម​សា​រ​​សេចក្តី​ថ្លែង​សុន្ទរកថា​​ របស់​លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ក្នុង​ឱ​កាស​​រំលឹក​​ខួប​អនុស្សាវរីយ៍​លើទី​៥០​ឆ្នាំ​ ​នៃទិវា​បង្កើត​ ASEAN នា​ថ្ងៃទី៨ ខែសីហា

សូម​គោរព​ភ្ញៀវ​កិត្តិយស លោក លោកស្រី​ និងពលរដ្ឋ​ ​នៃ​សហគមន៍ ASEAN ជាទី​មេត្រី​!

នា​ថ្ងៃទី៨ ខែសីហា ​​ប្រជាជន​រស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ចំនួន ៦៣០លាន​នាក់ យើង​​នឹងស្វាគមន៍​​​អប​អរ​សាទរ​ “កាលៈទេសៈមាស” ​​រំលឹក​ខួបអនុស្សាវរីយ៍ លើក​ទី​៥០ឆ្នាំ នៃទិវា​បង្កើត​ និងអភិវឌ្ឍន៍ ASEAN។ ដំបូង​ មាន​តែ​៥ប្រទេស​ ​ឥឡូវ​ ASEAN ​កាន់​តែ​​រីក​ធំធាត់​​ ​ក្លាយទៅ​ជា​សហគមន៍​មួយ រួម​​មាន​ ១០ ប្រទេស​ជា​សមាជិក ធ្វើ​ម្ចាស់​ជោគ​​វាសនា​របស់​ខ្លួន​ ហើយ​មួយ​ថ្ងៃ​កាន់តែ​​ពេញ​វ័យ​បង្ហាញអំ​ពី​នយោបាយច្បាស់​លាល់​ ​រឹង​មាំ​ជា​ង​អំពី​​​​ខឿន​សេដ្ឋកិច្ច ​ ​សុក្រិត​អំពី​របប​ថែមទៀត និងតភ្ជាប់​ជិតស្និទ្ធ​ក្នុងទំនាក់ទំនង ​រវាង​ប្រទេសនានា​​ក្នុង​​សហគមន៍ ASEAN។

យើង​​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ អំពី “ផ្ទះ​រួម” ASEAN - ទម្រង់​រូបភាព​តភ្ជាប់​​ប្រទេស​នានា​ក្នុង​តំបន់​ប្រកប​ដោយ​​ជោគជ័យ។


 លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ថ្លែង​បទ​សុន្ទរកថា​ ក្នុង​ពិធីរំលឹកខួបអនុស្សាវរីយ៍លើក​ទី​៥០ ឆ្នាំ​នៃ​ទិវាបង្កើត​
និង​អភិវឌ្ឍន៍ ASEAN។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ឆ្លង​កាត់​ការ​ចុះឡើងឥត​ឈប់ឈរនៃឧប្បហេតុ​ប្រវត្តិសាស្ត្រ រួច​ផុត​គោល​បំណង​​ដំបូង ASEAN មិនត្រឹម​តែ​​ផ្លាស់ប្តូរ​តំបន់អាស៊ីអាគ្នេយ៍ តាំងពី​ជម្លោះ​ប្រឆាំងគ្នាទៅ​ជា​​​សន្ទនាគ្នា តាំងពីមានភាព​ងឿង​ឆ្ងល់​មិន​ទុក​ចិត្ត​គ្នា​ ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ តាំងពី​បែក​បាក់​ទៅដល់​សាមគ្គី​​ភាព កំពូលបំផុត​​គឺ​ការបង្កើត​សហគមន៍ ASEAN។
 
នាបច្ចុប្បន្ននេះ តំបន់អាស៊ីអាគ្នេយ៍​សន្តិភាព សន្តិសុខ ស្ថេរភាព អភិវឌ្ឍន៍​គឺចំណុច​​​ភ្លឺ​នៅ​លើ​ផែនទី​ពិភព​លោក​ ដែល​ពោរពេញទៅ​ដោយ​ភាព​​ប្រែប្រួល​ជា​ច្រើន។ សហគមន៍ ASEAN ឈរ​លំដាប់​លេខប្រាំមួយ ​លើពិភព​លោក​ មាន GDP ទទួលបាន ៣ ពាន់​លានដុល្លារអាមេរិក​ក្នុង​មួយ​ឆ្នាំ។
 
ទន្ទឹម​នោះ​ ASEAN​ គឺ​​ជាប្លុក​មួយ ​ដែល​រួមផ្សំ​នៃ​​ខឿន​វប្បធម៌ដ៏សម្បុរ​បែប​ ពោរពេញដោយ​អត្តសញ្ញាណ​ និង​សាមគ្គីភាព​រវាង​​ប្រជាជនទាំងឡាយ​ដែល​រស់ជាមួយគ្នា​​ ប្រកបដោយសុខ​​សន្តិភាព​ សុខមាលភាពសង្គម​ ត្រូវ​បាន​​ធានា គុណភាព​រស់​នៅ ​របស់​ប្រជាជន​កាន់តែបាន​​លើកកម្ពស់។
 
