23/11/2015 09:28 GMT+7 Email Print Like 0

សេចក្តីប្រកាសបង្កើតសហគមន៍អាស៊ាន


នាយករដ្ឋមន្ត្រី Nguyen Tan Dung ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍

បន្តរបៀបវារៈ​នៃសន្និសីទជាន់ខ្ពស់អាស៊ានទី២៧ និងសន្និសិទទាក់​ទិននានា នាព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៥​ នៅទីក្រុង​គូឡាឡាំ​ពួរ ប្រទេសម៉ាឡេស៊ី នាយក​រដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយ​ថ្នាក់​ដឹក​នាំ​អាស៊ាន បាន​ចុះ​ហត្ថ​លេខា​លើសេចក្តីប្រកាស​ បង្កើតសហគមន៍អាស៊ាននាថ្ងៃទី៣១ ខែ​ធ្នូ២០១៥ ដោយ​ការ​ធ្វើ​ក្សិណ​សាក្សី របស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសន្ទនា និងអគ្គលេខាធិការ​អ.ស.ប។ សេចក្តីប្រកាស​នេះ ជារ​បត់​សំខាន់​មួយ ក្នុងដំណើរការផ្សាភ្ជាប់របស់​អាស៊ាន។ ក្រោយរយៈពេល៤៨ឆ្នាំចាប់​បដិសន្ធិ និងអភិវដ្ឍន៍មក អាស៊ាន​បាន​ក្លាយទៅជាសហ គមមួយឈរលើសសរទូ្រង​ចំនួន៣ គឺនយោបាយ-សន្តិសុខ​សេដ្ឋកិច្ច និងវប្បធម៌ សង្គម ដោយតួនាទីកាន់តែខ្ពស់ក្នុងតំបន់។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បានសង្កត់ធ្ងន់ថា ការបង្កើត​សហគមន៍​អាស៊ាន២០១៥ ជាការបោះជំហាន​មាន ចរិតលក្ខណៈប្រវត្តិសាស្ត្រ​របស់អាស៊ាន បង្រើតគ្រឹះស្ថាន​ដើម្បី​អាស៊ានបន្ត ពង្រឹងនិងពង្រីកការចងសម្ព័ន្ធក្នុងប្លុក លើកកំពស់សមត្ថភាព​ទប់ទល់​នឹងរាល់ ការសាកល្បង​ដែល​បាន​ដាក់​ចេញ ជាពិសេសរក្សាសន្តិសុខ​សន្តិភាព​នៅសមុទ្រ ខាងកើត។

​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនំា អាស៊ាន​ក៏បាន​ចុះហត្ថ​លេខា​លើសេចក្តី​ប្រកាសទស្សន​វិស័យ​សហគមន៍អាស៊ាន​២០២៥ផងដែរ។ នេះជាឯកសារ​សំខាន់ធ្វើ​ជាមូលដ្ឋាន​និងក្រប​ខ័ណ្ឌសម្រាប់​ការ​ផ្សាភ្ជាប់ អាស៊ាននារយៈពេល១០ឆ្នាំខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