​​ចំពោះ​ទំនាក់ទំនង​ជាមួយ​​​ប្រទេសនានា​មិនមែន​ជា​សមាជិក ASEAN ទាំង​​ ​ចំពោះ​ប្រទេស​មហាអំណាច​លើពិភពលោក ASEAN តែងតែ​ម្ចាស់ការ​ក្នុង​ការ​សន្ទនា កិច្ច​សហប្រតិបត្តិការ គឺ​កម្លាំង​ណែនាំ​​​​យន្តការ​​វេទិកា​នៅ​ក្នុងតំបន់។ ASEAN តែងតែ​នាំមុខគេ ពិភាក្សា​ស្ថាបនាចំពោះ​​ដៃគូ​អំពី​បញ្ហានានា តាំងពី​បញ្ហា​បំរែបំរួល​អាកាសធាតុ ប្រឆាំងនឹង​អំពើ​ភេរវកម្ម រហូត​ដល់​សន្តិភាព​ស្ថិត​ស្ថេរភាព​នៅ​លើ​សមុទ្រ​ខាងកើត​ ពី​នោះ​នឹង​លើក​កម្ពស់​ទីតាំង​អន្តរជាតិ​របស់​ ASEAN និង​រាល់​សមាជិក​។​
 
ចូល​រួម​ ASEAN ពី​ឆ្នាំ​១៩៩៥ វៀតណាម​មាន​មោទនភាព​ ដែល​បាន​កៀក​ស្មា​ជាមួយ​ប្រទេសនានា​ជា​សមាជិក​រួម​វិភាគ​ទាន​ សម្រាប់​ផ្ទះ​រួម​ ASEAN សព្វថ្ងៃ។ ឆ្ល​ងកាត់ជាង​ពីរ​ទស្សវត្សរ៍ ព្រឹត្ត​ការ​ណ៍​វៀតណាម​ បាន​កត់​ត្រា​ជំហាន​​ពេញ​វ័យ​ រីក​ចម្រើន​របស់​ ASEAN។
 
សូម​គោរពភ្ញៀវ​កត្តិយស​ លោក​ លោកស្រី​ និង​មិត្ត​ភក្តិទាំងអស់​ ជាទី​មេត្រី​!
 
សតវត្សរ៍​ទី​២១ បាន​ដាក់ចេញ​នូវ​ឱកាស​និង​បញ្ហា​ប្រឈម​ដ៏​ធំ​ សម្រាប់ ASEAN ក្នុង​កា​រធ្វើ​ឲ្យ​ពិត​នូវ​ទស្សន​វិស័យ​​​សហគមន៍​ ASEAN ឆ្នាំ​២០២៥ ឆ្ពោះទៅ​រក​ “សហគមន៍​ ASEAN មួយ​ ផ្អែក​ទៅ​លើ​ច្បាប់​ និង​ឆ្ពោះទៅ​រក​ប្រជាជន​ ​​យក​ប្រជាជន​ធ្វើជា​មជ្ឈមណ្ឌល​”។
 
ASEAN កំពុង​អនុវត្ត​ផ្លាស់ប្តូរ​ថ្មី​ កែ​សម្រួល​ ចល័ត​ជាង មាន​ប្រសិទ្ធិភាព​ជាង​ និង​ខ្ពស់ជាង​ គឺបន្ត​រក្សា​​ស្មារតី​សាមគ្គី​ បាន​បំពេញបន្ថែម​ក្នុង​កន្លះ​សតវត្សរ៍​កន្លង​ហើយ​។​
 
វៀតណាម​សន្យា​ នឹង​ប្រទេសនានា៖ ប្តេជ្ញា​កសាង​សហគមន៍សាមគ្គីចម្រើន​ដោយ​ខ្លួន​ឯង​​មួយ​។ ជម្រុញ​ពាណិជ្ជកម្ម​​និង​វិនិយោគ​ខាងក្នុង​ប្លុក​ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ បំព្រួញ​តូច​នូវ​ចន្លោះ​នៃ​ការអភិវឌ្ឍ​។ សហប្រតិបត្តិ​ការ​ប្រាកដ​បម្រើ​ប្រជាជន លើកកម្ពស់ជីវភាព​រស់នៅ​ ធានា​សុខមាលភាព​​សង្គម​ បង្កើត​ទឹក​ចិត្តអំណួត​អំពី​សហគមន៍​។ កសាង​សហគមន៍​ ASEAN ពឹង​ផ្អែក​ទៅ​លើ​ច្បាប់​ បំផុត​គឺ​ច្បាប់​និង​គោលការណ៍​មូលដ្ឋាន​​នៃ​ទំនាក់ទំនង​អន្តរជាតិ​។ លើកកម្ពស់​ប្រសិទ្ធភាព​សហប្រតិបត្តិការ​ ជាមួយ​ដៃ​គូ​ រក្សា​តួនាទី​ចម្បង​​នៅ​​ក្នុង​តំបន់​ មាន​គោល​ជំហរ​រួមអំ​​ពី​បញ្ហា​អន្តរជាតិ​និង​តំបន់។​
 
សូម​គោរព​ភ្ញៀវ​កត្តិយស​ លោក​ លោកស្រី​ និង​មិត្ត​ភក្តិទាំងអស់​ ជាទី​មេត្រី​!
 
នា​ឱកាស​​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​មាស​ ASEAN  សូម​ជូន​ពរ​យើង​ទាំងអស់​គ្នា​ ប្រទេសនានា​ដែលជា​សមាជិក​ និងពល​រដ្ឋ​ នៃសហគមន៍​ ASEAN បោះ​ជំហាន​ខ្លាំង​ក្លា​ នៅ​លើ​មាគ៌ា​កសាង​សហគមន៍​សាមគ្គី​ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​អភិវឌ្ឍន៍​ ដើម្បីសុខ​​សន្តិភាព​និង​រុង​រឿង​៕
 
ជម្រាប ASEAN!

 


បណ្តាអត្ថបទបានផ្សាយ